ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលឈប់យកលុយផ្លូវពីប្រជាពលរដ្ឋដែលរស់នៅអមជាប់បណ្តោយផ្លូវជាតិលេខ៤ ដោយអះអាងថាការមិនយកនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសម្ពោធសមិទ្ធផលស្ពានអាកាសតិចណូដែលត្រូវបានដាក់ឈ្មោះថាស្ពាន៥មករា លោកនាយករដ្ឋមន្រ្តីបានថ្លែងថាចាប់ពីថ្ងៃ៧មករា វេលាម៉ោង១២អធ្រាត្រយប់ថ្ងៃមករា រថយន្តរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិ៤ទាំងអស់ មិនត្រូវបង់លុយតទៅទៀតទេ។ លោកបញ្ជាក់ថារថយន្តប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៤ មាន២៣៩០៧គ្រឿង ហើយការឆ្លងបញ្ជរ ត្រូវបង់ប្រាក់១៨០០រៀលទៅនិងមកវិញ១៨០០រៀល។ លោកបន្តថាកន្លងទៅមានការលើកលែងយកលុយពីរថយន្តដឹកកម្មករជាង១០ម៉ឺនគ្រឿងនិងរថយន្តផ្សេងៗជាង៨ម៉ឺនគ្រឿង។
លោក ហ៊ុន សែន ក៏បានស្នើឲ្យគិតគូអ្នកដែលរស់នៅខាងក្នុងចុះពីផ្លូវជាតិប្រមាណ៣០០ម៉ែត្រនិងអ្នកផ្សេងទៀតដែលរស់នៅតំបន់នោះ ហើយត្រូវឆ្លងកាត់បញ្ជរបង់ប្រាក់។ ។
ចំណាត់ការរបស់រដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន សិក្សាពីមិនយកលុយផ្លូវពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ពេលត្រូវឆ្លងកាត់ចេញចូលរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ។ លោកបានថ្លែងកាលនោះថា៖ “អ្នកនៅខាងហ្នឹងក៏អញ្ចឹងដែរ មកភ្នំពេញ លែងចង់ហ៊ានមក ព្រោះឲ្យតែឆ្លងអាប៉ាស់ហ្នឹង យកលុយ ត្រឡប់ពីពេញទៅវិញ យកលុយ បើអញ្ចឹងត្រូវធ្វើស្ថិតិរថយន្តអាហ្នឹង ឲ្យកាតពិសេសសម្រាប់គាត់ ពេលឆ្លងអត់ត្រូវយកលុយទេ អត់ត្រូវយកលុយ។ ប៉ុន្តែបើគាត់ទៅពីពេញរហូតធ្លាក់កំពង់សោម ត្រូវតែយកហើយ”។
ការបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោកប្រកាសថារដ្ឋាភិបាលយកផ្លូវវ៉េងស្រេងពីក្រុមហ៊ុនថូលវេ(Phnom Penh Toolway ) មកគ្រប់គ្រងវិញ ហើយសម្រេចថាការធ្វើដំណើរនៅលើផ្លូវនេះមិនត្រូវបង់ប្រាក់នោះទេ។
ជាធម្មតាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ ហើយប្រើប្រាស់ផ្លូវជាតិលេខ៤ ត្រូវបង់ប្រាក់ប្រមាណ២៨០០រៀលសម្រាប់រថយន្តធុនតូច។ ចំណែកប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់រាល់ថ្ងៃនិងធ្វើប័ណ្ណឆ្លងកាត់ ត្រូវបង់ប្រាក់១៨០០រៀល។ ចំពោះរថយន្តពេទ្យ រថយន្តដឹកកម្មករនិងរថយន្តរបស់ថ្នាក់ដឹកនាំ មិនត្រូវបង់ប្រាក់នោះទេ។
គួរបញ្ជាក់ថាក្រុមហ៊ុនអេហ្សិតអ៊ិនវេសមេន(AZ Investment)បានទទួលការវិនិយោគផ្លូវជាតិលេខ៤ចាប់តាំងពីឆ្នាំ២០០២ ក្រោមកិច្ចសន្យាសម្បទានជាមួយរដ្ឋាភិបាលរយៈពេល៣៥ឆ្នាំ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
រដ្ឋាភិបាលប្រកាសឈប់យកលុយផ្លូវពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
រដ្ឋាភិបាលប្រកាសឈប់យកលុយផ្លូវពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤
១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!
National Road # 4 should be free for all; it’s a gift from American people to Cambodian people