រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​ឡាន​ម៉ូតូ​ត​ពី​គេ​អាច​កាត់​ឈ្មោះ​បាន​ដោយ​មិន​បញ្ជាក់​ពី​ម្ចាស់​ដើម

ដោយ អ៊ុង សេរីវុទ្ធ
2016-01-08
RFA

ហ៊ុន សែន ៧មករា ២០១៦ ៨៥៥

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


ប្រមុខ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ម្ចាស់​ឡាន និង​ម៉ូតូ​ដែល​ទិញ​ត​ពី​គេ​ អាច​កាត់​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​បាន ដោយ​មិន​ចាំ​បាច់​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបែប​នេះ ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សំណូមពរ​ពលរដ្ឋ​ម្នាក់​នៅ​ថ្ងៃ​ទី​៩ មករា​នេះ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហើយ ដោយ​នឹង​ទទួល​ស្គាល់​ការកាន់​កាប់​ជាក់ស្ដែង និង​ពុំ​ចាំ​បាច់​ឲ្យ​មាន​ការ​បញ្ជាក់​ពី​ម្ចាស់​មុន​នោះ​ទេ។ ចំណែក​ម្ចាស់​រថយន្ត ឬ​ម៉ូតូ​ដែល​មិន​ទាន់​បង់​ពន្ធ ត្រូវ​មក​បង់​ពន្ធ​តាម​ច្បាប់។

ប៉ុន្តែ​លោក ហ៊ុន សែន ក៏​អំពាវ​ដល់​​ពលរដ្ឋ ត្រូវ​តែ​មាន​ការ​បញ្ជាក់​ត្រឹមត្រូវ​ពី​អ្នក​លក់ សម្រាប់​ការ​ទិញ​រថយន្ត ឫ​ម៉ូតូ​នៅ​ពេល​មុខ ដើម្បី​ភាព​ងាយ​ស្រួល​ទាំង​អស់​គ្នា។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ឆ្លើយ​ឆ្លង និង​ដោះស្រាយ​សំណូម​ពរ​របស់​ពលរដ្ឋ​មួយ​ចំនួន ដូចជា ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់​ពី​កម្លាំង​១២២​សេសេ (CC) ចុះ​ក្រោម ការ​ពន្យារ​ពេល​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ និង​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ប័ណ្ណបើកបរ​ប្រភេទ​ក​១​រួច​ហើយ ទៅ​យក​ថវិកា​វិញ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​ឡាន​ម៉ូតូ​ត​ពី​គេ​អាច​កាត់​ឈ្មោះ​បាន​ដោយ​មិន​បញ្ជាក់​ពី​ម្ចាស់​ដើម"

  1. Bopha says:

    គាត់ឆ្លើយតបច្រើននាពេលចុងក្រោយនេះ ព្រោះអីរដូវកាលបោះឆ្នោតជិតមកដល់ហើយនោះអី!!

  2. Anonymous says:

    ប៉ុន្មានថ្ងៃនេះ គាត់កែខ្លួន បាន 10 ភាគរយ នៅ 90 ភាគរយ !

    បញ្ហា ទឹកដី ដីសម្បទាន ៩៩ ឆ្នាំ អោយជនបរទេស ជនអន្តោប្រវេសន៍វៀតណាម ពេញប្រទេស

    បទល្មើស ចោរប្លន់ ចោរកម្ម គ្រឿងញាណ បទល្មើសនេសាទបំផ្លាញមច្ឆាជាតិ ត្រី បទល្មើស

    ព្រៃឈើ រំលោភ ដីធ្លី ប្រជាជន ក្រីក្រ ច្រើន ជំពាក់បំណុល គេ

    ចំណាកស្រុកទៅធ្វើការក្រៅប្រទេស មន្ទីពេទ្យគ្មានគុណភាព ក្រសួងអប់រំ ខ្សោយ បណ្តាលអោយ

    មានបទល្មើស ច្រើន ឈ្លោះគ្នា វ៉ៃ កាប់ចាក់ ចោរលួច ចោរឆក់ ​ចោរប្លន់ គ្រឿងញាណ !

    កសាង ហេដ្ឋារចនាសម័្ពន សាធារណះ នៅខ្វះខាត ច្រើន

  3. អាខ្វាក់ជិះកអាខ្វិន says:

    នាយករត់មុនត្រីបែបទំនេគ្មានការអារធ្វើមកគិតគូរឿងកាត់ឈ្មោះលក់ម៉ូតូកង់ទៅវិញ!!!!

  4. VengSreng(chorngAhkheit) says:

    “រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​ឡាន​ម៉ូតូ​ត​ពី​គេ​អាច​កាត់​ឈ្មោះ​បាន​ដោយ​មិន​បញ្ជាក់​ពី​ម្ចាស់​ដើម”
    ច្បាប់នេះអាចជួយឱ្យពួកចោរងាយស្រួលក្នុងការលួច។