វៀតណាម​អះអាង​ថាមានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដី​នៅតំបន់ដាក់ដាំ​ដែលកំពុងចម្រូងចម្រាស

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 12:49 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ​លោក Le Hai Binh (រូបថតដោយ ​VNA)


អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ​លោក Le Hai Binh បាន​អះអា​ងកាលពីថ្ងៃ​ចន្ទ​ថា​ភាគីវៀតណាម​មានឯកសារគ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រងដី​នៅ​ដាក់ដាំក្នុង​​ខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលកម្ពុជា​កំពុ​ងតែ​​បា​រម្ភថា​នឹង​បាត់បង់ដីនៅតំបន់​នោះ។​ ​

លោក Le Hai Binh ប្រាប់អ្នក​សារព័ត៌មានក្នុងប្រទេស​វៀតណាមបែបនេះ ជា​ការឆ្លើយ​តបនឹង​លោក នាយករដ្ឋម​ន្រ្តី​ ហ៊ុ​ន សែន ដែល​​បាន​ទម្លាយ​កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ថា​ភាគីវៀតណាម​បាន​សុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហ៊ូត​​៥១គីឡូ​ម៉ែ​ត្រ​ការ៉េ។ លោក ហ៊ុន សែន បាន​​ថ្លែងថា៖ “វៀតណាម​ដំបូង គេបន្ថយ​ជំហរ ឥឡូវសុំចែកគ្នា អាហ្នឹង​ក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក​៦០ភាគរយ​ ខ្ញុំថា​អត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង​ ព្រោះ​ដីដូន​តាខ្ញុំ​”។​

​សារព័ត៌មានវៀតណាម​www.vietnamplus.vnបានដកស្រង់សម្តី​របស់លោក Le Hai Binhថាប្រទេស​វៀត​​ណាម​មាន”អធិបតេយ្យ​ភាព​ពេញលេញ”​ទៅលើដីនៅតំបន់ព្រំដែន​ដាក់ដាំក្នុងខេត្ត​ដាក់ណងនៃប្រទេស​​វៀតណាម​ ដែលជាប់នឹង​​ព្រំដែន​ខេត្តមណ្ឌលគិរីនៃ​ប្រទេស​កម្ពុជា។ នៅពេលអ្នក​សារព័ត៌មានសួរពីការលើកឡើងរបស់លោក ហ៊ុន សែន លោក Le Hai Binh បាន​ឆ្លើយ​តប​ថា​​ភាគីវៀតណាមកំពុង​តែ​ផ្ទៀងផ្ទាត់នូវ​ការ​អះអាង​នេះ។​

បើតាមការដកស្រង់សម្តីរបស់សារព័ត៌មាន​វៀតណាម​ លោក Le Hai Binh បាន​​សង្កត់ធ្ងន់ថាប្រទេសវៀត​ណាមមាន”​មូលដ្ឋាន​ប្រវត្តិសាស្រ្ត​និង​ច្បាប់គ្រប់គ្រាន់​និង​ការគ្រប់គ្រង​​ជាក់ស្តែង​ក្នុង​ការ​បង្ហាញ​ថា​វៀតណាមគ្រប់គ្រងអធិបតេយ្យ​ភាព​ពេញលេញ​ទៅលើដីនៅតំបន់ដាក់ដាំ”។ ​

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាបើតាមឯកសាររបស់អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជារបស់កម្ពុជា។ លោកមានប្រសាសន៍ថា៖ ”យើងមានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤ ដែលបញ្ជាក់ថាខ្សែព្រំដែននៅតំបន់នោះដើរតាមតំបន់ព្រែកដាក់ហ៊ូត រហូតដល់ព្រែកនេះទៀតផង ដូច្នេះវាច្បាស់ហើយ។ រួចសេចក្តីសម្រេចរបស់ទេសាភិបាលបារំាងនៅជំនាន់នោះ ជំនាន់អាណានិគម វាជាច្បាប់ ដល់មានច្បាប់ពីប្រទេសបារំាងយកទៅសម្រេចកាត់ដីតំបន់ដាក់ដំា ដាក់ហ៊ូតវាជារបស់កម្ពុជារួចទៅហើយ ដូច្នេះ យក តែ សេចក្តី សម្រេចឆ្នាំ១៩១៤ យកមកជាអំណះអំណាងច្បាប់រឹងមំារបស់យើង”

