ដោយ៖ ស៊ុន ណារិននិងណាត សុភាព | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 04:23 PM
http://vodhotnews.com
មន្រ្តីកិច្ចការព្រំដែនកម្ពុជាបានអះអាងថាខ្លួននឹងបន្តជជែកជាមួយវៀតណាម ករណីមន្រ្តីការបរទេសវៀតណាមលើកឡើងថាដីនៅតំបន់ដាក់ដាំដែលកំពុងចម្រូងចម្រាស ជារបស់វៀតណាម ហើយថាកម្ពុជាមានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងឆ្នាំ១៩១៤ ជាភស្តុតាងបញ្ជាក់ថាដីនោះជារបស់កម្ពុជា។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង លើកឡើងបែបនេះជាការឆ្លើយតបនឹងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh ដែលបានអះអាងកាលពីថ្ងៃចន្ទថាភាគីវៀតណាមមានឯកសារគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីនៅដាក់ដាំក្នុងខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែបារម្ភថានឹងបាត់បង់ដីនៅតំបន់នោះ។
លោក Le Hai Binh ប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាមបែបនេះជាការឆ្លើយតបនឹងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទម្លាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ថាភាគីវៀតណាមបានសុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហ៊ូត៥១គីឡូម៉ែត្រការ៉េ។ លោក ហ៊ុន សែន បានថ្លែងថា៖ “វៀតណាមដំបូង គេបន្ថយជំហរ ឥឡូវសុំចែកគ្នា អាហ្នឹងក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក៦០ភាគរយ ខ្ញុំថាអត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង ព្រោះដីដូនតាខ្ញុំ”។
សារព័ត៌មានវៀតណាមwww.vietnamplus.vnបានដកស្រង់សម្តីរបស់លោក Le Hai Binhថាប្រទេសវៀតណាមមាន”អធិបតេយ្យភាពពេញលេញ”ទៅលើដីនៅតំបន់ព្រំដែនដាក់ដាំក្នុងខេត្តដាក់ណងនៃប្រទេសវៀតណាម ដែលជាប់នឹងព្រំដែនខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ នៅពេលអ្នកសារព័ត៌មានសួរពីការលើកឡើងរបស់លោក ហ៊ុន សែន លោក Le Hai Binh បានឆ្លើយតបថាភាគីវៀតណាមកំពុងតែផ្ទៀងផ្ទាត់នូវការអះអាងនេះ។
លោក វ៉ា គឹមហុង ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាបើតាមឯកសាររបស់អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជារបស់កម្ពុជា។ លោកមានប្រសាសន៍ថា៖ ”យើងមានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤ ដែលបញ្ជាក់ថាខ្សែព្រំដែននៅតំបន់នោះដើរតាមតំបន់ព្រែកដាក់ហ៊ូត រហូតដល់ព្រែកនេះទៀតផង ដូច្នេះវាច្បាស់ហើយ។ រួចសេចក្តីសម្រេចរបស់ទេសាភិបាលបារំាងនៅជំនាន់នោះ ជំនាន់អាណានិគម វាជាច្បាប់ ដល់មានច្បាប់ពីប្រទេសបារំាងយកទៅសម្រេចកាត់ដីតំបន់ដាក់ដំា ដាក់ហ៊ូតវាជារបស់កម្ពុជារួចទៅហើយ ដូច្នេះយកតែសេចក្តីសម្រេចឆ្នាំ១៩១៤ យកមកជាអំណះអំណាងច្បាប់រឹងមំារបស់យើង”។
លោកបន្តថាភាគីវៀតណាមកំពុងរំលោភលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាអ្នកនាំពាក្យវៀតណាមដែលគាត់លើកឡើងហ្នឹង វាមិនសមរម្យទេ បើតាមមតិខ្ញុំ។ រឿងអ្វីបានមិនសមរម្យ ព្រោះថាពេលយើងចរចាធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មានវាក្យខណ្ឌមួយ និយាយយ៉ាងច្បាស់ថា បើតំបន់នោះមិនទាន់បានឯកភាពគ្នា ភាគីទាំងពីរបន្តការចរចា ដើម្បីរកដំណោះស្រាយនៅតំបន់ដែលនៅប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ ដូច្នេះតាំងពី២០០៥ គេទទួលស្គាល់ថាមានការប្រទាញប្រទង់ ហេតុនេះហើយមិនទាន់បានដាច់ស្រេច ហើយឥឡូវអំណះអំណាងថាជារបស់គាត់ ពេញសិទ្ធិរបស់គាត់ វាអត់ត្រឹមត្រូវ តាមច្បាប់”។
នៅពេលសួរថាតើរដ្ឋាភិបាលកម្ពុជាមានគម្រោងប្តឹងទៅតុលាការអន្តរជាតិករណីនេះ លោក វ៉ា គឹមហុង បានឆ្លើយថាកម្ពុជាមិនមានគម្រោងប្តឹងនោះទេ ដោយថានឹងយកករណីនេះបន្តជជែកជាមួយភាគីវៀតណាមនៅពេលឆាប់ៗនេះ។
បើតាមលោក ហ៊ុន សែន សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងឆ្នាំ១៩១៤ បានចែងថាព្រំដែនកម្ពុជាវៀតណាមត្រូវដើរតាមព្រែកដាក់ហ៊ូត ប៉ុន្តែលោកថាផែនទីដែលបារាំងគូសឲ្យ ដើរតាមព្រែកដាក់ដាំ ដែលលោកថានឹងនាំឲ្យកម្ពុជាបាត់បង់ទឹកដី៥១គីឡូម៉ែត្រ។ ប៉ុន្តែលោកថាលោកនឹងតស៊ូ ដើម្បីបានទឹកដីទាំងនោះ។ លោក ហ៊ុន សែន បន្តថាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនឹងមិនអាចឲ្យកម្ពុជាឈ្នះនោះទេ។ លោកបានថ្លែងថា៖ "សុខចិត្តឈឺចាប់ខ្លួនឯង ដើម្បីការពារទឹកដី ឲ្យគេជេរអីជេរទៅ ប៉ុន្តែឥឡូវខ្ញុំលែងទូលផែនដីនេះខ្លួនឯង លែងរួចហើយ បក្សប្រឆាំងអ្នកបំផ្លាញ”។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលអះអាងថាកម្ពុជាបាត់បង់ដីទៅវៀតណាម មានប្រសាសន៍ថាបើតាមផែនទីដែលលោកទទួលបានពីអង្គការសហប្រជាជាតិ ខ្សែបន្ទាត់ព្រំដែនខ្លះដើរតាមព្រែកដាក់ដាំនិងខ្លះទៀតដើរតាមព្រែកដាក់ហ៊ូត ប៉ុន្តែលោកថាកម្ពុជាអាចប្រើសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិនឆ្នាំ១៩១៤ មកដោះស្រាយជាមួយភាគីវៀតណាម ដែលសម្រេចថាខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវដើរតាមព្រែកដាក់ហ៊ូត។ លោកបន្តថាត្រូវតែមានការគូសផែនទីឬកំណត់ព្រំដែនឡើងវិញ ឲ្យដើរតាមព្រែកដាក់ហ៊ូត តាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង។
លោកមានប្រសាសន៍ថា៖ “ដោយសារអ្នកបច្ចេកទេសបារាំង គាត់គូសផែនទីហ្នឹងមិនបានមើលទៅតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងប្រចាំនៅឥណ្ឌូចិន ដូច្នេះត្រូវគូសផែនទីឬកំណត់ព្រំដែនសាឡើងវិញ ទៅតាមព្រែកដាក់ហ៊ូត មិនមែនដើរព្រែកដាក់ដាំទេ។ អញ្ចឹងការទាមទាររបស់រដ្ឋាភិបាគឺការត្រឹមត្រូវហើយ ដែលយើងមិនត្រូវចែកដីហ្នឹងជាមួយយួនហ្នឹង”។
លោក អ៊ុំ សំអាន បន្តថាតាមការចុះទៅមើលតំបន់ជាក់ស្តែង ប៉ុស្តិ៍ព្រំដែនរបស់កម្ពុជាស្ថិតនៅត្រង់ព្រែកដាក់ដាំ មិនទាន់ទៅដល់ព្រែកដាក់ហ៊ូតនោះទេ ប៉ុន្តែលោកថាវៀតណាមបានស្ថាបនាផ្លូវជាបន្តបន្ទាប់មកជាប់នឹងព្រែកដាក់ដាំហើយ។ លោកចាត់ទុកការស្ថាបនាផ្លូវនេះជាការរំលោភកិច្ចព្រមព្រៀងកម្ពុជាវៀតណាម ឆ្នាំ១៩៩៥ ដែលមិនឲ្យសាង់សង់អ្វីថ្មីនៅតំបន់ដែលមិនទាន់បោះបង្គោលព្រំដែន។
លោក អ៊ុំ សំអាន បន្ថែមថា៖ “ប្រសិនបើអត់មានដំណោះស្រាយ លោក ហ៊ុន សែន ត្រូវប្តឹងករណីហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេ”។ លោកបន្តថាភាគីកម្ពុជាក៏អាចប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ ដោយសារវៀតណាមជាភាគីមួយនៃកិច្ចព្រមព្រៀងនេះ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com និងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

មិនមែន មិនសមរម្យ ទេ គឺ ឈ្លានពាន !
Cambodia have to be strong other wide the Viet take our land piece by piece until it over. after they used policy to murder our people now they want the whole country. we knew they took a lot of our land and a few island which is about 1/4 of our country. look the island that they having problem whit China . their people protest again Chinese burn Chinese manufacture kill some Chinese that working there. their military was fighting whit Chinese navy some time . how about our country do we want to be quite dose not matter if they take our land . friendship is not that way this friend was having a lot of question to ask. expressly to CPP is that a million years friendship of HUN SEN was always that good
វ៉ា គីមហុង ធ្លាប់ប្រាប់កសិករខ្មែរតាមព្រុំដែនថា៖ បើមិនឲ្យពួកបច្ចេកទេសគេបោះបង្គោលលើស្រែខ្លួន ចឹងមានតែធ្វើស្រែលើមេឃទៅ ប៉ុន្ដែឥឡូវចោរយួនឈ្លានពានយកដីនៅដាក់ដាំ បែបជាប្រើពាក្យដ៏ពិរោះ ដាក់ទមីឡយួនទៅវិញ ” មិនសមរម្យ”។
ហ៊ុន សែនក៏បានអួតក្ដែងៗណាស់ដែរថា៖ មិនឲ្យបាត់ទឹកដីសូម្បីតែមួយចង្អាមក៏គ្មានផង ដល់មកឥឡូវ ទមីឡចោរយួនបានច្បាមយកចំនួន ៥១ គីឡូម៉ែត្រការ៉េ មិនហ៊ានតវ៉ាតាម ផ្លូវច្បាប់អន្ដរជាតិទេ សុខចិត្ដ ឈឺក្នុងបេះដូងខ្លួនឯង ឲ្យកូនខ្មែរជេរគ្រប់ជំនន់ចុះ។ ម្នៀលទាំងពីរក្បាលនេះចំជាកំខ្សោយម្លេះ?ខ្លាំង ណាស់ហើយកាចសហាវបំផុតជាមួយតែប្រជារាស្ដ្រខ្មែរស្លូតត្រង់ខ្លួនឯង ប្រើសុទ្ធតែកណ្ដាប់ដៃដែកឬក្រុម
ជនបាតដៃទីបីមកកាប់សម្លាប់គ្មានត្រាប្រណីចំពោះខ្មែរគ្នាឯង។
បើល្អម្លឹងៗដល់ចោរយួន ហើយមិនហ៊ានធ្វើការជូនជាតិទេ ល្មមប្រកាសលាឈប់ពីមុខដំណែងទៅ កុំឲ្យ ប្រជារាស្ដ្រខ្មែរធ្វើបាតុកម្មបណ្ដេញចេញពីកៅអីទាន់។ ហើយកុំប្រើពាក្យថា៖ បាតុកម្មមិនស្របច្បាប់!
This border issue the military general such as Kon Kim should be gathering his soldiers to protest a long the border line and show off his ability to protect the Cambodian land.
បេីទុកនៅមិនចំនេញដល់រាស្រ្តខ្មែរនិងនាំឲ្យរាស្រ្តខ្មែរក្តៅក្រហាយដដែលទុកធ្វេីអីសីុបាយខ្មែរអត់
ប្រយាេេជន៏។ល្មមៗបានហេីយប្រជាជនមិនខ្លាចនិងល្ងង់ដូចតាចាស់អែងទេ,ប្រជាជនហ៊ានងេីបប្រឆាំង
និងតស៊ួរជាមួយអារចាេរយួនទាេបីស្លាប់ឬមានសង្រ្គាមជាមួយយួនក៏មិនខ្លាចដែរ,ចុះតាចាស់អែងហ៊ាន
ទេ????????????ការស៊ួរទ្រាំមានកំណត់,ទីណាមានការជិះជន់ទីនាេះតែងមានការរេីបំរាស់,ទីណាមាន
ការរំលាេភបំពានទីនាេះតែងមានការប្រឆាំងតបត។
ឡប់
នេះជាល្បិចយួននិងCPP ដោយអោយយួនលេងស្ទីលជាចង់បានតំបន់ដាក់ដាំនិងដាក់ហ៊ូតហើយCPPធ្វើជាតវ៉ាយកតំបន់ទាំងនេះមកវិញដើម្បីបំភ័នភ្នែករាស្រ្តថាខ្លួនខំការពារទឹកដីសម្បើមណាស់ ហើយវឹលមកគាំទ្រCPPវិញ។ ល្បិច់្អតែរាក់ណាស់!