ឧទ្ធរណ៍​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ករណី​លោក ហុង សុខ​ហួរ នៅ​រសៀល​នេះ

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015
http://vodhotnews.com


សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ


​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​ករណី​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខ​ហួរ  ខណៈ​ចៅក្រម​ស៊ើបសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ចប់​ការ​ស៊ើបសួរ​លើ​ករណី​នេះ រង់ចាំ​សវនាការ​ជំនុំជម្រះ​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ដោយ​លោក​ត្រូវ​ចោទ​៣​បទ​ចោទ​គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​និង​ញុះញង់​ឲ្យមាន​អសន្តិសុខ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់លោក​ស្ដី​ពី​សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​

​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​៤​នាក់​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខ​ហួរ គឺ​លោក សំ សុគ​ង់ ឲ្យ​VOD​ដឹងថា នៅ​ម៉ោង​២​រសៀល សាលាឧទ្ធរណ៍​នឹង​បើក​សវនាកា​រលើ​ពាក្យបណ្ដឹង​ជំទាស់​នឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​បដិសេធ​មិន​ឲ្យ​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ យ៉ាងណាក៏ដោយ លោក​ថា លោក ហុង សុខ​ហួរ នឹង​មិន​មាន​វត្តមាន​ក្នុង​សវនាការ​នេះ​ទេ ដោយ​លោក​ថា លោក ហុង សុខ​ហួរ បាន​ធ្វើ​លិខិត​ទៅ​កាន់​សាលាឧទ្ធរណ៍​សុំ​ប្រើប្រាស់​សិទ្ធិ​មិន​ចូលរួម​ក្នុង​សវនាការ ដោយ​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​មេធាវី​ក្នុង​ការការពារ​ក្ដី​ឲ្យ​រូបលោក​។​

​លោក សំ សុគ​ង់ បន្តថា លោក​សង្ឃឹមថា​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនក្ដី​របស់​លោក ដោយ​លោក​ថា បើ​យោង​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​គឺ​លោក ហុង សុខ​ហួរ​គួរ​ត្រូវ​បាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​ណាមួយ​៖ “​ដោយសារតែ​គាត់ (​ហុង សុខ​ហួរ​) មាន​ការងារ​ពិតប្រាកដ គាត់​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហ្នឹង ហើយ​ក៏​ដូចជា​គាត់​មាន​ទី​លំនៅដ្ឋាន​ពិតប្រាកដ ក៏​ដូចជា​មាន​ក្រុមគ្រួសារ ហើយ​គាត់​ក៏​អាច​នឹងដាក់​ប្រាក់​ធានា​ប្រសិន​ជា​តុលាការ​តម្រូវ​ហ្នឹង​”​។​

​ពាក់ព័ន្ធ​នឹង​អង្គសេចក្ដី​នៃ​សំណុំរឿង​លោក ហុង សុខ​ហួរ នេះដែរ លោក សំ សុគ​ង់ ឲ្យដឹងថា កាលពី​ថ្ងៃ​អង្គារ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​បាន​ផ្ញើលិខិត​មួយ​ជូន​ដំណឹង​ពី​ការបិទ​ការ​ស៊ើបសួ​រលើ​សំណុំរឿង​នេះ តែ​ពុំ​ទាន់​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​ជំនុំជម្រះ​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​ក្រុម​មេធាវី​នឹង​ពិនិត្យ និង​ពិភាក្សា​គ្នា​ថា​តើ ការ​ស៊ើបសួរ​របស់​ចៅក្រម​ហ្នឹង​នៅ​មាន​ចំណុច​ខ្វះ​ខ្លះ ឬ​មិន​ខ្វះ​។ បើសិន​ជា​ក្រុម​មេធាវី​ពិនិត្យ​ទៅ​មើលឃើញ​ថា​មាន​ការខ្វះខាត​ក្នុងការ​ស៊ើបសួរ​ហ្នឹង មេធាវី​នឹងធ្វើ​ពាក្យ​មួយ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ធ្វើការ​បំពេញ​កិច្ច​ស៊ើបសួរ​ណាមួយ​។ ប៉ុន្តែ​បើ​យើង​ឃើញថា​ការ​ស៊ើបសួរ​ហ្នឹង​វា​មិន​មាន​ការខ្វះ​ចន្លោះ​ទេ មេធាវី​នឹង​ត្រៀម​ខ្លួន​រង់ចាំ​ចូលរួម​សវនាការ​ទាក់ទង​ការ​កាត់​អង្គសេចក្ដី​ក្នុង​ពេល​ឆាប់ៗ​”​។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា កន្លងទៅ តាមរយៈ​វី​ឌី​អូ​ឃ្លីប​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ​របស់លោក សម រង្ស៊ី លោក ហុង សុខ​ហួរ មានប្រសាសន៍ថា​៖ “​សន្ធិសញ្ញា​ឆ្នាំ​៧៩​ហ្នឹង​នៅក្នុង​រដ្ឋ​កាល​យួន​គេ​បានចែង​ហើយ​ថា ប្រមុខរដ្ឋ​ជំនាន់​ហ្នឹង​លោក ហេង សំរិន ដែល​ជា​ប្រមុខរដ្ឋ​ហ្នឹង គាត់​បាន​ចុះហត្ថលេខា​ជាមួយ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ហ្នឹង នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​១៩៧៩​ហ្នឹង គាត់​បាន​ចុះហត្ថលេខា​ឯកភាព​គ្នា​ថា​ប្រទេស​ទាំង​ពីរ ឯកភាព​គ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំង​ពីរ សូម​ឲ្យ​យក​សន្ធិសញ្ញា​ហ្នឹង​មក​មើល បើ​អត់​មើល​ទេ អត់​ជឿ​ទេ និយាយ​ត្រង់​ក៏​ខ្ញុំ​អត់​ជឿ​ដែរ ទាល់តែ​ខ្ញុំ​បាន​មើល​បាន​ខ្ញុំ​ជឿ​”​។​

​ក្រោយ​ពី​វី​ឌី​អូ​ឃ្លីប​នេះចេញ​ផ្សាយបាន​ពីរ​ថ្ងៃ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួនលោក ហុង សុខ​ហួរ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ចោទ​ថា​មន្ត្រី​គណបក្សប្រឆាំង​រូបនោះ​ជា​ជន “​ក្បត់ជាតិ​”​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ មិនមែន​ជា​បទល្មើស​ជាក់ស្តែង​និង​ជា​ការសម្តែង​មតិ​របស់​សមាជិក​ព្រឹទ្ធសភា​៕

សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

7 Responses to "ឧទ្ធរណ៍​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ករណី​លោក ហុង សុខ​ហួរ នៅ​រសៀល​នេះ"

  1. កសិករ says:

    សូម តុលាការ និង មេធាវី មេតា ធ្វើខ្លួន អោយសម ជាអ្នកកាន់ច្បាប់ រឿងខុសច្បាប់ ត្រូវតែមានទោស កុំប្រែក្រឡាស ។ អ្នកធំធ្វើខុស អាង ចាត់ចូលជារឿងនយោបាយ បើនាំគ្នាធ្វើរបៀបនេះ តើច្បាប់ ទុកនៅទីណា? បក្សប្រឆាំង គាត់អត់ខ្លាច ប្រព្រឹតអំពើខុសច្បាប់ទេ ក្រុមគាត់អោយតែ ធ្វើអ្វីខុស ហើយត្រូវបានច្បាប់ ចាប់បាននោះ គាត់រមែងតែងតែ ចាត់ទុករឿងទាំងនោះ ជារឿងនយោបាយ ព្រោះបញ្ហានយោបាយ អត់មានទោសទេ អាចសម្រួលគ្នាបាន តាមរយៈការចរចារ ។ ខ្ញុំជា ប្រជាកសិករម្នាក់ ដែលរសនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានឆ្លងកាត់ របបប៉ុលពត រហូតដល់ បច្ចុប្បន្ន ហើយបានសិក្សា បានអានរឿងរាវផ្សេងៗ ទាក់ទង នយោបាយ ចាប់តាំងពី សង្គមរានិយម រហូតដល់ បច្ចុប្បន្ន និង អានរឿងរាង ផ្សេងៗ ទាក់ទង ប្រវត្តន៏ខ្មែរ ម្យ៉ាងទៀត ខ្ញុំក៏អាន មើលពត៌មាន បក្សប្រឆាំង ស្រុកគេ គឺ អត់ដូចបក្សប្រឆាំង ស្រុកខ្មែរទេ បរទេស គេធ្វើនយោបាយ មិនដែល បំផុសប្រជាជនគេ អោយ ស្អប់ ជាតិណា ស្អប់ បក្សណា មិនដែលថា បើមានអ្នកនេះ អត់ អ្នកនោះទេ គឺ គេលើយកគោលនយោបាយល្អរបស់គេ នឹងអនុវត្តន៏ការងារ អោយប្រជាជនគេមើលឃើញថាបក្សគេល្អ ដើម្បី ទាញទឹកចិត្ត ប្រជាជន តែ បក្សប្រឆាំង ស្រុកខ្មែរ បំផុះ អោយប្រជាជន ស្អប់ រដ្ឋាភិបាល ខ្ញុំនៅតាមជនបទ គឺ បានលឺ ពេញត្រចៀក ដែល ប្រជាជន ខាង បក្សប្រឆាំង តែតែថា ពួកឯង នៅទ្រាំមើលគេដល់ណា ទៀត មើលពួកវា មើល មានឡាន មានវីឡា មានដីផ្ទះ ដីស្រែរ៉ាប់សិប ហាត់តា​ មានប្រាក់ចាយ ហ៊ីហា ពួកយើង បានត្រឹមតែ ល្មម ដូច្នេះ ពួកយើង ត្រូវ រកវិធី ទំលាក់ពួកវា អោយក្រដូចពួកយើង យើង បើយើង បានធំ យើង សងសឹក ពួកនោះ (ពាក្យទាំងនោះ សាហាវណាស់ បើឈ្នោះមេននោះ) ។ សរុបសេចក្តី ខ្ញុំគ្រាន់ តែ សុំនោមពរ ដល់ បក្សប្រឆាំង ធ្វើនយោបាយ កុំញុះញុង ប្រជាំជនស្អប់គ្នា​ ហើយ សូមកុំយកអំពើដែលខុសច្បាប់ ចាត់ចូលជារឿងនយោបាយ ។ ខ្ញុំគឹត ថា បក្សប្រឆាំង មិនខ្លាច ធ្វើខុសច្បាប់ទេព្រោះ បក្សប្រឆាំងយល់ថា គណៈបក្សប្រជាជនត្រូវការការចរចារ ដើម្បី អោយបក្សប្រឆាងចូលរួមក្នុងសភាជាតិ ដូច្នេះ បក្សប្រឆាំង ធ្វើអ្វីក៏ដោយអោយតែ មានផលចំណេញដល់ បក្ស និង បុគ្គលណាមួយ ក្នុង បក្ស បើបានសំរេច ប្រសើបំផុត បើបរ៉ាជ័យ គឺ ចាត់ទុកកំហុសនោះ ជារឿង នយោបាយ និង ចរចារ បើជៀសមិនរួច គឺ ចូលរួមសភា គឺជាការស្រេច គ្មានអ្នកណាមួយមានទោស តែ អាតូចតាច សូមជាប់គុគចុះ ព្រោះនេះជានយោបាយ ធ្វើម្តេច ចាញ់គេ មិនអាច ដោះលេងបាន ។ សូមអភ័យទោស នេះជាមតិយោបល់ របស់ ខ្ញុំទេ ។

  2. Hun Nal says:

    មិនសង្ឃឹមថា អាចនៅក្រៅឃុំបានទេ បើហុ៊ន សែន មិនបើកភ្លើងខៀវអោយតុលាការនោះ!

  3. បរិមី ព្រះវិហារ says:

    វាចង់ជាប់គុក ចាំបាច់ត្រូវការភ្លើងខៀវ ភ្លើងលឿន ស្អី! បើមិនធ្វើបែបនេះ អ្នកណាខ្លះស្គាល់ ហុង សុងហួរ!!!ពួកខែ្មរនៅស្រុកបារាំងខ្លះមានគំនិតខុសផ្លែកអញ្ចឹង!

  4. namrequire says:

    UNDER THE CURRENT GOVERNMENT, ANYTHING CAN BE TURNED WHITE TO BLACK OR VIS VERSA. THE RULES UNDER TOP BRASSES’ PIECES OF MOUTH. RULES CAN BE BEND AND ADJUSTED, SINCE JUDICAIRY SYSTEM IS NOT INDEPENDENT.
    Everybody knows and everybody in CPP DENIED. ONLY BREASTFEEDING BABIES ARE NOT KNOWN.

  5. 69 @@ says:

    don’t waste your time with the dictator . he will let you out when political compromise . only some stupid people can’t see that way.

  6. Terminator III says:

    Non-independent judiciary is 100% under the dictators’ control and politically motivated.

  7. Terminator III says:

    Non-independent judiciary is 100% controlled by the dictators and is politically motivated .