ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015
http://vodhotnews.com
ការសម្រចផ្អាករៀបចំពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាដោយសារទឹកទន្លេឆ្នាំនេះរាក់ពេក តែអ្នកវិភាគថាដោយសារមហាជនធ្វើប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរស្តីពីការផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងត្រូវប្រារព្ធចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដោយលើកឡើងថាឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក ហើយកំពុងជួបប្រទះគ្រោះរាំងស្ងួត។
ប្រធានមជ្ឈមណ្ឌលជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថាការផ្អាកពិធីបុណ្យអុំទូកអាចធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរ ដែលលោកបារម្ភថាអាចឈានដល់បាត់បង់ប្រសិនជាខកខានប្រារព្ធញឹកញាប់។ ទោះជាយ៉ាងណាលោកថាការផ្អាកនេះគឺដោយសារទឹកទន្លេស្រកខ្លាំងពិតមែន។ លោកមានប្រសាសន៍ថា៖ “ពេលខ្ញុំចុះទៅមើលឃើញដូចហ៊ី ទឹកចុះសម្បើមណាស់។ ដូច្នេះមើលពីលើទៅឃើញអ្នកចែវនៅខាងក្រោម ដូច្នេះយើងឃើញថាការសប្បាយរបស់ជនរួមជាតិយើងវាមានទំហំតិចជាងការពិបាកចិត្តរបស់គាត់ នេះមិនមែនកាន់ជើងរដ្ឋាភិបាលទេ ដូចថាយើងមើលទៅឃើញខុសពីធម្មតាមែន”។ (អ្នកព័ត៌មានវីអូឌី៖កន្លងមកជារៀងរាល់ឆ្នាំមានករណីទឹកស្រកខ្លាំងអីចឹងទេលោកពូ?) អត់មានទេក្មួយអើយគឺថាទឹកហ្នឹងមានរហូតដល់៧ម៉ែត្រឬឡើដល់៨ តែឥឡូវទៅឃើញ៣ម៉ែត្រជិត៤ ដូចថាវាខាប់ហា!”។
ការប្រកាសផ្អាកបុណ្យអុំទូកនៅភ្នំពេញត្រូវបានធ្វើឡើងក្រោយពីបាតុករគាំទ្ររដ្ឋាភិបាលវាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិនិងការដកតំណែង លោក កឹម សុខា។ ប៉ុន្តែសាលារាជធានីបានប្រកាសពីការរៀបចំក្លោងទ្វា និងតុបតែងភ្លើងពណ៌ដើម្បីលម្អក្នុងពិធីបុណ្យអុំរួចហើយក៏ដោយ។
សម្រាប់អ្នកវិភាគ និងស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថាកម្រិតទឹកទន្លេទាបមិនមែនជាហេតុផលសមស្របក្នុងការផ្អាកប្រារព្ធពិធីបុណ្យអុំទូកនោះទេ តែលោកថាដោយសាររដ្ឋាភិបាលបារម្ភពីស្ថានការណ៍នយោបាយដែលបានកើតឡើងក្នុងពេលថ្មីៗ។ លោកបន្ថែមថា៖ “រឿងមួយដែលយើងគិតថាវាអាចមានការតវ៉ាប្រឆាំង ដែលជារឿងមួយដែលរដ្ឋាភិបាលបានគិតការពន្យារពេលបុណ្យអុំទូកដែលមានព្រឹត្តិការណ៍នយោបាយកាលពីឆ្នាំទៅមួយ។ ចឹងគេអាចគិតថា នៅក្នុងឱកាសបុណ្យអុំទូកវានឹងមានមនុស្សរាប់លាននាក់មកកាន់ទីក្រុងភ្នំពេញ ចឹងរដ្ឋាភិបាលតែងតែខ្លាចថាក្រែងលោមានអ្នកណានៅពីក្រោយហ្នឹងដើម្បីរៀបចំកើតចលាចលផ្សេងៗ តវ៉ាប្រឆាំង ឬក៏យ៉ាងម៉េចហ្នឹងណា នេះជាបញ្ហាមួយដែលយើងបានគិត”។
បើទោះជាការរៀបចំនៅរាជធានីភ្នំពេញត្រូវផ្អាក តែពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុកនៅតាមខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទំលាប់ប្រពៃណីនិងតាមលទ្ធភាពរបស់អាជ្ញាធរដែលជាអ្នករៀបចំ ចំណែកការឈប់សម្រាប់មន្ត្រីរាជការ និយោជិត កម្មករ ចំនួនបីថ្ងៃនៅរក្សាដដែល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលលុបចោលគម្រោងរៀបចំពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ លោកបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យកថវិកាដែលបម្រុងសម្រាប់រៀបចំពិធីអ៊ុំទូក ទៅទៅទិញប្រេង ដើម្បីបូមទឹកសម្រាប់កសិករ។
គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៤ហើយដែលរដ្ឋាភិបាលសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូក ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ តែឆ្នាំ២០១៤ រដ្ឋាភិបាលរៀបចំប្រារព្ធពិធីបុណ្យអុំទូកវិញ៕
សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.com
ការផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ តែអ្នកវិភាគថាខ្លាចបាតុកម្ម (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:06 PM
http://vodhotnews.com
ការផ្អាកបុណ្យអុំទូក៖ រដ្ឋាភិបាលថាដោយសារទឹករាក់ តែអ្នកវិភាគថាខ្លាចបាតុកម្ម

After commited the crime, and revealing the weakness and incapable, they try to trick the mine and heart of Khmer people! They think Cambodian people still believe that old fox. May be too late. People may take everything you give them, because it is suppose to belong to them, but people will not sale their principles for the nation.
Good decision and save this cost for supporting our farmers who affected by less raining!!! VV wants to revenge you can wait until horse has horns!!