លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើ​រ៉ុកកែត​​បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃ​ឈើ

ដោយ ប្រាជ្ញ ចេវ
2016-02-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ លោក សៅ សុខា ឲ្យ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ដែល​ព្រហើន។ ប៉ុន្តែ​សង្គម​ស៊ីវិល មិន​ទាន់​មាន​ជំនឿ​លើ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ទេ ដោយ​លើក​ឡើង​ថា លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ​នៃ​ការ​សន្យា​ចាត់​វិធានការ​ការពារ​ព្រៃ​ឈើ។

បទបញ្ជា​ផ្ទាល់​មាត់​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយ​លើក​ឡើង​ថា លោក​ឃើញ​សារព័ត៌មាន​ស្រុក​ចុះ​ផ្សាយ​ពី​កាប់​បំផ្លាញ​ព្រៃ​ឈើ កំពុង​ផ្ទុះ​ឡើង ហើយ​លោក​កំពុង​ឈឺ​ចិត្ត ព្រោះ​មាន​អ្នក​រិះគន់​ពី​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​ទទួល​ស្គាល់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ហើយ​លោក​ត្រូវ​តែ​បង្ក្រាប​ករណី​នេះ។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ករណី​នេះ​នៅ​តែ​មាន។ ដូច្នេះ ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ណា​ព្រហើន ត្រូវ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច៖ «យើង​ទទួល​ស្គាល់​ការ​កាប់​ព្រៃ​ឈើ​នេះ គឺ​ត្រូវ​តែ​មាន​ទោស​ទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង សៅ សុខា មិន​ទាន់​បាញ់​មួយ​គ្រាប់​នៅ​ឡើយ​ទេ។ ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​វា (ក្រុម​បំផ្លាញ​ព្រៃ​ឈើ) ព្រហើន រ៉ុកកែត​ដាក់​ពី​លើ​ម្តង​ទៅ»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​នៃ​ការ​អះអាង​ពី​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​នឹង​កាត់​ក្បាល​ចោល ប្រសិន​បើ​ការពារ​ព្រៃ​ឈើ​មិន​បាន៖ «សុំ​សាក​មើល​ទៅ បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​គ្រវាត់​ចោល»

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ពី​ប្រមុខ​រដ្ឋាភិបាល​ជា​ញឹកញាប់ ស្ដីពី​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្តី ប៉ុន្តែ​សុវត្ថិភាព និង​ជោគ​វាសនា​អ្នក​ការពារ​ព្រៃ​ឈើ មិន​បាន​ធានា​ឲ្យ​នោះ​ទេ។ ជាក់ស្តែង សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ខេត្ត​កោះកុង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ គឺ​លោក វ៉ែន វ៉ន និង​យុវជន​មួយ​ចំនួន​ទៀត កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ព្រោះ​រឿង​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ។ ករណី​ទាំង​នោះ​ខុស​គ្នា​ឆ្ងាយ​ពី ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​សញ្ញាបត្របណ្ឌិត​កិត្តិយស​ទៅ​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត សង្កេត​ឃើញ​ថា អនុសាសន៍ និង​បទបញ្ជា​របស់ លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី។ លោក​យល់​ថា ដើម្បី​អាច​ការពារ​ព្រៃ​ឈើ​បាន លោក ហ៊ុន សែន ត្រូវ​មាន​វិធានការ​ចំពោះ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​ជា​ឈ្មួញ​ព្រៃ​ឈើ៖ «អនុសាសន៍​សម្ដេច​នាយក​ឃើញ​ថា​មាន​ច្រើន ប៉ុន្តែ​អត់​មាន​និរន្តរភាព​ទេ បាន​តែ​មួយ​ភ្លែតៗ ហើយ​បាត់​ទៅ​វិញ អត់​ឃើញ​មាន​អ្នក​ណា​ធ្វើ​អី កាប់​ខ្ទេច​កាប់​ខ្ទី ព័ត៌មាន​ផ្សាយ​ហ្វេសប៊ុក (Facebook) បង្ហោះ​ព្រោងព្រាត​ក៏​មិន​ឃើញ​ធ្វើ​អី»

