Thu, 11 February 2016
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សុខ ទូច បានបញ្ជាក់ថាតំបន់ថ្មបីដុំដែលមានទីតាំងស្ថិតនៅក្នុងឃុំក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវដែលមានពាក្យចចាមអារ៉ាមថាបានបាត់បង់ទៅវៀតណាមនោះគឺមិនមែនជាការពិតទេដោយលោកបានស្តីបន្ទោសលើអ្នកកាសែត និងអ្នកនយោបាយដែលជាអ្នកញុះញង់ដំណឹងនេះ។
បន្ទាប់ពីបានទៅពិនិត្យទីនោះរួចអនុប្រធានរាជបណ្ឌិត្យសភា និងជាប្រធានក្រុមអ្នកស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាមរូបនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាគ្មានការបាត់បង់ទីតាំងណាមួយនៃតំបន់ថ្មបីដុំទៅភាគីវៀតណាមទេ។
លោកអះអាងថាតំបន់ថ្មបីដុំនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជាហើយថាវៀតណាមមិនហ៊ានធ្វើកសិកម្មនៅជិតទីតាំងនោះទេប៉ុន្តែកម្ពុជាទេដែលធ្វើកសិកម្មនៅក្បែរទីតាំងថ្មបីដុំនេះ។
លោក សុខ ទូច បានបន្ថែមថា៖ «ដុំថ្មទី ១ និងទី ២ ស្ថិតលើខ្សែបន្ទាត់ព្រំដែនហើយដំថ្មទី ៣ ស្ថិតក្នុងទឹកដីរបស់យើង។ ខ្ញុំមកទីនេះនគរបាលមិនអនុញ្ញាតឲ្យភាគីវៀតណាមចូលមក [ថ្មបីដុំ] ឡើយព្រោះយើងបានកាន់កាប់នៅទីនោះយូរមកហើយ។ បើថ្មបីដុំជាទឹកដីវៀតណាមគេមិនអនុញ្ញាតឲ្យ [យើង] ចូលទេ»។
ជាមួយនឹងការអះអាងនេះលោក សុខ ទូច ក៏បានប្រៀបធៀបច្រកត្រួតពិនិត្យរបស់នគរបាលកម្ពុជានៅជិតទីតាំងថ្មបីដុំនេះគឺប្រហែល ២៥ ម៉ែត្រហើយច្រកត្រួតពិនិត្យរបស់នគរបាលវៀតណាមនៅឆ្ងាយពីទីតាំងថ្មបីដុំប្រហែល ២០០ ម៉ែត្រ។
លោកថា៖ «វៀតណាមមិនដឹងថា [ទីតាំងមានន័យទេ]។ អ្នកកាសែតអ្នកនយោបាយតែងតែចាក់ធ្វើឲ្យវាមានន័យ។ ពីមុន [ទីតាំងនោះ] គ្មានន័យទេ»។
ប៉ុន្តែលោក ធី នីធឿន សមាជិកក្រុមប្រឹក្សាឃុំក្រសាំងមកពីគណបក្សសង្គ្រោះជាតិបានច្រានចោលការអះអាងរបស់លោក សុខ ទូច ដោយលោកបានលើកឡើងថាកសិករកម្ពុជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើកសិកម្មនៅក្បែរតំបន់ថ្មបីដុំទេ ប៉ុន្តែ វៀតណាមអាចធ្វើកសិកម្មនៅក្បែរតំបន់ថ្មបីដុំនេះបាន។
ទោះជាយ៉ាងណា លោកបានបន្ថែមថា តំបន់ថ្មបីដុំ ស្ថិតក្នុងប្រទេសកម្ពុជាប៉ុន្តែប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលវៀតណាមនៅជិតតំបន់នោះ។
លោកបានលើកឡើងថា៖ «ខ្ញុំបាននៅទីនេះរហូតដល់ប្តូរអភិបាលស្រុក ៣ ទៅ ៤ នាក់ហើយ ហើយក៏មានអភិបាលខេត្ត [ច្រើននាក់] ផងដែរ។ បើ [អ្នក] មិនជឿមកមើលទៅ។ កន្លែងខ្ញុំដឹងខ្ញុំហ៊ាននិយាយ។ កន្លែងណាខ្ញុំមិនដឹងខ្ញុំមិនហ៊ាននិយាយទេ»។ ប៉ុស្តិ៍នគរបាលខ្មែរយើងនៅឆ្ងាយពី [ព្រំដែន] ២០ ទៅ ៣០ ម៉ែត្រ ។ ប៉ុន្តែយួនបានសង់ [ប៉ុស្តិ៍] ដល់ព្រំដែនថ្មបីដុំ]»។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវកាលពីខែមុនបានគំរាមចាប់ខ្លួនអ្នកណាម្នាក់ដែលបានអះអាងថាថ្មពីរដុំដែលបង្កើតភូមិថ្មបីដុំនៅព្រំដែនខាងកើតក្នុងស្រុកបុរីជលសាបានបាត់បង់ទៅខាងប្រទេសវៀតណាម។