លោក​បន្ត​ថា​ភាគីវៀតណាមកំពុង​រំលោភ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែលប្រទេសទាំងពីរ​បាន​ធ្វើ​ជាមួយគ្នា។ លោក​មានប្រសាសន៍​ថា​៖ ខ្ញុំសូម​បញ្ជាក់ថា​អ្នក​នាំពាក្យ​វៀតណាម​ដែលគាត់​លើក​ឡើង​ហ្នឹង​ វា​មិន​សមរម្យ​ទេ បើតាមមតិខ្ញុំ។ រឿងអ្វីបាន​មិនសមរម្យ​ ព្រោះថាពេល​​យើងចរចា​ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ មាន​វាក្យ​ខណ្ឌមួយ​ និយាយ​យ៉ាងច្បាស់ថា​ បើ​តំបន់នោះ​មិនទាន់បានឯក​ភាពគ្នា​ ភាគីទាំងពីរ​បន្ត​ការចរចា ដើម្បីរកដំណោះស្រាយនៅតំបន់ដែល​នៅ​ប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ ដូច្នេះតាំងពី​២០០៥ គេទទួលស្គាល់ថាមានការ​ប្រទាញប្រទង់ ហេតុនេះហើយ​មិនទាន់បានដាច់ស្រេច ហើយ​ឥឡូវអំណះអំណាងថា​ជារបស់គាត់ ​ពេញសិទ្ធិ​របស់គាត់ វាអត់ត្រឹមត្រូវ តាមច្បាប់​”

នៅពេលសួរថាតើរដ្ឋាភិបាលកម្ពុជាមានគម្រោងប្តឹងទៅតុលាការអន្តរជាតិករណីនេះ លោក វ៉ា គឹមហុង បានឆ្លើយថាកម្ពុជាមិនមានគម្រោងប្តឹងនោះទេ ដោយថានឹងយកករណីនេះបន្តជជែកជាមួយភាគីវៀតណាមនៅពេលឆាប់ៗនេះ។

បើ​តាម​លោក ហ៊ុន សែន សេចក្តីសម្រេច​របស់អគ្គទេសាភិបាល​បារាំងឆ្នាំ១៩១៤ បាន​ចែងថា​ព្រំដែនកម្ពុជា​វៀតណា​មត្រូវដើរ​តាម​ព្រែកដាក់​ហ៊ូត​ ប៉ុន្តែ​លោក​ថា​ផែនទីដែល​បារាំងគូសឲ្យ​ ដើរ​តាម​ព្រែកដាក់ដាំ ដែល​​លោ​ក​ថា​នឹង​​នាំ​ឲ្យកម្ពុជា​បាត់បង់​ទឹកដី៥១គីឡូម៉ែត្រ។​ ប៉ុន្តែ​លោក​ថា​លោក​នឹង​តស៊ូ ដើម្បី​បាន​ទឹក​ដីទាំងនោះ។ លោក ហ៊ុន សែន បន្ត​ថា​ការ​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ​នឹងមិនអាច​ឲ្យ​កម្ពុជា​ឈ្នះនោះទេ។ លោក​បានថ្លែងថា​៖ "សុខចិត្តឈឺចាប់ខ្លួន​ឯង ដើម្បី​ការពារទឹកដី​ ឲ្យ​គេជេរអីជេរទៅ ប៉ុន្តែឥឡូវខ្ញុំលែងទូលផែនដីនេះខ្លួនឯង លែងរួចហើយ​ បក្ស​ប្រឆាំងអ្នកបំផ្លាញ”។​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ដែល​អះអាង​ថា​កម្ពុជា​បាត់បង់ដីទៅវៀតណាម មាន​ប្រសាសន៍ថា​បើតាមផែនទី​ដែលលោកទទួលបានពីអង្គការសហប្រជាជាតិ ខ្សែបន្ទាត់ព្រំដែនខ្លះ​​ដើរតាម​ព្រែក​ដាក់​ដាំ​និង​ខ្លះទៀត​ដើរតាមព្រែកដាក់ហ៊ូត​ ប៉ុន្តែ​លោក​ថា​កម្ពុជា​អាច​ប្រើសេចក្តីសម្រេច​របស់អគ្គទេ​សាភិ​បាលឥណ្ឌូចិនឆ្នាំ​១៩១៤ មក​ដោះស្រាយជាមួយភាគីវៀតណាម ដែលសម្រេចថា​​ខ្សែបន្ទាត់ព្រំដែន​ទាំង​អស់​​ត្រូវ​​ដើ​រតាមព្រែកដាក់​ហ៊ូត​។​ លោក​បន្ត​ថា​ត្រូវតែ​មាន​ការគូសផែនទីឬកំណត់ព្រំដែន​​ឡើងវិញ ឲ្យ​ដើ​រ​​តាមព្រែក​ដាក់ហ៊ូត ​តាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង។

