ដោយ លោក ស៊ុន ណារិន | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦ | ម៉ោង 11:07 AM
http://vodhotnews.com

ធនាគារជាតិកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យសមត្ថកិច្ចទាំងអស់កុំសហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដែលលោកថាមានចេតនាមិនល្អឲ្យប្រជាពលរដ្ឋទៅខ្ចីប្រាក់ហើយទៅរឹបអូសផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋ។
ក្នុងសន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថាស្ថាប័នអង្គការសមាគមមិនមែនរដ្ឋាភិបាលមួយចំនួនបានដើរតួនាទីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យប្រជាពលរដ្ឋសងប្រាក់កម្ចីមានលក្ខណៈកេងបន្លំ កេងប្រវ័ញ្ច មាននីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុងនិងឆាប់រហ័ស។ លោកបន្តថាអង្គការទាំងនោះមានចេតនាចង់រឹបអូសទ្រាំសម្បត្តិបញ្ចាំរបស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “កន្លងទៅនេះ ការធ្វើសកម្មភាពឯកឯងរបស់អង្គការមួយចំនួន ដែលមុននេះគឺជាអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែប្រែក្លាយខ្លួនទៅជាមីក្រូហិរញ្ញវត្ថុ។ ហើយអ្នកទាំងនោះ កន្លែងខ្លះ ហាក់ដូចជាមានចេតនាតែម្តង។ ឧទាហរណ៍ធម្មតា គោលការណ៍សម្រាប់ការឲ្យខ្ចី យើងតែងតែដឹងថាតើគេមានសមត្ថភាពសងឬអត់។ នេះជាបញ្ហាសំខាន់។ ហើយយកទៅហ្នឹង ទៅបម្រើគោលដៅនៃការផលិតឬយ៉ាងណា?.. ប៉ុន្តែនេះអត់ទេ ហាក់ដូចជាមានចេតនាដើម្បីរឹបអូសយកផ្ទះសម្បែងនិងដីធ្លីតែម្តង តាមរយៈភាពធូររលុងក្នុងការឲ្យខ្ចី។ ជួនកាលខ្ចី យកទៅទិញម៉ូតូជិះលេង។ ដល់ជិះលេងទៅ វាមានលទ្ធភាពសងមកពីកាល។ ដល់ពេលកំណត់ គឺចាប់ផ្តើមរឹបអូសយកផ្ទះ សម្បែងដីធ្លីតែម្តង”។
លោក ហ៊ុន សែន បន្តថាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលលោកថាឲ្យប្រជាពលរដ្ឋយកលុយមកដាក់ឲ្យមានអត្រាការប្រាក់ក្នុងមួយខែទៅដល់១២ភាគរយ។ លោកចាត់ទុកថានេះជា”វិធីបោកមួយ”ដោយលោកអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ លោកនាយករដ្ឋមន្រ្តីបញ្ជាកុំឲ្យសមត្ថកិច្ចសហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុដែលលោកថាមានបំណងរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាឲ្យត្រួតពិនិត្យលើស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឥឡូវប៉ូលិសមកច្រើនណាស់ កុំពូកែរឿងទៅគាំទ្ររឹបអូសផ្ទះ ដី។ករណីតុលាការរឿងមួយ តែករណីគ្រាន់តែពួកម្ចាស់ហិរញ្ញវត្ថុ ស្នើឲ្យទៅជួយ កុំ។ កុំរពិសដៃពេក លោកប៉ូលិស។ ប៉ុន្តែមករពិសខាងអាចេះវិញ បងប្អូនអើយ ពេលណាខ្ញុំឈ្នះ មិនបាច់សងប្រាក់ទេ។ ចាប់ភ្លាមហ្មង។ អាហ្នឹង វាលេងខូចម្ល៉េះ ខូចអញ្ចឹងរន្ទះបាញ់អ្ហេ”។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍មួយថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុប្រហែល៣៥០០លានដុល្លារអាមេរិក ។ របាយការណ៍បញ្ជាក់ទៀតថាមានស្ថាប័នមិនស្របច្បាប់មួយចំនួនយកការប្រាក់ខ្ពស់ពេកដែលនាំឲ្យពលរដ្ឋក្រីក្រខ្ចីប្រាក់ហើយគ្មានប្រាក់សងត្រូវរឹបអូសផ្ទះសម្បែង៕
នេះជា លទ្ធផល ដឹកនាំប្រទេស តាម នយោបាយ បុគ្គល បក្សពួក អនុវត្តន៍ច្បាប់ ស្តង់ដា ២
ដ៏ថោកទាប របស់ ហ៊ុន សែន !
កាដួយម៉ែ ឣាឆ្កែខ្វាក់ សំរ៉ែល្ងីល្ងើហ៊ុនណាល់ ខ្មែរក្រហម ក្បត់ជាតិ កញ្ជះយួន ឃាតុករ ចុយម៉ែវា មីចោកាចុយ នរកឌីប៉ុក ឪវាឣាចុយម្រាយ នរកហ៊ុននៀង
មានការខិតខំប្រឹងប្រែង កំណែទំរង់ ឲ្យស៊ីជំរៅមែន។ ប៉ុន្តែមរតកបន្សល់ពីកេរ្ដិ៏ដំណែលរបស់
អ្នក គឺមិត្តភាពប្រទេសកម្មុយនិស្ត។ ដូច្នេះពួកអ្នកមានដើមទុននៅបស្ចិមប្រទេស មិនហ៊ានចូល
ប្រថុយប្រថានដាក់ទុនវិនិយោគខ្នាតធំៗ នៅក្នុងប្រទេសរបស់អ្នកឡើយ។ ដូចជាការបូមប្រេង
នៅក្នុងដែនសមុទ្រប្រទេសខ្មែរជាដើម។ មិនធ្លាប់ឃើញ អ្នកសិល្បៈករឯកជនខ្មែរទៅសម្ដែង
សិល្បៈតន្ត្រីនៅចិនប៉េកាំង រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ វៀតណាម … បន្តិចណាសោះ។ បើសិន
ជាមានទៅសម្ដែង ពេលចប់ត្រឡប់មកវិញ ប្រហែលជាបានទទួលត្រឹមតែ ស្លាកមេដាយតែ
ប៉ុណ្ណោះ។ សារមន្ទីរប្រទេសកុម្មុយនិស្ត កូរ៉េខាងជើង ចំណាយថវិកាស្ថាបនាអស់ជាង ២០
លានដុល្លាអាមេរិក នៅលើទឹកដីខ្មែរ ក្នុងមួយខែសឹងតែ Free រកជនជាតិខ្មែរចូលទៅទស្សនា
០៥ នាក់មិនបានផង។ បើអ្នកនៅតែគឃ្លើន ទៅរកប្រទេសកុម្មុយនិស្ត អ្នកប្រាកដជាមិនអាច
គ្រប់គ្រង ដឹកនាំប្រជារាស្ត្រខ្មែរឲ្យស្ដាប់បង្គាប់អ្នកបានតទៅទៀតឡើយ៕