Fri, 25 December 2015
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
ដំណើរជីវិតពោរពេញដោយឧបសគ្គក្នុងការសិក្សានៅកម្រិតមហាវិទ្យាល័យហើយបានបំពេញការងារជាគ្រូបង្រៀននារបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការខិតខំតស៊ូយ៉ាងមោះមុតបានធ្វើឲ្យលោក សុខ ឥសាន បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងជីវិតដោយបានធ្វើជាមន្ត្រីរាជការរហូតដល់បានក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចដ៏លេចធ្លោមួយរូបក្នុងឆ្នាំ ២០១៥ ដូចទៅនឹងអ្វីដែលហោរាបានទស្សន៍ទាយពីជោគវាសនារបស់លោក។លោក សុខ ឥសាន មានដើមកំណើតជាអ្នកខេត្តស្វាយរៀងកើតនៅខែសីហា ឆ្នាំ ១៩៤៦ ជាកូនទី ២ ក្នុងគ្រួសារក្នុងចំណោមបងប្អូនបង្កើត ៦ នាក់ និងបងប្អូនចិញ្ចឹមម្នាក់។
លោកបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាបត្រភាគទី ២ នៅឆ្នាំ ១៩៦៧ និងបានប្រឡងជាប់ជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិហើយបានធ្វើជាគ្រូបង្រៀននៅស្រុកកំណើតរហូតបានក្លាយជានាយកសាលា។
នៅអំឡុងពេលដែលលោកបង្រៀននៅខេត្តស្វាយរៀងនៅឆ្នាំ ១៩៧១ នោះលោកបានឆ្លៀតឱកាសដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន ២ ទៀតនៅរាជធានីភ្នំពេញគឺសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសិក្សានៅមហាវិទ្យាល័យមនុស្សសាស្ត្រប៉ុន្តែការសិក្សានោះពុំបានបញ្ចប់ដោយជោគជ័យទេព្រោះនៅដើមឆ្នាំ ១៩៧៣ កម្ពុជាបានកើតនូវសង្គ្រាមកលិយុគធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាត្រូវបានកាត់ផ្តាច់ដោយសារការបាញ់ផ្លោងរបស់ខ្មែរក្រហម។
លោកបានរៀបរាប់ថា៖ «ដល់ពេលច្បាំងគ្នាទៅវាធ្លាក់គ្រាប់កាំភ្លើងហោះចូលភ្នំពេញញឹកញាប់ពេកទៅធ្វើឲ្យយើងពិបាកនឹងធ្វើដំណើរទៅមកផ្លូវដាច់អស់ទៅអ៊ីចឹងវាដាច់ការរៀនសូត្រមិនចប់ទេ»។
លោក សុខ ឥសាន បានបន្តថាខ្សែជីវិតលោកក្នុងសម័យប៉ុលពត ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃបានធ្វើឲ្យលោកត្រូវព្រាត់ប្រាសគ្រួសារបងប្អូនទៅរស់នៅក្នុងព្រៃនៃខេត្តក្រចេះធ្វើការដកស្ទូង លើកទំនប់ ជីកប្រឡាយ និងធ្វើពលកម្មដូចម៉ាស៊ីនតាមអ្វីដែលគេបញ្ជាដែលវាជាការចងចាំមួយដែលមិនអាចបំភ្លេចបាន។ ប៉ុន្តែក្រោយសម័យប៉ុលពតពេលដែលទទួលដំណឹងថាឪពុកម្តាយបងប្អូននៅរស់លោកក៏បានជិះទូកត្រឡប់មកភ្នំពេញវិញបើទោះជាសន្តិសុខតាមផ្លូវនៅមិនទាន់រៀបរយក៏ដោយ។
