ក្រសួង​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​បង់​ប្រាក់​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​ធនាគារ

ដោយ ចេង ម៉េងជូ
2016-01-05
RFA

ច្បាប់​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ៦២០

កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Den Ayuthyea


ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ លោក រុន រ័ត្នវាសនា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា ការ​បង់​ប្រាក់​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍ នឹង​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​ធនាគារ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​ថា ការ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​វិញ គឺ​ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រាក់​ផាក​ពិន័យ និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​នៅ​ឆ្ងាយ​ពី​ទីតាំង​ទទួល​ប្រាក់​ផាក​ពិន័យ​របស់​រដ្ឋ៖ «យើង​កំពុង​សម្រួល​ថា ធ្វើ​ម៉េច​ឲ្យ​ការ​បង់​ហ្នឹង​តាម​ប្រព័ន្ធ​ធនាគារ​ឲ្យ​ស្រួល​វិញ។ ការ​គ្រប់គ្រង​ទៅ​លើ​ប័ណ្ណ​ហ្នឹង​តាម​ខេត្ត​នីមួយៗ វា​ប្រើ​ពេលវេលា ដោយសារ​ឯកសារ​មួយ​ចំនួន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​វា​ឆ្លង​យូរ។ អ៊ីចឹង​យើង​កំពុង​សិក្សា​ថា ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ការ​បង់​ប្រាក់​ហ្នឹង​តាម​ប្រព័ន្ធ​ធនាគារ។ អ៊ីចឹង​បង​ប្អូន​ដែល​ត្រូវ​ពិន័យ​ហ្នឹង គាត់​គ្រាន់​តែ​យក​អា​ហ្នឹង​ទៅ​បង់​នៅ​ធនាគារ​ដែល​យើង​កំពុង​សិក្សា​ហ្នឹង អ៊ីចឹង​វា​ចប់​ហើយ អត់​មាន​អី​ពិបាក​ទេ»

យ៉ាង​ណា​ក៏ដោយ លោក រុន រ័ត្នវាសនា បារម្ភ​ថា កិច្ចការ​នេះ​នឹង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​អប់រំ​សាធារណជន​ទូទៅ ឲ្យ​បាន​យល់​ដឹង​ច្បាស់ និង​ដើម្បី​ធានា​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដំណើរ​ការ​ទៅ​ដោយ​រលូន ព្រោះ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​នៅ​តែ​ជា​រឿង​ថ្មី​នៅ​ឡើយ​សម្រាប់​ប្រជាជន​កម្ពុជា ជាច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​បង់​ប្រាក់​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​ធនាគារ"

  1. CountryStudent says:

    Cambodia needs traffic court to judge whether the police or the driver is wrong. When you are stopped by the police that does not mean that you are really guilty. The driver can take police to traffic court and have the court decide the case; then will go by the court decision. This what I see in the democratic countries