របាយការណ៍​នៅ​ឆ្នាំ​២០១៥ របស់​អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) រក​ឃើញ​ថា ព្រៃ​ឈើ​ជា​មធ្យម​ជាង ២​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​កាប់​បំផ្លាញ ដោយសារ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យែម បុញ្ញឫទ្ធិ យល់​ថា ការ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ព្រោះ​បទបញ្ជា​ផ្ទាល់​មាត់​របស់ លោក ហ៊ុន សែន បែប​នេះ គឺ​ធ្វើ​ហួស​ច្បាប់។ លោក​ថា ត្រូវ​ស្រាវជ្រាវ​រក​មេខ្លោងជួញ​ដូរ​បំផ្លាញ​ព្រៃ​ឈើ ទើប​អាច​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​បាន៖ «យើង​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែ​មាន​ហូរហែ វិធានការ​យ៉ាង​ណា​ត្រូវ​ជៀសវាង​ប្រការ​ណា​មួយ​ដែល​ធ្វើ​ហួស​ច្បាប់»

រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​មាន​អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ជា​ប្រធាន ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​គណៈកម្មការ​នេះ​បង្ហាញ​លទ្ធផល​ជា​ដុំ​កំភួន ឬ​បង្ហាញ​មុខ​មេខ្លោង​ព្រៃ​ឈើ​ធំៗ​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ក្រសួង​មហាផ្ទៃ លោក ហ៊ុន សែន ថា​បើ​មាន​ឱកាស លោក​នឹង​ចុះ​ទៅ​មើល​ឈើ​ដែល​ក្រុម​ការងារ​គណៈកម្មការ​បង្ក្រាប​ព្រៃ​ឈើ ប្រមូល​បាន​នៅ​ថ្ងៃ​ណា​មួយ។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​មធ្យោបាយ​ដល់​ប្រជា​សហគមន៍​ដែល​ការពារ​ព្រៃ​ឈើ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ការពារ​ព្រៃ​ឈើ ព្រោះ​ជា​អ្នក​នៅ​ជាប់​ព្រៃ​ឈើ​ជាង​មន្ត្រី​រដ្ឋាភិបាល។

ទាក់ទង​ករណី​បំផ្លាញ​ព្រៃ​ឈើ​ទំហំ​ជិត ២.០០០​ហិកតារ​ក្នុង​សហគមន៍​ជាំពេន នៅ​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បង្កើនផល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​ជិត​តំបន់​ពួក​គេ​រស់នៅ ហើយ​បាន​រួម​គ្នា​ប្រឹងប្រែង​ការពារ​ដោយ​ខ្លួន​ឯង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

15 Responses to "លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើ​រ៉ុកកែត​​បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃ​ឈើ"

  1. . says:

    ភាសារពាលទាំងនេះ នៅតែមិនអាចរក្សានិរន្តរភាពរបស់ព្រៃឈើដដែលហ្នឹង​!!

  2. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ចោរស្រែថាវាប់ចោរ!!!!បាញ់ដៃជើងសម្តេចមុនទៅព្រោះអានឹងហើយមេកាប់ឈើ។

  3. Jery says:

    ចំណាត់ការខ្វះការស្រាវជ្រាវ ខ្វះការពិចារណា ខ្វះព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដោយប្រើតែអំណាចផ្តាច់ការ ប្រើតែអំពើហឹង្សា និងភាពល្ងង់ក្លៅ មិនអាចដោះស្រាយអ្វីបានឡើយ។ ល្ងង់ណាស់ ល្ងង់ជាងគោទៅទៀត! តើបងប្អូនមើលឃើញពីភាពល្ងង់ក្លៅនេះទេ! សូម្បីតែកូនក្មេងក៏មើលឃើញពីភាពល្ងង់ក្លៅនេះដែរ! គ្រាន់តែរឿងប៉ិនហ្នឹង មិនចាំបាច់ប្រើរូកែតទៅសម្លាប់មនុស្សនោះទេ ហើយក៏មិនបាច់ចំណាយលុយអស់ច្រើនពេកដែរ គឺគ្រាន់តែចាប់អាអោបដៃអោបជើងលោកហ៊ុន សែន ដែលជាមេក្លោងជួលអោយគេទៅកាប់ទៅ គ្មាននណាហ៊ានទេ! ត្រឹមត្រូវទេបងប្អូន?

  4. Anonymous says:

    តាចាស់ ហ៊ុន សែន ស្រែកអោយតែ​ ល្អមើល មនុស្សបោកប្រាស់ !

    ព្រៃឈើ រលាយអស់ តើ ចាប់ជនល្មើស ដាក់គុក បានប៉ុន្មាននាក់ហើយ ?

