ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានចេញមុខការពារថាការដាក់ឈ្មោះស្ពានអាកាសតិចណូជាស្ពាន៥មករា ជាការយល់ព្រមតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ដោយលោកបដិសេធថាលោកមិនមានបំណងដាក់ឈ្មោះចំថ្ងៃរំឭកខួបអាពាហ៍ពិពាហ៍របស់លោកនោះទេ។
ក្នុងពិធីសម្ពោធសមិទ្ធផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាសាលារាជធានីបានស្នើសុំការដាក់ឈ្មោះនោះជាស្ពាន៥មករា ដោយសារថ្ងៃសម្ពោធធ្វើឡើងចំថ្ងៃ៥មករា។ លោកបន្តថាថ្ងៃនេះជាថ្ងៃខួបលើកទី៤០នៃអាពាហ៍ពិពាហ៍របស់លោក តែលោកថាលោកមិនមានបំណងដាក់ការសម្ពោធចំថ្ងៃនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថាថ្ងៃនោះជាថ្ងៃរបស់ប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនជាថ្ងៃរបស់លោកតែម្នាក់ឯងនោះទេ។
លោក ហ៊ុន សែន ក៏បានរិះគន់ថាសារព័ត៌មានមួយចំនួនថា”ឆ្កួត” តែលោកព្រមានថា”អ្នកនយោបាយកុំឆ្កួត”នឹងការលើកឡើងនេះ៕ រាយការណ៍បន្ថែមដោយកញ្ញា កាន់ វិច្ឆិកា
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
I head some times ago there is International Observer called Cambodia, the country for SALE; now it might move one more step: Cambodia the country for PLAY.
ធ្វើបាន របស់រដ្ឋ លុយប្រជាពលរដ្ឋបង់ពន្ធ សោះ មក ដាក់ ថ្ងៃ របស់ កេរ្ត៍ ប្តីប្រពន្ធ ស្អី អែណា អែណី
ទៅវិញ មិនចេះអៀនខ្មាស់សោះ !
បើ ចង់ដាក់ ចឹង លាលែង ឈប់ធ្វើមន្ត្រី ទៅបើកធ្វើ ក្រុមហ៊ុនទៅ ចង់ដាក់ម៉េចដាក់ទៅ ប៉ុន្តែកុំយក
លុយ សម្បត្តិរដ្ឋ ទៅធ្វើក្រុមហ៊ុន ណា ប្រជាពលរដ្ឋ មិនព្រមទេ !
យោបល់ស្ថាបនា៖ ទោះបីចង់ដាក់ឈ្មោះបែបណាក៏បានដែរពីព្រោះខ្លួនមានអំណាចពេញទី ចង់ធ្វើអ្វី ក៏បាន ប៉ុន្តែបញ្ហាសំខាន់នោះគឺត្រូវគិតគូពិចារណាពីភាពសមហេតុផលសំរាប់ប្រជាជនទូទាំងប្រទេស ផងដែរ។តាមពិតទៅឈ្មោះ៥មករាអាចមានន័យជាសាធារណៈនាម ហើយប្រជាជនទូទៅប្រហែលអាច ទទួលយកបានទាំងអស់គ្នា ពីព្រោះសមិទ្ធិផលនេះជាទ្រព្យសម្បត្តិរបស់ជាតិដែលត្រូវតែឧទ្ទិសស្នាដៃនេះ ចំពោះផលប្រយោជន៍ជាតិទាំងមូល។ សមិទ្ធិផលនេះបានមកពីការបង់ពន្ធរបស់ប្រជាជនជូនរដ្ឋ មិនមែនជាទ្រព្យសម្បត្តិបុគ្គលឬរបស់ក្រុមហ៊ុនឯកជននោះទេ។ ប៉ុន្តែបញ្ហាសំខាន់នោះបើដាក់ឈ្មោះ៥មករា រួចឧទ្ទិសឈ្មោះនេះសំរាប់តែបុគ្គលឬសំរាប់តែមនុស្ស២នាក់ នោះឈ្មោះ៥មករា វាបានក្លាយជា មានន័យអសាធារណនាមទៅវិញ ពីព្រោះវាជាឈ្មោះមិនមែនមានន័យតំណាងឲផលប្រយោជន៍សាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ គឺជាឈ្មោះតំណាងឲហេតុផលឬប្រយោជន៍របស់បុគ្គលទៅវិញ។ តើល្មមយល់ហើយឬនៅ?
អាឆ្កែសាលារាជធានីភ្នំពេញ នាំគ្នាវាយអែបស៊ីអបលិឍជើងតម្រូវចិត្ត អាជោរចេញទឹកថ្ងៃ៥មករា !
ហ៊ុន សែនមិនសមយល់ព្រមតាមអាម៉ីអាថោងកាន់ក្ដអោយឆ្កែនោមយកកម្លាំងញើសឈាមប្រជាជន
លើកមុខមាត់ខ្លួនតែពីរនាក់ប្ដីប្រព័ន្ធអញ្ចឹងទេ នេះបង្ហាញអោយឃើញថា ហ៊ុន សែននិងប្រព័ន្ធកំពុង
ធ្វើស្រែលើខ្នងរាស្រ្តពេញទំហឹងហើយ ។
ចុះបើចូលចិត្តតែអញ្ចឹងតាំងពីដើមមកហើយឲ្យកែម៉េចកើត ដូចកាដាហ្វី និង សាដាំហូសេន ក៍អញ្ចឹង ដែរចូលចិត្តយកលុយរដ្ឋសាងសង់ហើយដាក់ឈ្មោះបុគ្គលខ្លួនឯងឆ្កុយអញ្ចឹងទៅហើយទីបំផុតក៍វា អញ្ចឹងទៅទៅបាត់ទៅ។
ស្ពានមួយចំអាមអញ្ចឹងគេមិនហៅថាស្ពានអាកាសនោះទេខ្មាស់គេ នេះគេហៅថាស្ពានឆ្លងផ្លូវ។