តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំគ្រោងស្វែងរកយុត្តិធម៌ពីសហគមន៍អន្តរជាតិ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 03:46 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក ញ៉យ ចំរើន (ធ្វេង) និង​លោក គង់ សភា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា (ដោយ ទេព សូនី)


តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងការវាយដំពីសំណាក់មនុស្សមួយក្រុមដែល​គេស្គាល់ថាគាំ​ទ្របក្ស​​កាន់​​អំ​​ណាច​នោះ ឲ្យ​ដឹងថាពួកគេនឹងស្វែងរកកិ​​ច្ចអន្តរាគមន៍ពីស​ហគ​ម​​​ន៍​អន្តរជាតិដើ​ម្បី​​ជំ​​រុញ​ឲ្យ​ចាប់​ជន​ដៃដល់មកផ្តន្ទាទោស​បន្ថែម​ទៀត​ បើ​តុលា​ការនៅ​កម្ពុជាមិនអាចចាត់ការទៅលើអ្នកពាក់​ព័ន្ធ​ផ្សេង​ទៀត​​។

ការអះអាងបែបនេះរបស់តំណាងរាស្ត្ររងរបួសគឺលោក ញ៉យ ចំរើន និងលោក គង់ សភា បានធ្វើ​​ឡើ​ងក្នុងកម្មវិធីតុមូល របស់​VODនៅថ្ងៃទី៣០ខែវិច្ឆិកា កាលពីថ្ងៃទី​៣០ខែវិច្ឆិកា ឆ្នាំ​២០១៥។​

ក្នុងកម្មវិធីនោះ លោក ញ៉យ ចំរើន លើកឡើងថាព្រឹត្តិការណ៍វាយ​ដំពួកលោ​កនៅជាប់រ​បងរ​ដ្ឋសភា​កា​លពី​ចុង​ខែ​តុលា​នោះ លោកដាក់ការសង្ស័យថាអាចជាផែនការរៀបចំទុករបស់ម​ន្ត្រីមានអំណាច ដើម្បី​គំរា​មកំ​ហែ​​​ង​​ផ្នែកនយោបាយ​ទៅលើ​បក្ស​ប្រឆាំង​។ លោក​បន្តថាជាទម្លាប់រថយ​ន្តតំណាងរាស្ត្រ​ត្រូវរៀបចំឲ្យ​ចូល​តាមច្រ​ក​ខាងក្រោ​យ​ហើយ​ចេញវិញតាមច្រក​ទ្វារ​ខាង​មុខ​និងមានឧប​ករណ៍ត្រួតពិនិត្យរកគ្រឿងផ្ទុះយ៉ាងប្រុងប្រយ័ត្ន។​ ប៉ុន្តែ​លោកថា​នៅថ្ងៃ​ដែលមានបាតុករច្រើនរយ​​នាក់ទា​ម​ទារ​ឲ្យ​លោ​​​ក កឹម សុខា ចុះចេញពី​តំណែងនោះលោកថាម៉ាស៊ី​នស្កែន​រក​ជាតិផ្ទុះខូច ច្រកចេ​ញ​ទ្វារ​​ខា​​ងមុខនិង​ច្រក​ទ្វារ​ចំហៀងត្រូវបិទ។

លោកមានប្រសាសន៍​ថា៖ “ខ្ញុំមើលទិដ្ឋភាពក្រុមបាតុករដែលមកវាយខ្ញុំទាំងពីរនាក់ហ្នឹងសុទ្ធតែអ្នកមានកម្លាំងពេញហើ​​យមានកាត់​សក់ខ្លី ហើយទំនងជាកងអង្គរក្សជាប៉ូលិសហើយបាតុករដែលមកមុនហ្នឹងភាគច្រើនអត់​មា​នស្ត្រីទេជាបុរសសុទ្ធ។ អញ្ចឹងការ​​សន្និដ្ឋានរបស់ខ្ញុំសូម្បីតែការវាយមកលើរូបកាយរបស់ខ្ញុំហ្នឹងក៏វាយ​ដោ​​យចេះ​ក្បា​ច់គុន​ត្រឹមត្រូវដែរ”

លោ​ក ញ៉យ ចំរើន អះអាងទៀតថារបួសលើរាងកាយ​លោកថ្វីត្បិត​​តែបានព្យា​បាលជិត​មួយខែ​នៅ​ប្រទេស​ថៃ តែដៃដែលរងរបួ​សនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

លោកថា៖ “បាទ! ដៃខាងស្តាំនេះគឺបាក់៣កន្លែងរហូតដល់ឥឡូវនេះគឺស្វិតហើយដៃខាងស្តាំនេះ ហើ​យឆ្អឹ​ង​ក្រោ​មភ្នែករបស់ខ្ញុំហ្នឹងបាក់ចូលភ្នែកហើយច្រមុំដែលបាក់ ហើយធ្មេញបាក់ពីរហើយរហូ​តដ​ល់​ឥឡូវនេះផ្នែ​ក​​មុខ​ខ្ញុំខាងស្តាំហ្នឹងស្ពឹក អស់​ហើយអត់ទាន់ដឹងថាយ៉ាងម៉េចទេហើយចុងដង្ហើមហ្នឹងរហូតដល់ឥឡូ​វនៅតែ​ចុក​ហើយឆ្អឹងជំនីខាងស្តាំហ្នឹងនៅតែចុក ហើយខាងឆ្វេង​នៅចុកល្មមទេ”។