លោកបន្តថា៖ «ពេលមកដល់ភ្នំពេញខ្ញុំដើរចៃដន្យទេនៅមុខក្រសួងឧស្សាហកម្មរាល់ថ្ងៃហ្នឹងក៏កងទ័ពវៀតណាមគេសួរខ្ញុំថាអ្នកឯងមកពីណា? អ្នកឯងធ្វើការអីពីមុន? ខ្ញុំក៏ប្រាប់តាមដំណើរថាខ្ញុំធ្វើគ្រូបង្រៀនគេថាឥឡូវនេះគេរំដោះភ្នំពេញហើយម៉េចអ្នកឯងនៅដើរអីទៀត ម៉េចមិនជួយធ្វើការព្រោះវៀតណាមគេមកជួយយើងគឺគេជួយយើងហើយដល់ពេលយើងរឹងដៃរឹងជើង គេត្រឡប់ទៅវិញហើយបើយើងមិនរួមចំណែកធ្វើការជួយខ្មែរគ្នាឯងទេទៅធ្វើម៉េចគេបានទៅវិញអ៊ីចឹងខ្ញុំក៏ចូលទៅធ្វើការនៅទីនោះ។ ពេលហ្នឹងក្រសួងឧស្សាហកម្មមានគ្នាតែ ១៦ នាក់ទេហើយខ្ញុំក៏បានប្រមូលបងប្អូនវិស្វករចូលរួមបានជាង ១០០ នាក់តាមរយៈសៀវភៅបញ្ជីឈ្មោះវិស្វករនៅរោងចក្រក្រដាស»។
ចាប់តាំងពីពេលនោះមកលោកបានព្យាយាមធ្វើការរហូតដល់ឡើងតំណែងជាបន្តបន្ទាប់ និងបានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។
ប៉ុន្តែនៅឆ្នាំ ១៩៩៣ កម្ពុជាមានការបោះឆ្នោតជាលើកដំបូងហើយគណបក្សហ៊្វុនស៊ិនប៉ិចបានជាប់ឆ្នោតទើបមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង និងរចនាសម្ព័ន្ធមួយចំនួនដែលធ្វើឲ្យលោកដកថយពីការងារនៅក្រសួងទៅធ្វើជាទីប្រឹក្សាលោក ជា ស៊ីម ដែលជាអតីតប្រធានរដ្ឋសភានៅគ្រានោះ។
ដោយមើលឃើញពីភាពសកម្មក្នុងការងារបក្សដែលលោកបានចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ ១៩៧៩ មកនោះលោកក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី ២ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំបានសម្រេចតែងតាំងលោកជាទីប្រឹក្សាផ្ទាល់ហើយស្របពេលនោះលោកក៏បានចូលរួមប្រឡូកក្នុងវិស័យព័ត៌មានដែលមានតួនាទីជាអគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សរារយៈពេល ១២ ឆ្នាំគឺចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១០។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «ខ្ញុំបានរៀបចំកម្មវិធីផ្សាយផ្ទាល់តាមវិទ្យុដោយបើកចំហជូនប្រជាពលរដ្ឋទូទៅបានចូលរួមដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជា»។
នៅលើវិថីការងារលោកពុំធ្លាប់មានឧបសគ្គអ្វីជាដុំកំភួនទេមានតែភាពជោគជ័យ និងទទួលបាននូវមេដាយមាសស្ថាបនាជាតិគ្រឿងឥស្សរិយយសព្រះរាជាណាចក្រមហាសេនាឥស្សរិយយសព្រះរាជាណាចក្រសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយសមួយចំនួនទៀត។
