នយោបាយ
នៅតាមបណ្តោយផ្លូវអាណាហែមក្នុងក្រុងខ្មែរនៃទីក្រុងឡុងប៊ិច នេះគឺជាការិយាល័យកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍។
អ្នកស្រី Jamie Meach ភរិយារបស់លោក មាជ សុវណ្ណារ៉ា កំពុងផ្តល់បទសម្ភាសន៍ឲ្យ VOA នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA)
ម៉ែន គឹមសេង
25 ធ្នូ 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
នៅតាមបណ្តោយផ្លូវអាណាហែមក្នុងក្រុងខ្មែរនៃទីក្រុងឡុងប៊ិច នេះគឺជាការិយាល័យកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍។
លោកស្រី មាជ ជេមី (Jamie Meach) ជាអ្នកទទួលបន្ទុកលើការផ្សាយនៃបណ្តាញព័ត៌មានខ្មែរប៉ុស្តិ៍៖
«ចំណែកវិទ្យុហើយនឹងកាសែតគឺដំណើរការជាធម្មតាទេចាស។ ចំណែកពាណិជ្ជកម្មមានគេដាក់ និងគេដកធម្មតា»។
ប្តីរបស់អ្នកស្រីគឺលោក មាជ សុវណ្ណារ៉ា មន្ត្រីព័ត៌មានគណបក្សសង្គ្រោះជាតិ បានជាប់ពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងហិង្សានយោបាយមួយកាលពីឆ្នាំ២០១៤។ ការណ៍នេះបានផ្តល់ជាលេសសម្រាប់ជនអនាមិកម្នាក់ទាក់ទាញឱ្យលក់ និងបញ្ឈប់ប្រតិបត្តិការសារព័ត៌មាននេះ។
«គេថា បើនាងខ្ញុំចង់លក់កាសែត គេអាចទិញបានដូចជាវិទ្យុ។ បើគ្មានសមត្ថភាពទេគេអាចទិញទាំងវេបសាយ និងវិទ្យុនាងខ្ញុំ ដើម្បីដំណើរការ។ ប៉ុន្តែគេឱ្យនាងខ្ញុំចុះហត្ថលេខាបិទកាសែតហ្នឹងលែងជារបស់ខ្ញុំទៀត»។
លក្ខខណ្ឌបន្ថែមគឺមិនឱ្យបង្កើតសារព័ត៌មានអ្វីថ្មីទៀត និងមិនតែប៉ុណ្ណោះជនអនាមិកនោះ ថែមទាំងស្នើឱ្យលោកស្រីស្វែងរកអន្តរាគមន៍ពីបក្សកាន់អំណាច ដើម្បីដោះលែងលោក មាជ សុវណ្ណារ៉ា។
ប៉ុន្តែ នេះមិនមែនជាអ្វីដែលលោកស្រី មាជ ជេមី ទន្ទឹងចង់បានទេ៖
«ឧត្តមគតិរបស់នាងខ្ញុំអត់ប្រែប្រួលទេ គឺថាភាពលះបង់របស់គ្រួសារខ្ញុំ បើនាងខ្ញុំខ្លាច គ្រួសារខ្ញុំខ្លាច នាងខ្ញុំមិនឱ្យគ្រួសារខ្ញុំត្រឡប់ទៅវិញទេចាស ព្រោះគាត់ជាសញ្ជាតិអាមេរិកាំងហើយ ប៉ាស្ព័រនៅក្នុងដៃខ្ញុំ។ នាងខ្ញុំចង់យកទុកក្នុងធនាគារក៏បាន។ ប៉ុន្តែនាងខ្ញុំមិនអាចយកសេចក្តីសុខរបស់ខ្លួនឯងក្នុងក្រុមគ្រួសារដើម្បីឃើញប្រជារាស្រ្តប្រទេសកម្ពុជាយំស្រែកគ្រប់ពេលវេលានោះ នាងខ្ញុំមិនអាចធ្វើបានទេ។ ណាមួយឆន្ទះរបស់គ្រួសារខ្ញុំគឺគាត់ស្រឡាញ់ជាតិ។ អីចឹងនាងខ្ញុំមិនអាចឃាត់ ដើម្បីយកសេចក្តីសុខខ្លួនឯង ឃាត់មិនឱ្យគាត់ទៅវិញទេចាស»។
