ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈខ្លះជាពិសេសនៅពេលគណៈប្រតិភូរដ្ឋាភិបាលឬនាយករដ្ឋមន្រ្តីចូលរួមកម្មវិធីនៅកន្លែងណាមួយដែលត្រូវសមត្ថកិច្ចបិទផ្លូវជុំវិញតំបន់នោះ។
ការត្អូញត្អែរនេះធ្វើឡើងក្នុងថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធស្ពានអាកាសទិចណូក្បែររង្វង់មូលទួលគោកនាព្រឹកថ្ងៃអង្គារនេះ។ ស្ថានភាពចរាចរណ៍នៅផ្លូវមួយចំនួននៅម្តុំពិធីនោះបានកកស្ទះហើយមិនឃើញមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍បានទាន់ពេលឡើយ។
កញ្ញា ដារី ធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញប្រាប់អ្នកយកព័ត៌មានVODនៅផ្តុំស្ពានទិចណូដោយស្នើឲ្យសមត្ថកិច្ចត្រូវជួយសម្រួលចរាចរណ៍នៅពេលមានកម្មវិធីហើយបិទផ្លូវបែបនេះ។ កញ្ញាបន្តថា៖ “ចាស! ឃើញរាល់ថ្ងៃតែម្តង តែឃើញមានតាមតំបន់ខ្លះដូចថាផ្លូវខ្លះមមាញឹកអញ្ចឹងចឹងវាត្រូវតែអញ្ចឹងរហូតដ៏ពេលអញ្ចឹងទាល់តែមានប៉ូលីសឬក៏អ្នកសណ្តាប់ធ្នាប់ជួយអាយ៉ែឡានឬក៏សារ៉េឡានអីឲ្យស្រួលបួលអញ្ចឹងជាពិសេសកម្មវិធីធំៗដូចជាកម្មវិធីធំឥឡូវហ្នឹងកម្មវិធីសម្ពោធស្ពានហ្នឹងខ្ញុំអត់បានដឹងសោះ”។
អ្នករត់ម៉ូតូឌុបម្នាក់ទៀតលោក មាឃ សំអឿន លើកឡើងថាការកកស្ទះចរាចរណ៍នោះដោយសារប្រជាពលរដ្ឋបើកបរមិនយោគយល់គ្នា មិនគោរពច្បាប់ និងមិនមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍តាមដងផ្លូវដែលកកស្ទះជាដើម។ លោកថា ករណីនេះធ្វើឲ្យគាត់ជួបបញ្ហាប្រឈមខាតពេលវេលានិងថវិកា។ លោកបន្ថែមថា៖ “វាប៉ះពាល់ខាតពេលវេលាយើងល្មមបានមួយជើងៗផុតម៉ោងទៅវាអាចចំណាយពេលច្រើនឧបមាថាមួយជើងអញ្ចឹងចំណាយមួយម៉ោងឬមួយមួយម៉ោងជាងបានផុតកន្លែងស្ទះហ្នឹងឧបមាថា១០នាទីត្រូវទៅដល់អាចពន្យាដល់កន្លះម៉ោងឬមួយម៉ោងបានដល់អាហ្នឹងគោលដែលទៅ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ សុំមិនបំភ្លឺជុំវិញករណីនេះដោយលោកអះអាងថាជាប់រវល់ប្រជុំ។
ប្រជាពលរដ្ឋបានកត់សំគាល់ថាជារៀងរាល់ថ្ងៃពួកគេសង្កេតឃើញថាផ្លូវដែលកកស្ទះភាគច្រើនគឺនៅម្តុំវិទ្យាល័យសាមគ្គីដល់ម្តុំស្តុបណូគា ផ្សារស្ទឹងមានជ័យ ម្តុំពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវត្រឡោកបែក ក្បែរស្ពាន៧មករា និងនៅជុំវិញកន្លែងសម្ពោធស្ពានអាកាសទិចណូនៅថ្ងៃអង្គារនេះក៏មានការកកស្ទះខ្លំាងដោយសារសមត្ថកិច្ចបិទផ្លូវមួយចំនួនសម្រាប់ឲ្យលោកនាយករដ្ឋមន្ត្រីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មីនោះ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com
របស់ រដ្ឋ សោះ ធ្វើបានបន្តិចបន្ទួច អួត ដាក់ ផស់ខ្លួនអែង បិទចរាចរ គ្រប់កន្លែង មិនចេះខ្មាស់ គេ
ប្រទេស ជិតខាង មាន ប្រទេសថៃ គេធ្វើផ្លូវថ្នល់ ធំៗ ស្ពាន ស្ពានអាកាស រាប់មិនអស់ ម៉ា គ គោក
គេ មិនអួត ធ្វើដាក់ឈ្មោះខ្លួនអែង ផង !
ពួក សាលាក្រុង អគតិ ពូកែ អែបអប , បើ សង្គមស៊ីវិល គាត់ធ្វើ ការប្រជុំ អ្វី មួយ មិនអោយធ្វើ
សុទ្ធតែលើកឡើង ស្ទះ ចរាចរ រក្សា សណ្តាប់ធ្នាប់សង្កម ជាដើម !
Don’t worry, name of place(s) even a whole country can be changed when time is right.
before 1970, some places used to be called Sihanouk, then changed. now changed back and will change again when time is right.