ដោយ លោក ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦
http://vodhotnews.com
បរិស្ថានអំពើពុករលួយអភិបាលកិច្ចល្អ

អគារថ្មីរបស់ក្រសួងបរិស្ថាន (រូបថតពីហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី)
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថាលោកបានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំដាក់ឈ្មោះអគារក្រសួងបរិស្ថានដែលមានតម្លៃប្រមាណ៨លានដុល្លារអាមេរិកជាឈ្មោះ ”អគារមរតកតេជោ”។
នៅក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួងថ្លែងអំណរគុណដល់រដ្ឋាភិបាលក្នុងការផ្តល់ទីតាំងក្រសួងនៅចន្លោះស្ពាននាគនិងស្ពានតន្រ្តីកោះពេជ្រ ដោយលោកចាត់ទុកថានេះជា”ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។ លោកបន្តថាដើម្បីជាការតបស្នងនឹងការផ្តល់ទីតាំងនេះ ក្រសួងបរិស្ថានបានស្នើសុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារថា”អគារមរតេជោ”។
ដំបូងឡើយ ក្រសួងបរិស្ថានគ្រោងប្តូរទីតាំងថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅពេលដែលលោក ម៉ុក ម៉ារ៉េត នៅជារដ្ឋមន្ត្រី ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញ បន្ទាប់ពីលោក សាយ សំអាល់ បានឡើងកាន់តំណែងជារដ្ឋមន្ត្រី នៅឆ្នាំ២០១៣។
បើតាមរដ្ឋមន្រ្តីបរិស្ថាន អគារក្រសួងបរិស្ថានថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ៦,៨០០ម៉ែត្រក្រឡា។ អគារនេះមានទទឹង២៦ម៉ែត្រនិងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់៣៩ម៉ែត្រ ស្មើនឹង៦ជាន់ បានចំណាយថវិកាសាងសង់ជិត៨លានដុល្លារ។
លោក សាយ សំអាល់ បញ្ជាក់ថាថវិកាប្រមាណ៥លានដុល្លារបានមកពីការដោះដូរអគារដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យនិងថវិកា៣លានដុល្លារជាការចំណាយរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថារដ្ឋាភិបាលរងការរិះគន់ថាតែងតែដាក់ឈ្មោះថ្នាក់ដឹកនាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងអគារធំៗនានាដែលរដ្ឋាភិបាលបានសម្ពោធ៕
Oh my Buddha!!!!!!!!!!!!!!!!!!! Pkap muk ei kor yang nis!!!!!!!!!!!!!!!!!!!!!!!!!!!!
why don’t you put it’s name SAMDECH PENCHOR HUN SEN building because he was the one paying all his money to build it ???????????????????????????????