
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន និងលោក ជាម ច័ន្ននី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅសភាកាលពីម្សិលមិញ។ ហេង ជីវ័ន
Fri, 25 December 2015
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី ដែលជាទណ្ឌិតក៏ទទួលបានគ្រឿងឥស្សរិយយសលំដាប់ថ្នាក់ទី ១ ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ដូចលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរខណៈអ្នកតំណាងរាស្រ្ត ៧៥ រូបក្នុងចំណោមតំណាងរាស្រ្តសរុប ១២៣ រូបពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានទៅចូលរួមទទួលគ្រឿងឥស្សរិយយសនៅក្នុងពិធីនៅរដ្ឋសភាកាលពីម្សិលមិញ។
នៅក្នុងពិធីផ្តល់គ្រឿងឥស្សរិយយសក្រោមអធិបតីភាពរបស់ប្រធានសភាលោក ហេង សំរិន កាលពីម្សិលមិញតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ២៤ រូបក្នុងចំណោមតំណាងរាស្រ្ត ៥៥ រូប និងតំណាងរាស្រ្តគណបក្សប្រជាជន ៥១ រូបក្នុងចំណោម ៦៨ រូបបានទៅទទួលគ្រឿងឥស្សរិយយសក្នុងកម្រិតផ្សេងៗគ្នាដែលមានចំនួន ៦ កម្រិត។
នៅក្នុងព្រះរាជក្រឹត្យដែលចេញដោយព្រះមហាក្សត្រកាលពីថ្ងៃទី ៩ ខែវិច្ឆិកាប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលនៅកំពុងនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួនដាក់ពន្ធនាគារចំនួនពីរឆ្នាំពីបទបរិហារកេរ្តិ៍ និងត្រូវបានបណ្តេញចេញពីសភាកាលខែមុនត្រូវទទួលគ្រឿងឥស្សរិយយសថ្នាក់ទីមួយជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលត្រូវបានដកចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភាកាលខែតុលាផងដែរ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម លោក អ៊ូ ចាន់រិទ្ធ និងលោក រៀល ខេមរិន្ទ្រ ដែលជាតំណាងរាស្រ្តសកម្មលើបញ្ហាព្រំដែនបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីទទួលគ្រឿងឥស្សរិយយសថាពួកលោកក៏មានមោទនភាព និងរីករាយផងដែរចំពោះគ្រឿងឥស្សរិយយសនេះហើយការផ្តល់គ្រឿងឥស្សរិយយសនេះគឺជាការលើកទឹកចិត្ត និងស្របទៅតាមលក្ខន្តិកៈតំណាងរាស្រ្តដែលខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ។
លោក ប៉ុល ហំម បានថ្លែងថា៖ «ចំពោះខ្ញុំវាជាកិត្តិយសក្រៃលែងប៉ុន្តែខ្ញុំនៅតែមិនទាន់ពេញចិត្តចំពោះការងាររបស់ខ្ញុំនៅឡើយដោយសារវាមិនទាន់ទទួលបានលទ្ធផលធំៗណាមួយនៅឡើយ»។ «ដូច្នេះនេះគ្រាន់តែជាការលើកទឹកចិត្តឲ្យយើងខិតខំធ្វើការបម្រើប្រទេសបន្តទៀត»។
ចំពោះអវត្តមានរបស់លោក កឹម សុខា នៅក្នុងពិធីទទួលគ្រឿងឥស្សរិយយសនេះលោក ប៉ុល ហំម បានថ្លែងថាលោក កឹម សុខា មានបញ្ហាឈឺធ្មេញហើយលោកត្រូវទៅពិនិត្យសុខភាពនៅទីក្រុងបាងកក។
លោក រៀល ខេមរិន្រ្ទ បានថ្លែងបន្តថា៖ «វាល្អដែលខ្ញុំទទួលបានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ។ ខ្ញុំមានសេចក្តីរីករាយដោយសារខ្ញុំបានធ្វើការបម្រើជាតិ»។
