ដោយ យាង សុជាមេត្តា
2015-12-25
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា (កណ្ដាល) ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។ RFA/Brach Chev
សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២៨ ធ្នូ ពាក់ព័ន្ធព្រឹត្តិការណ៍ហិង្សានៅមុខមន្ទីររដ្ឋសភា កាលពីចុងខែតុលា។
មេធាវីការពារក្ដីតំណាងរាស្ត្រទាំងពីរ គឺលោក ជូង ជូងី។ លោកឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ថា តុលាការបានកោះហៅ លោក ញ៉យ ចំរើន និងលោក គង់ សភា ចូលបំភ្លឺនៅថ្ងៃទី២៨ ធ្នូ គឺនៅពេលព្រឹកម្នាក់ និងនៅពេលថ្ងៃម្នាក់។ ប៉ុន្តែលោកមិនទាន់ប្រាកដទេថា តើតំណាងរាស្ត្រទាំងពីរ អាចចូលបំភ្លឺតាមការកោះហៅរបស់តុលាការនៅសប្ដាហ៍ក្រោយ ឬយ៉ាងណានោះទេ ព្រោះថា ពេលនេះពួកគេកំពុងស្ថិតនៅសហរដ្ឋអាមេរិកនៅឡើយ។
យ៉ាងណា លោក ជូង ជូងី ថាក្នុងនាមជាមេធាវី លោកអាចចូលឆ្លើយបំភ្លឺជំនួសលោក ញ៉យ ចំរើន និងលោក គង់ សភា បាន៖ «មិនទៀងទេ មិនដឹងជាគាត់មកទាន់ ឬមិនទាន់យ៉ាងម៉េចទេ ប៉ុន្តែគាត់មានមេធាវីការពារ មានតំណាងជាដើមបណ្ដឹងរួចទៅហើយ អ៊ីចឹងករណីគាត់មកមិនទាន់ខ្ញុំចូលទៅអាច ឆ្លើយជំនួសបានពីព្រោះថា គាត់ជាជនរងគ្រោះ ជាដើមបណ្ដឹង អ៊ីចឹងអាចមានមេធាវីតំណាង បាន»។
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករ គំាទ្រគណបក្សប្រជាជនកម្ពុជា ព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី២៦ តុលា ក្នុងពេល បាតុករទាំងអស់នោះ បានប្រមូលផ្ដុំនៅមុខរដ្ឋសភាធ្វើបាតុកម្មទាមទារឲ្យរដ្ឋសភាបោះឆ្នោត ទម្លាក់លោក កឹម សុខា ចេញពីមុខតំណែងអនុប្រធានទី១ រដ្ឋសភា។
ក្នុងពេលសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសថៃ តំណាងរាស្ត្រទាំងពីរបានដាក់ ពាក្យប្ដឹងទៅកាន់តុលាការដើម្បីផ្ដន្ទាទោសជនដៃដល់ និងទាមទារសំណងក្នុងម្នាក់ចំនួន១០០លានរៀល។
ក្នុងសំណុំរឿងនេះដែរ ជនដៃដល់ចំនួន៣នាក់ បានចូលខ្លួនសារភាពក្រោយពីការប្រកាស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកជនដៃដល់ជាច្រើនផ្សេងទៀត នៅមិនទាន់ ត្រូវបានសមត្ថកិច្ចវែកមុខចាប់ខ្លួននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប នឹងប្រកាសពីនីតិវិធីជ្រើសរើសអគ្គលេខាធិការក្រោយបិទទទួលពាក្យ
- សមាជិករដ្ឋសភាទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ
- យុវជនមួយក្រុមបង្កើតគណបក្សនយោបាយថ្មីសម្រាប់ជួយយុវជនខ្លួនឯង
- បក្សប្រឆាំងនិងអ្នកវិភាគរិះគន់លោក ហ៊ុន សែន ដែលថាកម្ពុជាមានសន្តិភាពពេញលេញ
- មេដឹកនាំបាតុកម្មទម្លាក់លោក កឹម សុខា ត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជាជំនួយការ
- រដ្ឋសភានឹងផ្ដល់គ្រឿងឥស្សរិយយសដល់សមាជិកសភាទាំងអស់រួមទាំងលោក សម រង្ស៊ី ផង
- បក្សប្រឆាំងចាត់តាំងក្រុមការងារចូលរួមគណៈកម្មការចម្រុះជាមួយបក្សប្រជាជន
- លោក សួន សេរីរដ្ឋា ប្ដឹងលោក ហោ ណាំហុងទៅតុលាការបន្ទាប់ពីគ្មានការសុំទោស
- សង្គមស៊ីវិលជំរុញឲ្យអ្នកនយោបាយផ្តល់សារមានប្រយោជន៍នៅលើបណ្ដាញសង្គម
look at this situation every bodies as innocent people have been punishing by the court of those evil leader. I do not wanted to describe for that long you can seeing it in your own eyes. you can fill up to my question below if you want to.. ho can Cambodian live in peace if there is……………………………………. still in power. how can our nation can surviving if ………………….. and the last one, what will happen if………………………………………………..please express your understanding to this three sport as your way of seeing and understanding. thank for all
>.. កូនខ្មែរ ត្រូវពួក អាយ៉ង យួន វ៉ៃ លើទឹកដីខ្មែរ !
ហេតុអី បានជា ខ្មែរ ខ្លះ ធ្វើ អាយ៉ង យួន « វៀតណាម » ???????????????????
Why they call the victims to demonstrate instead of the suspects?
What is the point to question about the hurt feeling of the victims to the justice?
Why was not an authority arrested all the suspects instead of let the court question the victims?