ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី5 មករា 2016, 08:47 AM
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ថ្លែងថាលោកបានប្រើប្រាស់ម៉ាស៊ីនថតរូបនិងវីដេអូបំពាក់យន្តហោះបញ្ជាប្រភេទ(Drone) ដើម្បីផ្សាយផ្ទាល់ព្រឹត្តិការណ៍ដែលលោកចូលរួម តាមប្រព័ន្ធហ្វេសប៊ុករបស់លោក។
ក្នុងពិធីសម្ពោធសមិទ្ធផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែងថានៅពេលនេះហ្វេសប៊ុករបស់លោកកំពុងតែផ្សាយផ្ទាល់ហើយលោកមានក្រុមការងារបញ្ជាDrone ដើម្បីផ្សាយផ្ទាល់។ ពេលចាប់ផ្តើមការថ្លែង លោកបានឲ្យក្រុមការងារបញ្ជាDroneឲ្យឆ្ងាយបន្តិច ដើម្បីកុំឲ្យរំខានការថ្លែងរបស់លោក។
លោក ហ៊ុន សែន បានបន្តថាលោកនឹងប្រើបច្ចេកវិទ្យាឲ្យអស់លទ្ធផល ដោយលោកបញ្ជាក់ថាបើលោកលេងហ្វេសប៊ុក លោកនឹងលេងឲ្យអស់លទ្ធភាព។ លោកថ្លែងបែបនេះសំដៅថាលោកកំពុងតែសកម្មនឹងការប្រើប្រាស់ហ្វេសប៊ុក។
លោក ហ៊ុន សែន ក៏បានព្រមានថាកុំឲ្យយកទិន្នន័យអ្នកចុចLikesហ្វេសប៊ុកមកលេងជាមួយរូបលោក។
គួររំឭកថាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដោយហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស៊ីនថតរូបនិងវីដេអូបំពាក់យន្តហោះបញ្ជាប្រភេទ(Drone)ស្ថិតនៅក្នុងភូមិស្រាស្ត្ររាជធានីភ្នំពេញឡើយ ដោយអះអាងថាប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ឯកជននិងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កនូវភាពអសកម្មមួយចំនួនទៀត។ សេចក្តីជូនដំណឹងបន្តថាដើម្បីធានាការរស់នៅ ការគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនិងរក្សានូវសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញហាមមិនឲ្យមានការប្រើប្រាស់ឧបករណ៍នៅភូមិសាស្ត្រសាលារាជធានីជាដាច់ខាត ករណីចាំបាច់ត្រូវសុំការអនុញ្ញាតពីអាជ្ញាធររាជធានី។
សាលារាជធានីបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្តនិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើស។
កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៥ លោក ហ៊ុន សែន បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោកបន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថាហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមានអ្នកចុចចូលចិត្តទៅដល់ជិត១លាន៧សែន៥ម៉ឺននាក់ ចាប់តាំងពីលោកបានប្រកាសប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ លោកបានប្រើប្រាស់ប្រព័ន្ធនេះជាញឹកញាប់តាមរយៈការបង្ហោះសារនយោបាយ រូបភាពនិងការផ្សាយផ្ទាល់សកម្មភាពរបស់លោក។ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ៣លាននាក់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Hun Sen has everything and power. He can do whatever he likes. It is very normal to a man who is sitting on power. In Cambodia, only Hun Sen and his people can use DRONE to capture pictures and information. But, other people must not be allowed.
HAS.. prime minister of high technology or we can call him Facebook prime minister. we can name him SAMDACH PENCHOR /HUN SEN. his Facebook should open to Cambodian to speaking out about what right and wrong in his party that lead the nation. not just for some individual who got their wealth from HUN SEN. all these guy just pulling his leg for some return but when HUN SEN gone to the hell all these guy will be the worse credit then the other. HUN SEN should use his Facebook to listening to what people need and what the problem that people facing. please do not use your Facebook to make any kind of politic it’s not going to work as you thought.