លោក នីធឿន បានបញ្ជាក់ថា៖ «ខ្ញុំមិនខ្លាចទេ។ ខ្ញុំនិយាយពិត។ បើដាក់ខ្នោះ [ខ្ញុំ] ខ្ញុំនឹងទទួល»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានបដិសេធមិនឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សុខ ទូច ទេ ដោយលោកបាននិយាយថាវាគ្មានន័យទេទុកឲ្យសាធារណជនវិនិច្ឆ័យពីបញ្ហាព្រំដែន និងការពិតនៅតែជាការពិត និងអ្វីមិនពិតនៅតែមិនពិត៕ TK

ប្រធានក្រុមអ្នកស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម “បង្គ្រប់កិច្ច”!!
លោកបណ្ឌិតអាចចូលទៅបានព្រោះយួនដឹងថាលោកទៅមើលកន្លែងនោះបង្គ្រប់កិច្ច។ តែលោកបណ្ឌិតសួរប្រជាជននៅតំបន់នោះ តើពួកគាត់អាចចូលទៅទីនោះបានដោយសេរីទេ? ឬមួយពេលណាមួយលោកបណ្ឌិតសាកតែងខ្លួនជារាស្ត្រសាមញ្ញរូចធ្វើជាចូលទៅតំបន់នោះ តើចូលទៅបានឬអត់? បើក្រុមមន្ត្រីរដ្ឋាភិបាលលើកគ្នាទៅទាំងហ្វូង ព្រមទាំងប្រកាសថ្ងៃធ្វើដំណើរទៅពិនិត្យទៀតនោះ យួនវាធ្វើខ្លាច វាធ្វើភ្លើសិនហើយ តែកុំភ្លេចណាពួកយួនជា “ចក” វានឹងរសាត់ចូលមកកន្លែងនោះវិញភ្លាម នៅក្រោយបន្តិចនៃការចាកចេញរបស់ ក្រុមលោក។
អាបណ្ឌឹតសត្វស្វាទោចមែន!!!
I think he want to become the strong man No 2 of Cambodia
ហេតុអីមិនថតរូប videoប៉ុស្តិ៍ខ្មែរនិងប៉ុស្តិ៍យួនដាក់អោយប្រជាជនបានឃើញផង
យកតែពាក្យចេញពីប្រហោងមាត់បណ្ឌិតឯងមកនិយាយវាមិនគ្រប់គ្រាន់ទេ ក្រែងថាទៅសាវជ្រាវ
សួរប្រជាជនរស់នៅទីនោះដែលដឹងការពិតអី ឥឡូវមិនទាន់សួរនាំប្រជាជនផងប្រញាប់មកតែវ៉ែ
អះអាងតែម្នាក់ឯងស្អី? គ្មានសាក្សី គ្មានភស្តុតាងច្បាស់លាស់អ្នកណាជឿគាត់ឯងបាន។
VN is smart to make this issue goes smoothly without a hiccup. when a person is a Cambodia government agent comes to visit the place, let them comes and even facilitate to close or withdraw the post and the post will be errect again after the inspection done.
So everything is business as usual, right!
លោក សុកទោច បានបញ្ជាក់ថាតំបន់ថ្មបីដុំដែលមានទីតាំងស្ថិតនៅក្នុងឃុំក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវដែលមានពាក្យចចាមអារ៉ាមថាបានបាត់បង់ទៅវៀតណាមនោះគឺមិនមែនជាការពិតទេដោយលោកបានស្តីបន្ទោសលើអ្នកកាសែត និងអ្នកនយោបាយដែលជាអ្នកញុះញង់ដំណឹងនេះតាមពិតនៅក្នុងខោលោកឯណេះទេ។