ដោយសារតែការងារចេះតែវិវឌ្ឍទៅមុខលោកត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនលើកទឹកចិត្តឲ្យឈរឈ្មោះជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងបានជាប់តាមក្តីប្រាថ្នានៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ ២០០៨ មកដល់បច្ចុប្បន្នដែលមានរយៈពេល ២ អាណត្តិមកហើយ។
អំឡុងឆ្នាំ ២០១៥ នេះលោកត្រូវបានថ្នាក់ដឹកនាំបក្សតែងតាំងធ្វើជាអ្នកនាំពាក្យគណបក្សប្រជាជនជាមួយនឹងអ្នកនាំពាក្យ ២ រូបទៀតគឺ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងលោក ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យា។
សម្រាប់ស្ថានការណ៍នយោបាយវិញលោក សុខ ឥសាន មើលឃើញថាមានភាពប្រសើរឡើងពីមួយអាណត្តិទៅមួយអាណត្តិដោយកម្ពុជាបានអនុវត្តត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញដែលចែងថាព្រះរាជាណាចក្រកម្ពុជាប្រកាន់នូវរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងតាមរយៈការប្រើប្រាស់វប្បធម៌សន្ទនាដែលឆ្លុះបញ្ចាំងពីគោលនយោបាយ ឈ្នះ! ឈ្នះ! របស់ប្រមុខរាជរដ្ឋាភិបាលដែលធ្វើឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវរលំរលាយ និងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្នព្រមទាំងបានចូលក្នុងសមាហរណកម្មអន្តរជាតិជាដើម។
លោកថា៖ «នេះជាមោទនភាពសម្រាប់ជាតិខ្មែរយើងហើយខ្ញុំក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចទេនូវប្រភពដើមនៃការដែលធ្វើឲ្យយើងរស់ឡើងវិញនេះគឺថ្ងៃ ៧ មករានេះអ៊ីចឹងទេបានយើងសន្និដ្ឋានថាថ្ងៃ ៧ មករាជាបុព្វបទមួយដែលធ្វើឲ្យយើងមានអ្វីៗនៅពេលនេះ»។
ក្នុងវ័យ ៧០ ឆ្នាំលោក សុខ ឥសាន បានបេ្តជ្ញាចូលរួមដើរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូតដើម្បីបុព្វហេតុការពារជាតិ និងប្រជាពលរដ្ឋហើយលោកក៏ពុំមានបំណងណាមួយងាកទៅរកការធ្វើជំនួញ ឬប្រកបមុខរបរអ្វីផ្សេងឡើយគឺនៅធ្វើជាមន្ត្រីរាជការរហូតដល់ចូលនិវត្ដន៍។
លោកបន្តថា៖ «ខ្ញុំជាពូជកូនអ្នកស្រែចម្ការដល់អ៊ីចឹងវាអត់មានគំនិតអីទៅធ្វើជំនួញទេបើធ្វើជំនួញក៏យើងមិនមានបទពិសោធក្នុងការជួញដូរហើយទី ២ យើងអត់មានទុនសម្រាប់បោះទុនក្នុងការប្រកួតប្រជែងទេព្រោះឥឡូវសង្គមសេដ្ឋកិច្ចទីផ្សារសេរីអ៊ីចឹងទៅការប្រកបអាជីវកម្មផ្សេងៗសុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងដោយសេរីអ៊ីចឹងទេវាសមស្របដូចហោរាសាស្ត្របានទស្សន៍ទាយអ៊ីចឹងថាលេខខ្ញុំជាមន្ត្រីរាជការអ៊ីចឹងតែម្តង»។