លោក​មានប្រសាសន៍ថា៖ “ដោយសារអ្នក​បច្ចេកទេសបារាំង គាត់​គូសផែនទី​ហ្នឹង​មិនបានមើលទៅតាមសេចក្តីសម្រេច​របស់​អគ្គទេសាភិបាលបារាំង​ប្រចាំនៅឥណ្ឌូចិន ដូច្នេះ​ត្រូវគូសផែនទីឬកំណត់​ព្រំដែនសាឡើងវិញ ទៅតាមព្រែកដាក់ហ៊ូត មិនមែនដើរ​ព្រែកដាក់ដាំទេ។ អញ្ចឹង​ការទាមទារ​របស់​រដ្ឋាភិបាគឺការត្រឹមត្រូ​វ​ហើយ ដែលយើងមិ​នត្រូវចែកដីហ្នឹងជាមួយ​យួនហ្នឹង​​”

លោក​ អ៊ុំ សំអាន បន្ត​ថា​តាមការចុះទៅមើលតំបន់ជាក់ស្តែង ច្រកព្រំដែនកម្ពុជា-​វៀតណាម​បណ្តោះអាសន្ន ​ស្ថិត​នៅត្រង់ព្រែក​ដាក់ដាំ មិនទាន់ទៅ​ដល់​ព្រែកដាក់​ហ៊ូត​​នោះទេ ប៉ុន្តែ​លោក​ថា​​វៀត​ណា​មបានស្ថាបនា​ផ្លូវជាបន្ត​បន្ទាប់​​មក​ជា​ប់​​នឹង​ព្រែ​​កដាក់ដាំហើយ។ លោក​ចាត់ទុក​ការស្ថាបនាផ្លូវនេះជា​ការ​​រំលោភកិច្ច​ព្រមព្រៀងកម្ពុជា​វៀតណាម ឆ្នាំ​១៩៩៥ ដែលមិនឲ្យ​សាង់សង់អ្វីថ្មីនៅតំបន់ដែលមិន​ទាន់​បោះបង្គោលព្រំដែន​។​

លោក អ៊ុំ សំអាន បន្ថែម​ថា​៖ “ប្រសិន​បើ​អត់មាន​ដំណោះស្រាយ លោក ហ៊ុន  សែន ​ត្រូវ​ប្តឹងករណីហ្នឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ​(ICJ)នៅទីក្រុងឡាអេ”។ លោក​បន្ត​ថា​ភាគីកម្ពុជា​ក៏អាច​ប្តឹងទៅប្រទេសហត្ថ​លេ​ខី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ផងដែរ ដោយ​សារវៀតណាម​ជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនេះ៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

19 Responses to "វៀតណាម​អះអាង​ថាមានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដី​នៅតំបន់ដាក់ដាំ​ដែលកំពុងចម្រូងចម្រាស"

  1. Anonymous says:

    នេះហើយមិត្ត ល្អ ​យួន ចង់តែយកទឹកដី ខ្មែរ មិនឈប់ !

