ដោយ៖ អុិត សូធឿត | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះប្រកាសថា ប្រជាពលរដ្ឋអាចទៅធ្វើប័ណ្ណបើកបរម៉ូតូបានដោយពុំចាំបាច់រៀនបើកបរម៉ូតូមុនទេ ដោយលោកអះអាងថា គ្រប់គ្នាចេះបើកម៉ូតូស្រាប់ហើយ តែក្រសួងសាធារណការត្រូវផ្សព្វផ្សាយអប់រំសាធារណជនឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។
លោកនាយករដ្ឋមន្ត្រីប្រកាសបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសតិចណូដែលត្រូវបានដាក់ឈ្មោះថា “ស្ពានអាកាស៥មករា”។
លោក ហ៊ុន សែន ថ្លែងថា ក្រសួងសាធារណការពុំចាំបាច់បង្រៀនពលរដ្ឋឲ្យបើកបរម៉ូតូដែលលោកថានាំឲ្យមានការស្មុគ្រស្មាញច្រើននោះទេ ដោយលោកថា ពលរដ្ឋចេះបើកបរគ្រប់គ្នាហើយ តែអ្វីដែលសំខាន់គឺក្រសួងត្រូវបង្រៀនប្រជាពលរដ្ឋបើកបរឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍។ លោកបានបញ្ជាឲ្យសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅគ្រប់ទីកន្លែង បង្រៀនប្រជាពលរដ្ឋ ដោយធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយ។ លោកថា រដ្ឋាភិបាលគ្រោងសហការជាមួយទូរទស្សន៍ខ្សែកាបក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផងដែរ។
លោកមានប្រសាសន៍ថា៖ “ហើយក៏មិនចាំបាច់ទៅរៀនបើកបរម៉ូតូទេ ត្រឹមតែអាម៉ូតូ! … ទៅបើកស្អី ធ្វើឲ្យតែម្ដងទៅ… តែយើងត្រូវធ្វើអី? ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននៅគ្រប់ទីកន្លែង ត្រូវខិតខំបង្រៀនបងប្អូនពីច្បាប់ចរាចរណ៍។ មិនមែនបង្រៀនបើកបរទេ បង្រៀនពីច្បាប់ចរាចរណ៍វិញ ដើម្បីឲ្យដឹងថាមុនពេលបត់គេត្រូវធ្វើម៉េច អាផ្លូវណាទៅយ៉ាងម៉េច ផ្លូវណាទៅយ៉ាងម៉េច ហើយបើអាចធ្វើបានផលិតស្ពតទៅ ចាក់តាមទូរទស្សន៍ បង្រៀនតាមទូរទស្សន៍”។
លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសបញ្ចុះតម្លៃក្នុងការធ្វើប័ណ្ណបើកបរម៉ូតូផងដែរ។ លោកថ្លែងថា ម៉ូតូត្រូវបានបែងចែកជាពីរប្រភេទគឺកម្លាំងចាប់ពី៤៩សេសេដល់១២៥សេសេ ដែលលោកថាមានប្រមាណ៩៥%នៃម៉ូតូសរុបនៅក្នុងប្រទេសកម្ពុជា និងប្រភេទកម្លាំងចាប់ពី១២៦សេសេឡើងទៅដែលលោកថាមានប្រមាណ៥%។ លោកបន្តថា តម្លៃសម្រាប់ធ្វើប័ណ្ណបើកបរម៉ូតូប្រភេទទី១ត្រូវបានកាត់បន្ថយពី៦០០០០រៀលមក២៥០០០រៀល និងពុំចាំបាច់មានការពិនិត្យសុខភាពនោះទេ។ ចំណែកប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី១២៦សេសេឡើងទៅត្រូវបន្ថយពីតម្លៃ៦០០០០រៀលមកនៅ៤០០០០រៀល និងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពដែលត្រូវបង់ថ្លៃសេវា១០០០០រៀល។
លោក ហ៊ុន សែន ឲ្យដឹងទៀតថា ការប្រឡងឡើងវិញគឺមិនតម្រូវឲ្យបង់ថ្លៃសេវានោះទេ។ សម្រាប់ប័ណ្ណបើកបររថយន្ត លោកថានឹងត្រូវដោះស្រាយនៅពេលក្រោយ។
អ្នកប្រឹក្សាឯករាជ្យពីសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា ស្វាគមន៍ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃធ្វើប័ណ្ណ និងការលុបបំបាត់ការត្រួតពិនិត្យសុខភាពសម្រាប់ធ្វើប័ណ្ណបើកបរ ដោយលោកថា តាមការសង្កេតក្នុងការអនុវត្តជាក់ស្ដែងកន្លងមក ការពិនិត្យសុខភាពនេះគឺគ្រាន់តែធ្វើទៅបង្គ្រប់កិច្ចប៉ុណ្ណោះ។ លោកបន្ថែមថា ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរអាចជួយសម្រួលបញ្ហាមួយចំនួនដល់ប្រជាពលរដ្ឋ តែរដ្ឋាភិបាលក៏ត្រូវដោះស្រាយបញ្ហាមួយចំនួនទៀតផងដែរ ដូចជាពង្រីកសេវាធ្វើប័ណ្ណបើកបរ ឲ្យដល់ថ្នាក់ស្រុក ដើម្បីផ្ដល់ភាពងាយស្រួល និងជម្រុញឲ្យពលរដ្ឋទៅធ្វើប័ណ្ណបើកបរឲ្យបានគ្រប់គ្នា។