    ( បើ អ្នកការពារ បរិស្ថាន ទៅជា ចាប់ដាក់គុក ទៅវិញ ! )

  5. Chaktrong says:

    ហួសនិស្ស័យ។ វាមិនចាំបាច់ប្រើទេ អ្នកទាំងនោះនៅក្នុងស្រុកខ្មែរតើ ហេតុអីមិនចាប់? ឬមួយនេះជារឿងដូចពាក្យចាស់លោកថា ត្រដោកចេះតែគោះ ពោះក្របិកាន់តែតឹង។

  6. Chourn says:

    ខ្លាចតែរ៉ូកែតទាំងនោះវាហោះទៅបុកកំទេចតែអ្នកក្ររកអ៊ុសមកគ្រាន់តែចំអិនបាយតែ វាមិនហោះទៅ​បុកចំអាឈ្មួញកាប់ឈើពិតប្រាកដ។ រឿងលុបបំបាត់ឈ្មួញកាត់ឈើស្រួលធ្វើទេហើយអត់អស់ថវិកា ជាតិទៅទិញរ៉ូកែតដើម្បីបាញ់កំទេចឈ្មួញកាប់ឈើទាំងនោះទៀតផង គឺរដ្ឋាភិបាលគ្រាន់តែទៅទិញ អាញួរចាស់ៗតម្លៃថោកមកសំពងក្បាលមន្ត្រីមានតួនាទីធំៗនៅក្បែរដ្ឋាភិបាលដែលធ្លាប់តែចេញមុខ កាងឈើទាំងនោះឲ្យផុងអាលាល៍ក្បាលអស់ទៅនោះព្រៃឈើអត់មានអាណាគេទៅកាប់នោះទេ។ កុំនិយាយដដែលៗអត់បានការជាង៣០ឆ្នាំហើយព្រៃឈើកាន់តែហិនហោចខ្ទេចខ្ទីគ្មានសល់។

  7. namrequire says:

    Thai soldiers shot to kill cambodian encroached timbers. Now the prime minister of Cambodia himself ordered room kill own citizens. What a catch 22 for the timbers. Are Cambodia laws allow to shot and kill Cambodian citizens who committed criminal acts? I understand if the timbers shoot at the authority then it is a different story.

  8. ?? says:

    please be understanding about this deforestation in this KINGDUMP of Cambodia. how can you find out if the thief leader that having un imagination powers who was involving and mad a tone of monies from this under table job. this guy mouth was so good but in his mind was so dirty . that what happen whit this pagoda kid the evil was in his mind since he was so young that right he have too many dirty trick to mad this poor nation miserable every day. if you believe in this guy you will lost your shirt . can you see what did you lost after those Vietnamese invade this poor nation . sovereignty , land , island, forest, min, that was treasury from Cambodian ancestor that HUN SEN used as his political gambling . I can see inside of this evil that full of trick that can make you miserable future. as my prediction that the cancer in this nation will never ending until this patient going hell. if this poor nation not wakeup on time

  9. says:

    ប្រើ​រ៉ូកែត​បាញ់​ប្រហោងត្ពោកប្រព័ន្ធអាកញ្ចាស់ ហ៊ុន សែនណឹងទើបសម
    កាដួយម៉ែវាកូនអាចុយម្រ៉ាយ ចោរនៅក្បែរៗខ្លួនវានិងក្បែរខ្លួនប្រព័ន្ធកូនវាសោះចាប់មិនបាន
    មកស្រែកបញ្ជាអោយបាញ់រ៉ូកែត​….បាញ់រ៉ូកែត​ដើម្បីសម្លាប់សកម្មជនការពារព្រៃឈើទេដឹង?
    ព្រោះសកម្មជនការពារព្រៃឈើជាឆ្អឹងទទឹងករបស់ពួកចោរលួចកាប់ឈើជាតិ ។

  10. Kmeng Peal says:

    ទុករ៉ុក្កែតបាញ់យួនវិញសំដាចម៍

  11. អ្នកបានប្រាប់​ទៅ លោក សៅ សុខា ឲ្យ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ

    ​ដែល​នៅតែព្រហើន។សុំសួរទៅអ្នកវិញថា បើសិនជាអ្នកបាញ់រ៉ុកកែតនោះបន្លំធ្វើជាឈ្មួញរក

    ស៊ីព្រៃឈើ តើមានអ្នកណាបាញ់តបទៅវិញឫទេ ?។មាសប្រាក់ បានធ្វើឲ្យមនុស្សមិនខ្លបខ្លាច

    នឹងសេចក្ដីស្លាប់ ជាប់គុក និរទេសចោលស្រុក បើទោះបីជាដឹងច្បាស់ថា មានគ្រោះថ្នាក់យ៉ាង

    ណាក៏ដោយ។មកពីអ្នក កាលពីមុនបានធ្វើគំរូមិនល្អទៅដល់ពួកគេ ទើបគេចេះតែហ៊ានលួចធ្វើ

    ទៅតាមគន្លងដែលបានត្រួសត្រាយដោយសារអ្នក។នាយទាហ៊ានអង្គរក្សរបស់អ្នក ជាអ្នកនាំ

    អាទិបើកផ្លូវរកស៊ីដឹកឈើក្រញូងជួញដូរតាមរយៈរថយន្ត សេ អិម សេ ជាជ័យភ័ណ្ឌរបស់យួន

    ខាងត្បូង ធីវគី ចាប់ផ្តើមអនុវត្តមុនដំបូងគេ គឺចេញពីតំបន់ជម្លោះព្រំដែនប្រាសាទព្រះវិហារ៕

  12. Salot Sar says:

    បំផ្លាញ​ព្រៃ​ឈើ​ទៅ​កុំ​ឲ្យ​ពួក​ប្រឆាំង​ចូល​ព្រៃ​​បង្កើត​កំលាំង​ត​ស៊ូ​

  13. អ្នកតស៊ូ says:

    អ្នកទាំងអស់គ្នាដឹងទេថា បនដឹកនាំប្រទេសរាល់ថ្ងៃនេះគឺសុទ្ធសឹងតែ​ចេញមកពីពពួក​មនុស្សគ្មាន ប្រវត្តរូបក្នុងសង្គមពីមុនមកនោះទេ ហើយពួកនេះឯងដែលកំពុងតែដឹកនាំប្រទេស ក្នុងភាព អន្ធកាលនៃ​យុគ្គសម័យឆ្ពោះទៅរកការបាត់បង់អត្តសញ្ញាណជាតិ បាត់បង់ទឹកដី បណ្ដើរៗ​ទៅឲ្យយួនកុម្មុយនិស្ដហើយ។
    អ្នកដឹងទេថា បនដឹកនាំសព្វថ្ងៃនេះ គឺដឹកនាំបែបបង្កើតនូវរបប​ឧក្រិដ្ឋ​ទាំងសង្គម ទាំងសេដ្ឋកិច្ច និងទាំងនយោបាយ ដោយហេតុថា៖
    សង្គមពោរពេញដោយគ្រឿងញៀន ចោរកម្ម ការឆក់ប្លន់ដីរាស្រ្ត ការបង្កើតនូវភាពអយុត្តិធម៌ ការកេងប្រវេញ្ចលើ​ញើសឈាមរាស្រ្ដ​សព្វសារពើរ។ល។ គឺកើតឡើង​ដោយបននៃ​ក្រុមគ្រួសារ​របស់​ត្រកូលហ៊ុន ត្រកូលសុខ ត្រកូលស ត្រកូលសៅ ត្រកូលទៀ ត្រកូលហេង និងបនបក្សពួកអស់ទាំងនេះ។ល។និង។ល។ ដែលពួកអស់ទាំងនេះវាកំពុង​តែ​ធ្វើព្យុះធ្វើភ្លៀង លក់នគរ លក់ធនធានធម្មជាតិ លក់ទឹក លក់ដី បំផ្លាញព្រៃឈើ ឲ្យវិនាសអន្ដរាយដល់ក្ដីមហន្ដរាយ ដូច្នេះអ្វីៗដែលពួកអស់ទាំងនេះ​វាកំពុងតែ​សម្ដែងថា “ពួកវានឹងមានវិធានការឥចេះ ឬឥចុះ គឺគ្រាន់​តែ​ជា​ឆាកល្ខោនស្វានៃបនអវិជ្ជាអស់ទាំងនេះ”​នោះទេ ពួកអស់ទាំងនេះ វាគ្មានគិតអ្វីក្រៅតែពីរកលុយដុល្លា???? បង្កើនបនឧក្រិដ្ឋកម្មតាមដានរាស្ត្រ ចាប់អ្នកប្រឆាំងឬមានមតិ​ជំទាស់ពួកវាដាក់គុក ឬបាញ់ចោល លក់ទ្រពសម្បត្តិជាតិ​ជាបន្តបន្ទាប់ បំផ្លាញ​ធនធានធម្មជាតិឲ្យវិនាសសូន្យសុងនោះទេ​ ។ល។ ​ហើយទីបំផុតពួកវានេះនឹងលក់នគរទាំងមូលឲ្យទៅយួនតែម្ដង????

  14. See Welfare says:

    Nak Torsoo your surname must be Lon. You are very good with bragging but your Lon was so corrupted ran Cambodia to the ground then left million to be slaughtered. Keep bragging you’re all the same. Welfare or SSI anyone?