  2. Anonymous says:

    សម្តាច គិត មើល វាថា ដីវា ? មិចក៏សម្តេច មិនតបឬសួរលោក សុខ ទូច ? បាត់?????

  3. :( says:

    សញ្ជាតិយួននេះខ្មែរដឹងក្រយៅវានឹងយូរណាស់មកហើយទើបតែសម័យនេះទេ ដែលយកយួនធ្វើជាមិត្ត។

  4. 2015 says:

    ហ៊ុន សែនខំទៅប្រូភូតកុហក់បោកប្រាស់ពួកនិសិត្សនៅស្រុកបារាំង៦០ភាគរយ៤០ភាគរយអាចម៍
    ឥឡូវចោរយួនប្លន់យកអស់​ដាក់ដាំ ដាក់ហូតទាំងអស់ ។

  5. VV says:

    The game is start, Vietnam will do everything to help their install Government in Cambodia. Why Vietnam issue a statement now while the current Govt. is in trouble with the latest crime? Why Vietnam select that particular area? Whatever the outcome Vietnam, Vietnam will lose nothing because it is the Cambodian land. Vietname Govt. may try to help their install Govt. by play the credit game. The current Govt. may take this oportunity to delay the investigation on the crime they commited recently by saying that the national border is more important.

  6. iii says:

    ​សេនារីយោរបស់វៀតណាមជួយគណះបក្សប្រជាជនក្នុងយុទ្ធនាការបោះឆ្នោតខាងមុខ។ បើប្រមុខរដ្ឋាភិបាលកម្ពុជាអាចតវ៉ាជាមួយវៀតណាមហើយបានដីដាក់ដាំមកវិញនោះប្រជាប្រិយរបស់ CPP​កើនឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោត២០១៧ និង២០១៨។ នេះជា Game ​របស់ CPP ​និងវៀតណាមរៀបចំលេងនាពេលខាងមុខ។​ សូមរងចាំតាមដានទាំងអស់គ្នា។

  7. konh - konh says:

    next . phnom-penh Vietnam land

  8. Anonymous says:

    Think about it and look at the New Game and New Trick :​សេនារីយោរបស់វៀតណាមជួយគណះបក្សប្រជាជនក្នុងយុទ្ធនាការបោះឆ្នោតខាងមុខ។ បើប្រមុខរដ្ឋាភិបាលកម្ពុជាអាចតវ៉ាជាមួយវៀតណាមហើយបានដីដាក់ដាំមកវិញនោះប្រជាប្រិយរបស់ CPP​កើនឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោត២០១៧ និង២០១៨។ នេះជា Game ​របស់ CPP ​និងវៀតណាមរៀបចំលេងនាពេលខាងមុខ។​ សូមរងចាំតាមដានទាំងអស់គ្នា។

    iii I agreed with you 100% true.

  9. Anonymous says:

    ក្មេងជំនាន់ ក្រោយ វៀតណាម គេស្រឡាញ់ជាតិ ពង្រីកទឹកដី !

    ចំណែក ក្មេងជំនាន់ក្រោយ កម្ពុជា ចេះស្រឡាញ់ជាតិ ការពារ ទឹកដី ឬ ទេ ?

    ឬ ក៏ ស្រឡាញ់ ស្រីវៀតណាម និង គ្រឿងស្រវឹង បំភ្លេច ការពារ ទឹកដី របស់ខ្លួន ?

  10. namrequire says:

    TOO SMALL CLAIM VIET, WHY DON’T MY DEVIL FRIEND VIET CLAIM ALL LANDS EAST OF MEKONG RIVER Belong TO DEVIL SMILE black teeth, mushroom hat VIET. CAN VIETS SAY THEY HAVE ALL RECORDS TO PROVE?
    DAMN YOU! YOUN EAT DOG!

  11. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ហ្នឹងបានដឹងប្រឹង!អាស្វាគឹមហុង ទាល់តែបងយួនថា មានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដី​នៅតំបន់ដាក់ដាំ​ដែលកំពុងចម្រូងចម្រាស? តើមានអីមកបកស្រាយបង្វែរសភាពការណ៍ពិតទៀត?

  12. ?? says:

    please do not say nothing to my best friend they helping us a lot. first they injected poison ivy in Cambodia wean since 1952. and then used our blood to murder our people .at last they took some land and island from us not even that they want more. I agree your land is from Mekong river to the east that your grandmother have sex there. she made a lot of evil kid like Mr ???????? now this evil kid will sacrificing every thing for his ancestor . FU. DO MEIR AH KONG CHOR

  13. ភ្នំ says:

    រឿងល្ខោនភាគទមីឡយួននេះ មានរាប់រយសត្សវត្ដន៏មកហើយ តែហ៊ុន សែនទេដែលជាអាយងតួរឯក ក្នុងការសំដែងឬកបច្ចុប្បន្ន។

    ភាពល្មោភអំណាចរបស់ល្បងខ្វាងម្ខាកនេះ មិនបានចំណេញអ្វីបន្ដិចដល់ប្រទេសជាតិខ្មែរទេ ហើយទី បំផុតខ្លួនហ៊ុន សែនតែម្ដងយួននឹងប្រឡេះចោលដូចដែរទង្វើររន្ទះបាញ់ស្លាប់ពីលើយន្ដហោះ ហុក ឡុងឌី អញ្ជឹង។ កុំអួតប្រសិនណាគ្រន់តែជាត្រីគ្រីម ក្នុងដបយួននោះឲ្យសោះ!!

    ហោ ណាំ ហុង ជាអ្នកផ្ដល់សញ្ញាភ្លើងក្រហមឲ្យសមមិត្ដមឺុនឆ្នាំ មិនមកបញ្ចេញមតិអីបន្ដិចផង កុំជោរ!!

  14. love cambodia says:

    មើលរដ្ឋមន្ត្រីការបរទេសគេទៅ អាហោណាំហុង គេតែងតែការពារប្រទេសរបស់គេ មិមដូចពួកអាក្បត់ជាតិCPP អែងទេ

  15. people says:

    fucking veit’ you are the animal veit that we never forget ‘ you fucking lie to cambodian people so long and killed cambodian since you come from yu-nan of china’.you are the worth nation in this planet ‘ you fucking kidnap cambodian small boys&girls to washed their brain to killed their own blood and pointing finger to khmer killed khmer’ you fucking veit are the killer’and still taking profit from cambodia.you said you are friend thousand year ‘when you fucking in 1979 why you took everything from cambodia?why you still interfere in cambodia? fucking veit are the aggressor ‘one day GOD punish your nation ‘.GOD bless all cambodian people’

  16. Cambodia says:

    មន្រីយួននិងប្រជាជនយួនវាធ្វើចោរលួចប្លន់ទឹកដីខ្មែរមែន ប៉ុន្តែពួកមន្រ្តីនិងប្រជាជនយួនវារួបរួមសាមគ្គីគ្នាវាណាស់
    ទើបពួកយួនវាប្លន់ទឹកដីខ្មែរអស់ជាច្រើនបានសម្រេច់ដូចបំណងពួកវា ។
    ចំណែកមន្រ្តីខ្មែរជំនាន់នេះវិញអាន់ជាងសត្វឆ្កែហួសពីការគិត មន្រ្តីខ្មែរវាយចាប់ប្រជាជនខ្មែរដែលស្រឡាញ់ការពារទឹកដី
    ដើម្បីផ្គាប់ផ្គន់ចិត្តយួនឈ្លានពាន ហើយព្រមទាំងឆ្កួតវង្វេងជាតិសាសន៍ថាចោរយួនឈ្លានពានជាបងប្អូនរបស់ពួកវាថែមទៀត ។

  17. Khmer next generation says:

    គាំទ្រមតិរបស់ iii វាជាល្បែងនយោបាយរបស់ CPP & Vietnam

  18. Khmer says:

    ចោរ

  19. VengSreng(chorngAhkheit) says:

    Do mer mey Le Hai Binh, cho de va ka cha mey