ដោយ៖ ញឹម សខន | ថ្ងៃសៅរ៍ ទី26 ធ្នូ 2015, 03:15 PM
http://vodhotnews.com
រដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ បង្កើតឲ្យមានគណៈកម្មការចម្រុះខណ្ឌសីមា ដើម្បីបោះបង្គោលព្រំដែនគោក ជាមួយប្រទេសជិតខាង ស្របតាមសន្ធិសញ្ញា អនុសារណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលប្រទេសនិមួយៗបានព្រមព្រៀងគ្នាកន្លងទៅ។
តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី១៧ខែធ្នូ បានបង្កើតឲ្យមានគណៈកម្មការចម្រុះខណ្ឌសីមា ចំនួន៣សម្រាប់បោះបង្គោលព្រំដែនគោក ជាមួយប្រទេស ឡាវ ថៃ និងវៀតណាម។
សេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី បញ្ជាក់ថា គណៈកម្មការចម្រុះទាំង៣នោះ មានភារកិច្ច អនុវត្តឲ្យបានសម្រេចជាស្ថាពរនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ សន្ធិសញ្ញាបំពេញបន្ថែម អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការកែសម្រួលខ្សែព្រំដែនគោក តំបន់ដែលនៅសេសសល់ ដែលរដ្ឋាភិបាលថា ដើម្បីដោះស្រាយរាល់បញ្ហាដែលជួបប្រទះ នៅពេលប្រតិបត្តិការការងារជាក់ស្តែង។
សេចក្តីសម្រេចបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមា បោះបង្គោលព្រំដែននោះ មានសមាជិករហូត៣៣រូប មកពីក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងស្ថាប័នជាតិសំខាន់ៗមួយចំនួនទៀត ។
គណៈកម្មការទាំង៣នោះ មានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានអចិន្ទ្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹម ហុង ជាប្រធាន និងរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ ជាអនុប្រធាន។
តាមសេចក្តីសម្រេច របស់នាយករដ្ឋមន្ត្រីបាន បង្គាប់ឲ្យ រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ត្រូវចាប់អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។