ដោយ ខែ សុណង
2015-12-26
RFA

សិក្ខាសាលាស្ដីពីសេដ្ឋកិច្ចអាស៊ាន និងបញ្ហាប្រឈមរបស់យុវជនខ្មែរក្រោម នៅសមាគមខ្មែរកម្ពុជាក្រោម ក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ RFA/Sireymuny
និស្សិតខ្មែរកម្ពុជាក្រោមប្រមាណ ១០០នាក់ គ្រោងជួបជុំគ្នានៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ដើម្បីរកដំណោះស្រាយនូវបញ្ហានានា ដែលពួកគេជួបប្រទះក្នុងការរស់នៅ និងការសិក្សារបស់និស្សិតខ្មែរកម្ពុជាក្រោម។
គម្រោងនេះ រៀបចំដោយសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម នៅភោជនីយដ្ឋានសូរិយាជាន់ទី១ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ភិក្ខុ សឺន សុផារិន្ទ មានថេរដីកាថា នេះគឺជាឱកាសឲ្យនិស្សិតខ្មែរក្រោមជួបគ្នាលើពីបញ្ហារបស់ខ្លួនជុំវិញការរស់នៅ និងការរៀនសូត្រ ព្រមទាំងចែករំលែកនូវបទពិសោធន៍ការងារ និងមុខរបររបស់ពួកគេផងដែរ៖ «ពេលដែលនិស្សិតយើងរៀនចប់ទៅគាត់អត់មានការងារធ្វើ យើងមានគោលបំណងមួយថា នឹងជួយរកការងារឲ្យគាត់ធ្វើក្នុងនោះវាមានគណៈកម្មការខាងនិស្សិតអាចជួយ។ មួយទៀត គឺទុក្ខលំបាក ការរស់នៅរបស់គាត់យ៉ាងណាៗ យើងអាចជួយដោះស្រាយក្នុងករណីអាចទៅរួច»។
ការជួបជុំរបស់និស្សិតខ្មែរកម្ពុជាក្រោមនេះ គឺសម្ព័ន្ធតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ ក្រៅអំពីការលើកឡើងពីបញ្ហានេះ គេក៏នឹងរៃអង្គាសបច្ច័យដើម្បីទ្រទ្រង់សម្ព័ន្ធនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខ្មែរក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនៅដែនដីខ្មែរកម្ពុជាក្រោម
- អង្គការខ្មែរក្រោមស្នើកុំចាប់បញ្ជូនខ្មែរក្រោមមិនទាន់មានលិខិតរស់នៅត្រឹមត្រូវចេញពីកម្ពុជា
- ខ្មែរក្រោមប្ដេជ្ញាបន្តទាមទារសិទ្ធិជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម
- សមាគមខ្មែរកម្ពុជាក្រោមគ្រោងប្រារព្ធពិធីអបអរទិវាសិទ្ធិជនជាតិដើមនៅវត្តសាមគ្គីរង្សី
- តុលាការសម្រេចបន្តឃុំព្រះកាយព្រះសង្ឃខ្មែរក្រោមដោយចោទប្រកាន់៣បទល្មើស
- ព្រះចៅអធិការស្ដីទីវត្តសាមគ្គីរង្សីអំពាវនាវអោយរដ្ឋាភិបាលដោះលែងព្រះសង្ឃខ្មែរក្រោម២អង្គ
- តុលាការបញ្ជូនព្រះសង្ឃខ្មែរកម្ពុជាក្រោម២អង្គទៅឃុំខ្លួននៅពន្ធនាគារព្រៃស
- ព្រះសង្ឃនិងពលរដ្ឋតវ៉ាមុខសាលាសង្កាត់កាកាបទាមទារដោះលែងព្រះសង្ឃ២អង្គ
- សម្ភាសមន្ត្រីសិទ្ធិមនុស្សជុំវិញរឿងអាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម២អង្គ
Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។