ដោយ៖ អុិត សូធឿត | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 06:17 PM
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា រដ្ឋាភិបាលបានធ្វើលើសមួយជំហានដែលបានសម្រេចលុបចោលមិនឲ្យមានប័ណ្ណបើកបរម៉ូតូប្រភេទក១ មុនពេលមានការធ្វើវិសោធនកម្មច្បាប់ជាមុន ដោយលោកអះអាងថា ដោយសារមានតម្រូវការចាំបាច់ពីប្រជាពលរដ្ឋរាប់លាននាក់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះតាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ ដែលលោកថា ដើម្បីពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី។
លោក ហ៊ុន សែន បានថ្លែងថា៖ “នេះខ្ញុំករុណាខ្ញុំសុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើលើសមួយជំហាន។ តាមពិត ត្រូវធ្វើវិសោធនកម្មច្បាប់សិន ប៉ុន្តែនេះដោយសារមានតម្រូវការរបស់ប្រជាពលរដ្ឋយើងរាប់លាននាក់ ទើបរាជរដ្ឋាភិបាលចេញនូវសេចក្ដីសម្រេចមុន ដើម្បីបញ្ចប់លុបចោលនូវការធ្វើប័ណ្ណបើកបរ ហើយចាំធ្វើវិសោធនកម្មច្បាប់តាមក្រោយ”។
លោក ហ៊ុន សែន ឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងដឹកនាំ ដើម្បីរៀបចំឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ក្នុងច្បាប់ចរារចរណ៍ផ្លូវគោកត្រង់មាត្រា៤០ ចែងថា អ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីនត្រឹម១២៥សេសេចុះក្រោមត្រូវប្រើប្រាស់ប័ណ្ណបើកបរប្រភេទក១។ ចំណែកអនុក្រឹត្យរដ្ឋាភិបាលចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៩ចែងថា អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តដោយគ្មានប័ណ្ណបើកបរ ត្រូវទទួលការផាកពិន័យជាប្រាក់ចំនួន៣ម៉ឺនរៀល។
ក៏ប៉ុន្តែ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានចេញសេចក្ដីសម្រេចមួយ ដោយមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានកម្លាំងត្រឹម១២៥សេសេចុះក្រោម មានប័ណ្ណបើកបរទេ ដោយត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃចេញសេចក្ដីសម្រេចនោះតទៅ។ លោកក៏បានប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកក្នុងការដឹកនាំរៀបចំធ្វើវិសោធនកម្មជាបន្ទាន់ លើបទបញ្ញត្តិច្បាប់ដេលមានការពាក់ព័ន្ធសម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័តជាកិច្ចការប្រញ៉ាប់ផងដែរ៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
ជំហានដែលគួរធ្វើ គឺ សូមសម្តេច មេត្តា ដកផ្លាក ក្រសួងនានា នៅលើតាប្លូឡាន តាំងពី នប ឬ មផ ———-។ល។ ជាអំនួតអភ័យឯកសិទ្ធិ ជាការលំបាកដល់ មន្រ្តីចរាចរណ៏។អរគុណ។
សំនៀង
នេះហើយដែលគេថា នាយករដ្ឋមន្ត្រីបញ្ជាដល់ទៅអង្គការនិតិបញ្ញត្តិ និងតុលាការ ហើយដែលតែងតែបដិសេធន៍រាល់តែពេលនោះ។ ដល់ឃើញការអនុវត្តច្បាប់នេះអាចឱ្យប្រជារាស្ត្រមានប្រតិកម្មខ្លាំង អាចប៉ះពាល់ដល់ប្រជាប្រិយ CPP ដែលកំពុងធ្លាក់ដល់បាតដាលស្រាប់នោះ ក៏ម្នីម្នាចាត់ការមុនស្នើសុំធ្វើវិសោធនកម្មទៅសភាទៅទៀត។ របៀបនេះហើយមិនឱ្យគេថាម៉េចកើត!!
រឿងអស់សំណើចបីយ៉ាង ក្នុងបរិយាកាសនៃការអនុវត្តច្បាប់ចរាចរ ១មករា២០១៦៖
១. បូលីសប្រើ Menu ដូចភោនីយដ្ឋាន សម្រាប់ផាកវិន័យ!! ហាសហា
២. តាំងពីដូនតាមក ដូចមិនដែលជិះម៉ូតូមានប័ណ្ណបើកបរ? ហាសហា
៣. បូលីសសម័យតេជោ បានអនុវត្តចរាចរចាប់ពី០១មករា២០១៦ ដោយដាក់បូលីសជាង៣៧០០គោលដៅ!! ម្តាយអើយ ម្រងបង់មួយសំណាញ៉បានទាំងអស់ម្រង។
រុុំហើយដោះ
ដោះហើយរុំ
នេះជាល្បិចដឹកនាំតាមសម្តេចដូចអី៕
This is another show, the bad actors playing bad and the good actor playing good. At the end of they, they all the same team/ the same group. They hope to get all the benefit. The polices get the money, the Party get the popularity, the poor people get nothing.
លោកហ៊ុនសែន គឺជានាយករដ្ធមន្រ្តីហ្វេសប៊ុក ។ សម្បូរពេលលេងហ្វេសប៊ុក តែមិនហ៊ានរៀបចំសមាជប្រជាជន ។ តើលោក ហ៊ុនសែនហ៊ានរៀបចំសមាជទេ ? ហេតុអ្វីបានជាលោក ហ៊ុន សែនកំសាកមិនហ៊ានរៀបចំសមាជមួួយ ដើម្បីអោយប្រជាជនទូទាំងប្រទេសមកចូលរួមដើម្បីអាចលើកឡើងនូវកង្វល់ និងបញ្ហាជាសាធារណះ? សូមលោកហ៊ុន សែនកុំខ្លាចសមាជ ប្រសិនបើលោក និងបក្សពួករបស់លោកមិនបានធ្វើអ្វីខុសចំពោះជាតិ និងប្រជាជនទេនោះ ។
ក្នុងរយះពេល២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣មក លោកហ៊ុន សែនកំសាកមិនហ៊ានបើកអោយមានសមាជជាតិជាផ្លូវការដើម្បីអោយម្ចាស់ឆ្នោត ឬប្រជាជនចូលរួមលើកនូវកង្វល់ និងផលលំបាកឬបញ្ហានានាដែលបានកំពុងតែជួបប្រទះ ។ នេះសរបញ្ជាក់ថា គាត់ខ្លាចបាក់មុខជាសាថារណះប្រសិនបើប្រជាជនលើកឡើងនូវបញ្ហាធំៗរបស់ជាតិ ដែលលោក ហ៊ុន សែនគ្មានសមត្ថភាពដោះស្រាយ ។ ដូច្នេគាត់ពីតជាមិនហ៊ានបើកអោយមានសមាជជាតិទេ ។ តែសុខចិត្តទុកពេលលេងហ្វេសប៊ុកវិញ !!! លោក ហ៊ុន សែនពីតជា នាយករដ្ធមន្រ្តីហ្វេសប៊ុក មែន ។
I make the rule, I run the rule, and I change the rule. This is Cambodia belong to only me! No big deal!