នាពេលអនាគតឆាប់ៗនេះលោកក៏មានបំណងប្រារព្ធខួបអាពាហ៍ពិពាហ៍ផងដែរដើម្បីរឹតចំណងក្តីស្រឡាញ់ចំពោះគ្រួសារដែលបានចាប់ដៃគ្នាអស់រយៈជាង ៤០ ឆ្នាំដោយមានកូនប្រុសស្រីចំនួន ៤ នាក់។ ជាមួយគ្នានេះដែរលោកបានអំពាវនាវដល់យុវជនជំនាន់ក្រោយឲ្យខិតខំសិក្សាឲ្យសមនឹងតម្លៃនៃសញ្ញាបត្រដែលបានទទួលដើម្បីចូលរួមការអភិវឌ្ឍជាតិដោយត្រូវចៀសវាងឲ្យបាននូវការសេពសុរា គ្រឿងញៀន និងការលេងល្បែងពាលាអាវាសែផ្សេងៗ។
លោកថា៖ «យុវជនត្រូវប្រមូលផ្តុំរៀនសូត្រដើម្បីទទួលបានលទ្ធផលផ្លែផ្កា។ ដូចជំនាន់ខ្ញុំអីគឺថាមានមិត្តភកិ្តច្រើនណាស់ដែលប្រមូលផ្តុំគ្នារៀននៅតាមផ្ទះដល់យើងឆ្ងល់កន្លែងណាយើងពន្យល់គ្នាក្នុងរង្វង់មិត្តភកិ្តយើងទៅ។ ដូច្នេះវានឹងលង់ក្នុងផ្លូវល្អក្នុងការរៀនសូត្រតែបើយើងប្រមូលផ្តុំផឹកស៊ី ជក់គ្រឿងញៀនអីវាមិនចម្រើនផលដល់ជីវភាព និងអនាគតរបស់យើងទេ»៕
Contact author: ប៉ិច សុធារី

អ្នកណាឲ្យបាយហូបមិនត្រូវបោកឆ្នាំងអ្នកនោះទេ។ តែត្រូវគិតថាបើមិនមានអ្នកក្រ ក៏គេមិនដាក់ងារឲ្យអ្នកជាអ្នកមានដែរ បើគ្មានរាស្រ្ត ក៏មិនមាននាមឺនដែរ (ត្រូវចងចាំ)
នាហ្មឺនចោរពួកមានសក្តិគ្មានយស!!!!!
នាហ្មឺនចោរពួកមានសក្តិគ្មានយស!!!!!
ការពិត ថ្ងៃ ២៣ តុលា ១៩៩១ – ២៣ តុលា ១៩៩៣ សន្ធិសញ្ញា សន្តិភាព ទីក្រុង ប៉ារីស អោយ
មានការ បោះឆ្នោត ដែលមាន សម្តេចឪ ជា ប្រមុខ កាន់ អសនះ ខ្មែរ នៅ អង្គការសហប្រជាជាតិ
ទទួល ស្គាល់ ! (( មិនមែន របប កងទ័ពវៀតណាម អង្គការសហប្រជាជាតិ មិនទទួលស្គាល់ ទេ ! ))
ដែលជួយអោយ ខ្មែរ បានរស់ មកដល់ សព្វថ្ងៃ ទាំងល្វីង ជូរចត់ រាប់លាននាក់ !
មិនមែន រស់ សោយសុខ ស្រួល ដូច លោក សុខ ឥសាន អែង ដែលចាំតែ ស្រែកតាមគេ បញ្ជា
ដូចទីងមោង នោះ ទេ !
«« មនុស្ស អគតិ សុខ ឥសាន អែង និយាយ លាក់បាំង ការពិត ! »»
បើ កុំតែ កងទ័ព ចិន វ៉ៃ វៀតណាម មួយក្ឌាំង បង្ខំ អោយវៀតណាម ដកកងទ័ពចេញពី
ប្រទេសខ្មែរ នៅឆ្នាំ ១៩៨៩ កុំអី ចាំតែ វៀតណាម ដកកងទ័ព ចេញ នោះ . ពីព្រោះ
កងទ័ពវៀតណាម កំពុង សប្បាយ ដើរ ចាប់កូនក្រមុំខ្មែរ កំសាន្ត សប្បាយ ពេញភូមិ ជនបទ !
ហើយ ពេលនោះ សុខ ឥសាន អែង ជាខ្មែរ ប្រហែលកំបុត ក្បាលបាត់ទៅ ហើយ ដែរ !
Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។
មន្ត្រី អាយ៉ង សុខ ឥសាន អាណា យកអី យកទៅ ធើអី ធើទៅ ប្រទេសខ្មែរ មិនមែនរបស់ អញ ទេ !
ការតស៑ួដើម្បីជាតិពិតប្រាកដ ជាតិមិនភ្លេចទេ។
អានាហ្មឹនខ្មែរខួរឆ្កែយួន!!!!
កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ..