អ៊ិន សុភិន អោយ​កូន​ស្រី​ទៅ​​ចុះ​​អេតា​ស៊ីវិល​​ជា​មួយ​ ប៉ែន ចំរុង តែ​មិន​ទទួលស្គាល់​ជា​​កូនប្រសា

កញ្ញា ភិន សុដាលីស ធ្វើបទសម្ភាសនៅឯផ្សាទំនើប AEON នាល្ងាចថ្ងៃទី១៧ កញ្ញា។ ស៊ូ វុទ្ធី

កញ្ញា ភិន សុដាលីស ធ្វើបទសម្ភាសនៅឯផ្សាទំនើប AEON នាល្ងាចថ្ងៃទី១៧ កញ្ញា។ ស៊ូ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

​ផ្តល់​បទ​សម្ភាស​ជា​មួយ​បណ្តាញ​សារព័ត៌មាន​ជាច្រើន បន្ទាប់​ពី​បង្ហាញ​ខ្លួន​មក​ចូល​រួម​សម្ភោ​ធ ខ្សែ​​ភាព​យន្ត​រឿង «វិញ្ញាណា​» នៅ​រោង​ភាព​យន្ត​ម៉េជឺរ​ ផ្សារ​ទំនើប អ៊ីអនម៉ល​ កូនស្រីសំណព្វ​ចិត្ត​របស់​ថៅ​កែ​ផលិតកម្ម​មហាហង្ស ដែល​ធ្លាប់​ឪពុក​ធ្វើ​សន្និសិទ្ធ​កាសែត តាម​វាយ ម្ចាស់​ស្នេហ៍​លោក ប៉ែន ចំរុង​នោះ​ កញ្ញា ភិន សុដាលីស បាន​បញ្ជាក់​ថា «នៅ​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នោះ អេតា​ស៊ីវិល នាង​និង​បង ប៉ែន ចំរុង​ និង​បាន​ដល់​ដៃ​ហើយ​»។

​គួរ​រំឭ​កថា ស្នេហា កូន​ស្រី​ថៅ​ផលិតកម្ម​មហាហង្ស​ តារា​សម្តែង​ កញ្ញា ភិន​ សុដាលីស និង​ តារា​សម្តែង​ ពួកែ​លេង​ទឹកមុខ​ លោក ប៉ែន ចំរុង បាន​ផ្ទុះ​ការភ្ញាក់​ផ្អើល​កក្រើត​ពិភព​សិល្បៈ ខណៈ​លោ​ក អ៊ិន សុភិន ថៅ​កែ​ផលិតកម្ម​មហាហង្ស និង​ជា​ឪពុក​កញ្ញា ភិន សុដាលីស បាន​ប្រកាស​ក្នុង​សន្និសិទ្ធ​កាសែត​ជា​សាធារណៈ កាលពី​ថ្ងៃទី​១៧​សីហា តាម​វាយ​លោក ប៉ែន ចំរុង និង​ប្រកាសដាច់​ខាត់ មិន​ឲ្យ​លោក ប៉ែន ចំរ៉ុង បន្ត​ទំនាក់​ទំនងស្នេហ៍​ជា​មួយ​កូន​ស្រី ។

ក្នុង​ន័យ​ដូចគ្នា​នោះ នៅ​ក្នុង​ឳ​កា​​ស​សម្ភោធ​ថត​រឿង​ «អ្នកនាង​ម្ចាស់​ឡីកឺ » នៅ​ក្នុង​ភូមិ​គ្រឹះ​ របស់​ចាងហ្វាងផលិតកម្ម​មហាហ​ង្ស​ផ្ទា​ល់​​នោះ លោក អ៊ិន សុភិន ក៏​នៅ​តែ​បន្ត​ជំហដាច់​ខាត់​ មិន​ទទួល​យក​ស្នេហា​កូន​ស្រី​ និង​តារា​សម្តែង​លោក ប៉ែន ចំរុង ដោយ​បញ្ជាក់​ថា «​និង​កាត់​កាល​កូ​នស្រី​ទៀតផង បើនៅ​តែបន្ត​ស្នេហាជា​មួយ ប៉ែន ចំរុង »។

យ៉ាងណា​ក៏​ដោយ កូន​ស្រី​សំណព្វ​ចិត្ត​របស់​ថៅ​កែ​ផលិតកម្ម​មហា​ហង្ស ដែល​កំពុង​ឈ្លក់​ស្នេហ៍​និង​ តារា​សម្តែង លោក ប៉ែន ចំរុង ដោយ​មិនខ្វល់ពីសំដីប្រកាស​របស់​ឪពុកនោះ ​ក្នុងឳកាស​ផ្តល់បទសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ផ្សារអ៊ីអន​ម៉ល​នៅ​ព្រលប់​ថ្ងៃ​ទី​ ១៧​ខែ​កញ្ញានេះ កញ្ញា ភិន សុដាលីស បែរជា​ប្រាប់​ថា «ការដែលនាង​បាន​ដៃ​ដឹក​ បង ប៉ែង ចំរុង ទៅ​ចុះ អេតាស៊ីវិល​ នោះ​ក៏​ទទួល​បាន​ការណែនាំ​ពី​ឪពុក​នាងដែរ »។


PPP-Pen-Chamrong-Phin-Sodalis-aa (1)


កូនស្រី​ថៅ​ផលិតកម្ម​មហាហង្ស ដែល​ធ្លាប់​បានភ្ជាប់​ពាក្យ​ម្តង​ហើយ​ កាលពី​ឆ្នាំ ២០១៣ ជា​មួយ​បុរស​ពោះម៉ាយ​ ជាកូនធម៌សំណព្វ​ឪពុកនាង លោក ប៉ែន តុលា កញ្ញា ភិន សុដាលីស ក៏​បាន​សារភាព​ប្រាប់​ផង​ដែ​រថា «ការ​ពិត​ទៅ ប៉ា ខ្ញុំ​ក៏​នៅ​តែ​ប្រកាន់​ជំហ​មិន​ទទួល​ស្គាល់​ស្នេហា​ខ្ញុំ​និង​បង ចំរុង គាត់​មិន​ប្រែ​ប្រួល​ទេ តែ​គាត់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ទៅ​ចុះ​អេតាស៊ីវិល »។

ជា​មួយ​ការ​លើក​ឡើង​នេះ កូន​ស្រី​ថៅ​កែផ​លិតកម្ម​ និង​ជា​អនាគត​ ភរិយា​​របស់​ តារាសម្តែង លោក ប៉ែន ចំរុង នាងបានបញ្ជាក់​ថា ប៉ាខ្ញុំគាត់​​នៅ​តែមិន​ទទួលស្គាល់មែន តែគាត់​ស្រឡាញ់​កូនស្រី ហើយ​គាត់​ក៏​បានប្រាប់​ខ្ញុំ​ថា បើកូននៅតែ​បន្ត​ស្នេហាជាមួយ​ ចំរុង ចង់ធ្វើ​ម៉េច​ក៏​ធ្វើ​ទៅ ប៉ាគាត់ប្រាប់​ថា គាត់​មិន​ចេះ​ទ្រព្យ​របស់​ឲ្យ​តែ​ប៉ុណ្នឹង ប៉ុន្តែ​ឲ្យ​គាត់​កាត់​កាលខ្ញុំនោះគាត់មិនកាត់​ទេ »។

កញ្ញា ភិន សុដាលីស បន្ថែម​ថា «ដូច​ខ្ញុំ​បាន​និយាយ​ចឹង​ថា គាត់​ឲ្យ​ខ្ញុំ​ចុះ​អេតាស៊ីវិល ហើយ​គាត់​ក៏​ឲ្យ​ខ្ញុំ​រស់​នៅ​ជាមួយ ចំរុង ។ គ្រាន់​គាត់ប្រកាន់ចិត្ត​ មិនឲ្យ​ចំរុង ចូល​ផ្ទះ ដោយ​ឡែកខ្ញុំ​ចេញ​ចូល​ផ្ទះ​ធម្មតា »។

បើទោះ​ជា​យ៉ាងណា កូនស្រីថៅ​កែ​ផលិតកម្ម​រូប​នេះ​ នៅ​មិន​ទាន់​អស់​សង្ឃឹមពី​ការ​លើក​លែ​ង​​ពី​ឪពុកនាង ចំពោះ​ស្នេហាដ៏​ចម្រូងចម្រាស​នេះ​ដែរ។

ជាមួយ​សំដី​លើក​ឡើង​ថា «ខ្ញុំ​មាន​សមត្ថភាព​ប៉ុណ្នឹង​ដែរ ពួក​ខ្ញុំ​ បើ​គាត់​មិន​ចែក​ទ្រព្យ មិន​ដែល​ថា រក​ចិញ្ចឹម​គ្នា​មិន​បាន​ ហើយ​តាមអំពើល្អ យើង​ខំព្យាយា នោះ យូរទៅ​លែង​អី​ ពួកគាត់​និង​មើល​ឃើញ គាត់​និង​ទទួ​លស្គាល់​វិញ​នោះ​ទេ ។ ខ្ញុំ​ក៏មាន​ជំនឿចិត្ត​ដែរ មិន​ថា អត់​សោះទេ ដូច្នេះ​ពួក​ខ្ញុំ​និង​ខំដើម្បី​អនាគត​ដ៏​លំបាក់​នេះ​»៕


What Next?

Recent Articles

12 Responses to "អ៊ិន សុភិន អោយ​កូន​ស្រី​ទៅ​​ចុះ​​អេតា​ស៊ីវិល​​ជា​មួយ​ ប៉ែន ចំរុង តែ​មិន​ទទួលស្គាល់​ជា​​កូនប្រសា"

  1. James says:

    ជួនកាលគាត់ចង់អោយអនាគត់កូនប្រសារ​និងកូនបង្កើតគត់ល្បីក៏ថាបាន ទើបគាត់អនុញ្ញាតអោយមានព៌តមាននេះឡើង!

  2. Konkhmer says:

    Yes, you sound genuine idea! Probably, I can make you famous as well by kick you ass infront of news papers guys! Let me know if you think it may work lol…

  3. ចចក says:

    ក្មេងសមយ័ឥឡូវយ៉ាប់ណាស់,ទោៈជា ឪម៉ែ មិនយល់ព្រមក៏មិនស្តាប់ដែរ,ចាំមើលបានប៉ុន្មានខែ,បើកូនខ្ញុំអត់អោយចូលផ្ទៈទេ,

  4. Chourn says:

    សូមសរសើនាងណាស់ដោយសារតែភាពងប់ងល់និងមោបាំងព្រោះតែស្នេហាធ្វើឲ្យនាងមានចិត្តក្លា
    ហានហ៊ានកាត់កាលឪពុកម្តាយរត់ទៅស្លាប់រស់ជាមួយប្រុសសង្សារ ទើបតែមាន១នៅស្រុកខ្មែរ។ តើនាងសង្ឃឹមទេថាសាច់ញាតិខាងប្រុសគេឲ្យតម្លៃនាងប៉ុណ្ណាដែលគេឃើងចរិកពិតរឹងរូសរបស់នាង ហើយនោះពួកគេនិងរស់នៅសុខស្រួលជាមួយនាងទៅថ្ងៃក្រោយដែរឬទេ? សុភមង្គលគឺជាការឯក ភាពនិងកាយល់ព្រមមិនត្រឹមតែដៃគូរស្នេហានោះទេតែថែមទាំងមានកាឯកភាពពីឪពុកម្តាយខ្លះដែរ។

  5. ...:) says:

    You such a bad girl. If I were your parent i’ll not allow you to come back to my house.

  6. Anonymous says:

    ទៅអនាគតមិនខុសពីរឿង”នាងបដាចារ”ទេ.

  7. Tourist says:

    The question is “What is wrong with this boy, if they love each other let’s them be”. Is her father looking for a wealthy rich guy and a widow guy for his daughter? Stupid father !

  8. ដោយសារតែយើងជាថៅកែផលិតកម្មភាពយន្តស្រាប់ គួរតែយករឿងនេះថតជាខ្សែភាពយន្តមួយរឿងឲ្យល្បីតែម្តងទៅ។ ហើយបើចង់ល្អ គឺសាម៉ីខ្លួនម្នាក់ៗ ជាអ្នកសម្តែងតែម្តង។

  9. ស្តេចបក្សី says:

    ដាលីសជាអ្នកមានបានជាចំរ៉ុងខំតោងមិនលែង,បានកូនអ្នកមានធ្វើប្រពន្ធមិនបាច់ចំណាយលុយអោយចាយទេ,នាងនេៈងប់និងប្រុសទោៈជាប្រុសជាគេមិនចូលស្តីដណ្តឹងក៏ព្រមយកដែរ,

  10. Anonymous says:

    មីនីសសងគុណ ឥតខ្ចោះ

  11. tom says:

    រឿងអ្នកដទៃសោះ ម៉េចចាំបាច់ចេញយោបល់ច្រើនម៉េស ពួកអាអាចម៌ ??? ប្រដៅកូនចៅពួកអាដែងអស់ឯងអោយបានប្រសើរទៅបានហើយ ។ ​ពួកអាផេះ !

  12. tom says:

    គិតពីរឿងប្រទេសជាតិ វាប្រសើរជាង គិតពីរឿងបុគ្គល ណាពួកអាដែង