លោក មាជ សុវណ្ណារ៉ា និងសកម្មជននយោបាយគណបក្សប្រឆាំងជាង១០នាក់ទៀតនៅបន្តជាប់ពន្ធនាគារនៅឡើយ បើទោះបីជាអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិមើលឃើញថា វាគឺជាសំណុំរឿងនយោបាយ។
លោកស្រី មាជ ជេមី មានសារនយោបាយនេះសម្រាប់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ៖
«ដល់ដំណាក់កាលនេះហើយ បើសិនជាយើងនៅតែឈ្លោះគ្នា ហើយយើងនៅតែប៉ែងជើងដាក់គ្នា គឺថាប្រទេសខ្មែរយើងគឺបរទេសគេមកឈ្លានពានកាន់តែច្រើនឡើងៗ។ ទឹកដីយើងក៏កាន់តែរួញទៅៗដែរ។ សង្ឃឹមថា ថ្នាក់ដឹកនាំទាំងពីរទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានឹងចរចាគ្នា ចាប់ដៃគ្នាក្នុងនាមខ្មែរជាខ្មែរដើម្បីជាតិ។ យើងយកជាតិដាក់នៅលើក្បាល»។
ខណៈពេលដែលឱពុកនៅបន្តជាប់គុក កូនស្រីទាំងបីនាក់របស់លោក មាជ សុវណ្ណារ៉ានៅបន្តរង់ចាំឪពុកវិលត្រឡប់មកវិញនៅកន្លែងនេះ៕
អត្ថបទព័ត៌មានទាក់ទង
- មេបក្សប្រឆាំងសុំឱ្យអ្នកគាំទ្រឈប់ប្រើពាក្យជេរប្រមាថ
- អ្នកវិភាគរិះគន់បក្សប្រឆាំង ដែលអះអាងពីការកើនឡើងអាសនៈរបស់ខ្លួនក្នុងសភា ពេលបោះឆ្នោតអាណត្តិក្រោយ
- បទសម្ភាសន៍ VOA៖ ម្ចាស់កាសែត និងវិទ្យុខ្មែរប៉ុស្តិ៍ខឹងសម្បារនឹងការស្នើសុំទិញបិទបណ្តាញព័ត៌មាននេះ
ខ្មែរប៉ុស្តិ៍ត្រូវគេអូសទាញឱ្យលក់និងស្វែងរកការគាំទ្រពីបក្សកាន់អំណាច
វីដេអូខ្មែរ
កាលបរិច្ឆេទផ្សាយ 26.12.2015
វីអូអេខ្មែរ
ភរិយារបស់លោក មាជ សុវណ្ណារ៉ា ប្តេជ្ញារក្សាកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍ឱ្យនៅដំណើរការទៅមុខថ្វីបើប្តីរបស់លោកស្រីកំពុងជាប់ពន្ធនាគារ ដោយសាររឿងនយោបាយក៏ដោយ។ ក្នុងពេលថ្មីៗនេះ មានជនអនាមិកបានទូរស័ព្ទមកចរចា ដើម្បីចង់ទិញកាសែតនោះ និងឱ្យប្តូរជំហរមកស្វែងរកការគាំទ្រពីគណបក្សកាន់អំណាចវិញ។ ប៉ុន្តែ នោះមិនមែនជាអ្វីដែលលោកស្រី មាជ ជេមី ត្រូវការនោះទេ។ លោក ម៉ែន គឹមសេង នៃ VOA ជូនសេចក្តីរាយការណ៍នេះពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៕

Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។