គួរកត់សម្គាល់ផងដែរថាប្រធានគណបក្សប្រជាជនលោក ហ៊ុន សែន និងអនុប្រធានគណបក្សប្រជាជនលោក ស ខេង ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃៗទៀតមានលោកឧបនាយករដ្ឋមន្រ្តី សុខ អាន លោក គង់ សំអុល លោក ទៀ បាញ់ លោក ហោ ណាំហុង លោក គាត ឈន់ លោក យឹម ឆៃលី និងលោក កែ គឹមយ៉ាន មិនបានចូលរួមក្នុងពិធីផ្តល់គ្រឿងឥស្សរិយយសនេះទេ។
អ្នកនាំពាក្យគណបក្សប្រជាជន និងជាតំណាងរាស្រ្ត លោក សុខ ឥសាន ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ទីពីរបានប្រាប់អ្នកយកព័ត៌មានថាមូលហេតុដែលតំណាងរាស្រ្តមួយចំនួនរបស់គណបក្សប្រជាជនអវត្តមានមិនបានមកទទួលគ្រឿងឥស្សរិយយសទាំងនេះគឺដោយសារពួកគេជាប់បេសកកម្ម និងថាលេខាធិការដ្ឋានរដ្ឋសភាបានជម្រាបពួកគាត់យឺតផងដែរ។
លោក សុខ ឥសាន ថ្លែងថា៖ «វាបង្ហាញថាគណបក្សទាំងពីររួបរួមគ្នាធ្វើការជាមួយគ្នាដើម្បីបម្រើជាតិ»។
ពាក់ព័ន្ធនឹងបញ្ហាលោក សម រង្ស៊ី ដែលក្លាយជាទណ្ឌិតតាមដីកាចាប់ខ្លួនលោក ឈាង វុន អ្នកនាំពាក្យរបស់តំណាងរាស្រ្តគណបក្សប្រជាជនបានថ្លែងថាលោក សម រង្ស៊ី មានបុព្វសិទ្ធិទទួលបានគ្រឿងឥស្សរិយយសសម្រាប់ការខិតខំធ្វើការងារមុនពេលគាត់ត្រូវបានកាត់ទោសឲ្យក្លាយជាទណ្ឌិតហើយមិនមានច្បាប់ណារារាំងគាត់មិនឲ្យទទួលគ្រឿងឥស្សរិយយសរបស់គាត់ទេ។
លោក ឈាង វុន បន្តថា៖ «សិទ្ធិរបស់តំណាងរាស្រ្តគឺធំណាស់ដោយសារជាអ្នកតំណាងប្រជាជន។ បើទោះបីជាគាត់ក្លាយជាទណ្ឌិតក៏ដោយអ្វីដែលគាត់បានធ្វើពីមុនត្រូវតែរក្សាទុកឲ្យគាត់។ យើងមិនអាចរឹបអូសយករបស់គាត់បានទេ។ នៅពេលយើងរឹបអូសយករបស់គាត់វាមានន័យថាព្រះមហាក្សត្រឡាយព្រះហស្តខុស»។
ចំពោះបញ្ហាអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក សម រង្ស៊ី ដែលត្រូវបានដកហើយលោកត្រូវបានបណ្តេញចេញពីរដ្ឋសភាលោក វុន បានថ្លែងថាសភាមិនបានដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ទេហើយលោក សម រង្ស៊ី បាត់បង់អភ័យឯកសិទ្ធិគឺដោយសារគាត់ក្លាយជាទណ្ឌិតដូច្នេះផ្អែកទៅលើលក្ខន្តិកៈតំណាងរាស្រ្តលោក សម រង្ស៊ី ត្រូវតែបាត់បង់បុព្វសិទ្ធិទាំងអស់។
ទោះបីយ៉ាងណាក្តី មជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនបានចាត់ទុកករណីរបស់លោក សម រង្ស៊ី ថាជាការធ្វើទុក្ខបុកម្នេញខាងនយោបាយហើយថាការបណ្តេញលោក សម រង្ស៊ី ចេញពីរដ្ឋសភាគឺជាទង្វើខុសច្បាប់៕ PS

កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ
ដូចជាជ្រុលពេកហើយ
Do they useless or useful for Khmer society today?
What were the important points, they had done to help Khmer people to live well?
Do Khmer people have the good opportunity to built up their lives very well by those representatives yet?
Thinks well before you do anything.
ក្នុងសមាជិកសភាទាំងអស់១២៣រូប ស្អប់ជាងគេ អាមាត់ត្រីសណ្តាយ ឈាង វុន