ពាក់ព័ន្ធនឹងការមិនតម្រូវឲ្យមានការរៀនបើកបរម៉ូតូមុននឹងធ្វើប័ណ្ណបើកបរ លោក អ៊ា ចរិយា ចាត់ទុកថាជាការសម្រេចចិត្តខុសមួយរបស់រដ្ឋាភិបាល ដោយលោកថា មានពលរដ្ឋមួយចំនួនធំនៅពុំទាន់យល់ដឹងពីច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ហើយហេតុផលចម្បងនៃការធ្វើប័ណ្ណបើកបរនេះគឺចង់ឲ្យពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍មុននឹងបើកបរលើផ្លូវសាធារណៈ។ លោកថា៖ “ហ្នឹងខ្ញុំគិតថាវាជាកំហុសមួយលើការសម្រេចចិត្តដែលមិនតម្រូវឲ្យ អ្នកបើកបរត្រូវទៅរៀនច្បាប់ចរាចរណ៍ពីសាលារៀនហ្នឹងមុននឹងគាត់អាច មានប័ណ្ណបើកបរ។ យើងត្រូវសិក្សាស្វែងយល់ថា ហេតុអីគេទាមទារឲ្យមានប័ណ្ណបើកបរ? ការទាមទារឲ្យមានប័ណ្ណបើកបរហ្នឹងតម្រូវឲ្យអ្នកបើកបរត្រូវយល់ដឹងពី ច្បាប់ ហើយនិងចេះបើកបរឲ្យបានត្រឹមត្រូវមុននឹងបើកបរនៅលើផ្លូវថ្នល់។ ចឹងបើយើង អ្នកណាដែលមានលទ្ធភាពទិញម៉ូតូគាត់ទៅធ្វើប័ណ្ណតែម្ដងចឹងមានន័យថា ប្រជាជនខ្មែរដែលកំពុងអត់ចេះពីច្បាប់ហ្នឹងនៅតែអត់យល់អត់ដឹងពី ច្បាប់ហ្នឹង”។
បើតាមលោកនាយករដ្ឋមន្ត្រី បច្ចុប្បន្ន កម្ពុជាមានម៉ូតូចំនួន២ ៧១៤ ១៩៣ គ្រឿង តែអ្នកដែលមានប័ណ្ណបើកបរមានតែ១៥៧៣៥១នាក់ប៉ុណ្ណោះ គឺស្មើនឹង៥,៨ភាគរយ៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
រដ្ឋាភិបាលបញ្ចុះតម្លៃលើការធ្វើប័ណ្ណបើកបរ និងបន្ធូរបន្ថយលើការប្រឡងបើកបរមួយចំនួន (វីដេអូ)
ដោយ៖ សីហា | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
រដ្ឋាភិបាលបញ្ចុះតម្លៃលើការធ្វើប័ណ្ណបើកបរ និងបន្ធូរបន្ថយលើការប្រឡងបើកបរមួយចំនួន (វីដេអូ)
តាចាស់ ហ៊ុន សែន នេះ និយាយ ឆ្កួត មែន !
= គ្រោះថ្នាក់ ចរាចរ សព្វថ្ងៃ មិនមែនមក ពីគ្មាន ក្រដាសប័ណ្ណបើកបរ តូចមួយនឹងទេ !
= គ្រោះថ្នាក់មកពីគាត់រៀនបើក ត តគ្នា នៅលើផ្លូវ មានតែអែងបើកបរ គ្មានអ្នកដទៃបើកបរ !
= បើ គាត់រៀនច្បាប់ចរាចរ ពី របៀប បើកបរ មានគេ មានអែងនៅលើផ្លូវ តើ ត្រូវធ្វើម៉េច
ក្នុងច្បាប់ចរាចរមានចែងអស់ហើយ នោះទើបគាត់ចេះ ពិតប្រាកដ !
= គ្រោះថ្នាក់ ចរាចរ រាល់ថ្ងៃ ដោយសារ ប្រជាពលរដ្ឋ គាត់អត់ចេះច្បាប់ សោះ !
ខ្ញុំគិតថាការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនចាំបាច់ឲ្យប្រជាពលរដ្ឋរៀនបើកបរម៉ូតូនោះ
មិនត្រឹមត្រូវទេ ពីព្រោះនៅប្រទេសណាក៏តម្រូវឲ្យប្រជាពលរដ្ឋរៀនបើកបរដែរដើម្បីឲ្យពួកគេបានយល់
ពីរបៀបបើកបរផង និងច្បាប់ចរាចរផង ហើយនិងដើម្បីសុវត្ថិភាពក្នុងការបើកបរ។ ការសម្រេចចិត្តប្រកាស
បែបនោះ មិនមែនជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរទេ តែគ្រាន់ជាការមានប័ណ្ណបើកបរ គ្មានទំនុកចិត្តក្នុងការ
បើកបរទៅវិញទេ៕
១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!