គណៈប្រតិភូរដ្ឋសភាកម្ពុជានឹង​​ទៅបំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​

ដោយ៖​ ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com

ប្រធានរដ្ឋសភា លោក ហេង សំរិន


ប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃ​អង្គារស្អែកនេះ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភាទៅសា​ធារណៈរដ្ឋ​សង្គម​និយ​ម​វៀត​ណាម​ ដើម្បីចូលរួម​ពិធី​រំឭក​ខួបទី៧០​នៃ​ការ​បោះឆ្នោត​សកល​លើក​ដំបូង​របស់​វៀតណាម។

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្នាន​រដ្ឋសភាដែលចេញថ្ងៃចន្ទនេះ ឲ្យដឹងថា​​លោក ហេង សំរិន​ នឹង​ទៅទីក្រុង​ហាណូយ​ ​រយៈ​ពេល​២ថ្ងៃ​ ចាប់ពីថ្ងៃ​ទី៥ដល់ថ្ងៃទី៦ខែ​មករា។ សេចក្តីជូន​ដំណឹងបន្ត​ថាលោក ហេង សំរិន នឹងត្រឡប់​មកកម្ពុជា​វិញ​នៅ​រសៀលថ្ងៃ៦ ខែ​មករា។

បើតាមសេចក្តីជូនដំណឹងនោះ ពិធី​រំឭក​ខួបលើទី៧០នៃការបោះឆ្នោតសកលលើកដំបូងរបស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមានខ្លឹមសារយ៉ាងសំខាន់ចំពោះ​រដ្ឋសភានិងប្រជាជនវៀតណាម ក្នុង​ដំណើរការតស៊ូនិងដណ្តើមឯករាជ្យរបស់ប្រជាជនវៀតណាម ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី(VOD)​ថា​ដំណើរទស្សនកិច្ច​នេះ​គឺ​ដើម្បី​បង្ហាញ​ភាពជា​មិ​ត្តនិ​ង​ទំនាក់ទំនង​ល្អ​​រវាង​ប្រទេស​ទាំងពីរ​។ លោក​បន្ត​ថា​ក្នុងដំណើរ​ទស្សនកិច្ចនោះ មន្រ្តីជាន់​ខ្ពស់រដ្ឋ​សភា ដែល​ចូលរួម មានលោក ឈាង វុន ប្រធានគណៈ​កម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភានិង​លោក ប៉ែន បញ្ញា ប្រធានគណៈ កម្មការ នីតិកម្ម និងយុត្តិធម៌ ជាដើម។ លោក​មិនទាន់​អាច​បញ្ជាក់​ថា​តើ​លោក ហេង សំរិន នឹង​ជួបទ្វេភាគី​ពិភាក្សា​កា​រងារជាមួ​យ​ថ្នាក់ដឹកនាំ​របស់ប្រទេស​វៀតណាមណានៅឡើយទេ៕ ​​

សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com

What Next?

Recent Articles

5 Responses to "គណៈប្រតិភូរដ្ឋសភាកម្ពុជានឹង​​ទៅបំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​"

  1. Anonymous says:

    ប្រទេស ថៃ គេ គ្មាន ទំនាក់ទំនង ជាមួយ ចោរ វៀតណាម , ប្រទេស គេ មានសន្តិភាព ទឹកដី គង់វង្ស

    រីកចំរើន គ្រប់វិស័យ មកដល់សព្វថ្ងៃ នេះ !

  2. love cambodia says:

    យួនហៅទៅអប់រំដើម្បីអោយមកបង្ក្រាប នឹងសំលាប់ខ្មែរទៀតហើយ អាងួស

  3. ?? says:

    it is no thought that this uneducated HENG SAMRIN was a Vietnamese dog. Cambodian should know themselves that this whole government system was the puppet of the other nation. the thief nation that had policy to swallow this poor nation for century. at this stage those thief nation Vietnamese is using those brainless and uneducated power huger like this group of nation traitor . this group of evil using Democracy flag just to confuse the international community but their real policy was all way communist UNITED ENDOCHEN. sooner or later if this policy can not successful it will still be devastation for this poor nation. but if this policy going as their plane this region will facing another supper power interference and it will massy then Vietnamese war. the Viet nation all the way wanted LEO and Cambodia as their united policy to face whit CHINA. but CHINA can not be scare of this Viet nation at all. the world war can happen any where according to political tension wishing it not coming to this region again. it is too hard to predict but the political tension was all way there.

  4. says:

    យួនហៅអោយទៅលេបថ្នាំតាមកំណត់ពេល សម្រាប់បង្វិលខួរក្បាលអោយពួកក្បត់ជាតិ
    ដែលធ្វើអាយ៉ងយួន ខិតខំបំរើពួកយួនឈ្លានពាន ដើម្បីលេបយកទឹកដីខ្មែរទេដឹង ? គួរអោយសង្ស័យណាស់ !
    អញ្ចឹងហើយទើបយើងឃើញពួកទាំងអស់នេះទៅស្រុកយួនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។

  5. អាខ្វាក់ជិះកអាខ្វិន says:

    អាវឹកយួនហៅទៅបញ្ជូលថ្មសាក!!!!