តំណាងរាស្ត្រដែលរងរបួសម្នាក់ទៀតគឺលោក គង់ សភា ហៅព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្ត្រ​ពេលនោះថាជាការរៀប​​ចំ​​ទុករ​បស់មន្ត្រីមានអំណាចណាមួយក្នុងចេតនាមិនល្អមកលើមន្ត្រីបក្សប្រឆាំងក្នុងដំណើ​រការប្រ​កួត​ប្រជែងផ្នែកនយោបាយ។

ប៉ុន្មានថ្ងៃក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខអះអាងថាបាតុកម្មនោះពិតជាមា​​ន​អ្នក​រៀ​​បចំ។ ប៉ុន្តែ​លោក​ថារដ្ឋាភិបាលក៏ដូចគណបក្សកាន់អំណាចមិនគាំទ្រជនណាដែល​ប្រើ​ហិ​​ង្សា​ទេ។

លោកមានប្រសាសន៍ថា​៖ “ស្អី!ត្រូវស្រាវជ្រាវរកអ្នកណាអ្នករៀបចំ? វាច្បាស់ណាស់ថាវាមានអ្នករៀបចំ? វាគ្មានថា​​នរណា​​មកឯ​ក​ឯង​ថា​មិន​រៀប​ចំទេ។ គេរៀបចំក្រែងគេមានចុះហត្ថលេខាដាក់ទៅសាលាក្រុងតើ? អីក៏ខ្វល់ម្ល៉េះ"?

ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីបានបញ្ជាឲ្យសមត្ថកិច្ចតា​មចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោ​សដោយ​មិន​យោ​​​​គ​យល់នឹង​អំពាវ​នាវ​ឲ្យជនដៃដល់​ចេញមុខសារភាពមកទទួលទោស។

ក្រោយការអំពាវនាវរបស់នាយករដ្ឋមន្ត្រីមួយថ្ងៃពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកាបុរស៣នាក់ចេញសារភាពគឺមាន ចាយ សារិទ្ធ អាយុ​​​៣៣ឆ្នាំរស់នៅ​សង្កាត់តាខ្មៅ ខេត្តកណ្តាល។ ម៉ៅ ហឿន អាយុ​៣៤ឆ្នាំរស់នៅភូមិ​៥ ឃុំព្រែក​ខ្សាយ “ខ” ស្រុកពាម​រក៍ ខេត្ត​ព្រៃវែង ​និង សុត វណ្ណនី អាយុ​៤៥ឆ្នាំរស់នៅ​ភូមិ​ព្រែករាំង​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ៣នាក់ដែលត្រូវ​ស្គាល់ថា​ខ្លះមានតួនាទីជាទាហាននោះ​ត្រូវបាន​តុ​លាកា​រ​​​សម្រេចឃុំខ្លួនបណ្តោះ​អាសន្នក្រោម​បទ​ចោទ​​ប្រើ​ហិង្សាដោយមានស្ថា​នទម្ងន់ទោសនិងធ្វើឲ្យខូច​ខាតទ្រ​ព្យ​សម្បត្តិ​ដោយចេតនា។ ប៉ុន្តែតំណាងរាស្ត្រដែលរងរបួសអះ​អាងថាជនដៃដល់មានច្រើនជាងនេះដែលពួកគេថាតុ​​លាការមិនទាន់​ចាត់វិធាន​ការនៅ​ឡើយ។

តំណាងរាស្ត្រទាំងនោះអះអាងថាពួកគេនឹងចេញ​ទៅក្រៅប្រទេ​សដើម្បីស្វែងរក​អន្ត​រា​គ​មន៍ពី​សហរដ្ឋ​អាមេរិក សហភាពអឺរុប និងអូស្ត្រាលីជាដើម ដើម្បីជំ​រុញ​ឲ្យរដ្ឋា​ភិ​បាលចាប់​ខ្លួនអ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​មក​ផ្តន្ទាទោស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថាសំណុំរឿងនេះមន្ត្រីជំនាញបា​នប​ញ្ជូ​ន​ទៅ​តុលាការ​ហើយ​រួម​ទាំង​ជន​សង្ស័យ​៣នាក់។ លោកថាមកដល់ពេលនេះសមត្ថកិច្ចមិនទាន់​បាន​ទទួល​បញ្ជា​ពីតុលាការ​ឲ្យចាប់ខ្លួន​ជន​ណា​បន្ថែម​ទៀត​​ពាក់​ព័​ន្ធ​​នឹងការវាយតំណាងរាស្ត្រ​នេះនៅ​ឡើយ។ មន្រ្តីសង្គមស៊ីវិលធ្លាប់រិះគន់ថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីររវាងអ្នកមានអំណាចនិងអ្នកន​យោបា​យប​ក្សប្រឆាំង រវាងអ្នកមានប្រាក់និងអ្នកក្រីក្រ ប៉ុន្តែករណីនេះ​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​ច្រាន​ចោល​៕

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com


ការប្រឈមរបស់តំណាងរាស្រ្ត វគ្គ ១

ដោយ៖​ វិចិត្ត​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 11:54 AM​
http://vodhotnews.com

ការប្រឈមរបស់តំណាងរាស្រ្ត វគ្គ ១


ការប្រឈមរបស់តំណាងរាស្រ្ត វគ្គ ២

យ៖​ វិចិត្រ​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 11:57 AM​
http://vodhotnews.com

ការប្រឈមរបស់តំណាងរាស្រ្ត វគ្គ 2

What Next?

Recent Articles

One Response to "តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំគ្រោងស្វែងរកយុត្តិធម៌ពីសហគមន៍អន្តរជាតិ​"

  1. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