កម្មករ​រោងចក្រ ធាន ធាន ដែល​ថៅកែ​រត់​ចោល​ទទួល​បាន​ប្រាក់​សំណង​៣០%

ដោយ ឡេង ម៉ាលី
2016-04-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ធាន ធាន ២០១៦ ៨៥៥
កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ធាន ធាន (Thien Thien) ក្នុង​នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​ថៅកែ​រត់​ចោល ទទួល​ប្រាក់​ឈ្នួល នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided


កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ធាន ធាន (Thien Thien) ក្នុង​នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​ថៅកែ​រត់​ចោល បាន​ទទួល​ប្រាក់​ឈ្នួល​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១០ មេសា។ ទាំង​កម្មករ​ខ្លះ និង​មន្ត្រី​សហជីព​និយាយ​ថា ពួក​គាត់​មិន​សូវ​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​នេះ​ទេ ប៉ុន្តែ​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មាន​ប្រសាសន៍​ថា កម្មករ​កម្មការិនី​ចំនួន ១៤៨​នាក់​ក្នុង​ចំណោម​កម្មករ​សរុប ១៦៤​នាក់ នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ធាន ធាន បាន​ទទួល​យក​ប្រាក់​ឈ្នួល ៣០% បញ្ចប់​ការ​ទាមទារ។

លោក យ៉ង់ ផាន្នី ឲ្យ​ដឹង​ថា ការ​ទូទាត់​ប្រាក់​ឈ្នួល​នេះ គឺ​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ឲ្យ​រឹប​អូស​សម្ភារៈ​នៅ​រោងចក្រ ធាន ធាន លក់​ឡាយឡុង ដើម្បី​យក​លុយ​ទូទាត់​ប្រាក់​ឈ្នួល​កម្មករ​ទាំង​នេះ៖ «រឿង ធាន ធាន បញ្ចប់​នៅ​ថ្ងៃ​នេះ​ហើយ ហើយ​បើក​លុយ​ឲ្យ​កម្មករ យើង​សរុប​គេ​ដេញ​ថ្លៃ​ទៅ ៥​ក្រុមហ៊ុន​ហ្នឹង​បាន​តែ ១១.៨០០​ដុល្លារ ហើយ​រដ្ឋបាល​គាត់​បែង​ចែក​ជា​សមាមាត្រ​ទៅ​ដល់​កម្មករ​មួយៗ។ បើ​ថា​អ្នក​ណា​ប្រាក់​ខែ ៥០០​ដុល្លារ ដក​តាម​ហ្នឹង​ទៅ។ យើង​លក់​បាន​ប៉ុន្មាន យើង​ចែក​គ្នា​តាម​ប្រាក់​ខែ។ យើង​អត់​ជម្រើស ហើយ​វា​ចុង​ក្រោយ ហើយ​របស់​ទុក​យូរ​ទៅ វា​កាន់​តែ​ខូច ហើយ​ភាព​អ្នក​ទទួល​ខុស​ត្រូវ​លើ​គាត់​ទៀត វា​អត់​មាន។ អ៊ីចឹង យើង​សម្រេច​ចិត្ត​ជាមួយ​មេធាវី​តំណាង​កម្មករ ពួក​សហជីព និង​ប្រធាន​ក្រុម​សម្រេច​លក់​តម្លៃ​ហ្នឹង​ទៅ»

បញ្ហា​កម្មករ​ចំនួន ១៦៤​នាក់​នៅ​រោងចក្រ ធាន ធាន ដែល​មាន​ថៅកែ​ឈ្មោះ ចេង យូចេន (Zheng Yuzhen) រត់​ចោល​អស់​រយៈពេល ៨​ខែ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ទី​១ មេសា ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កណ្ដាល ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ឲ្យ​រឹប​អូស​សម្ភារៈ​ដែល​សល់​ក្នុង​រោងចក្រ​ចំនួន ៣៣​ប្រភេទ ដើម្បី​លក់​ឡាយឡុង យក​លុយ​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ បន្ទាប់​ពី​ថៅកែ​រោងចក្រ​មិន​ចូល​ខ្លួន​ដោះស្រាយ។

កម្មការិនី​នៅ​រោងចក្រ ធាន ធាន មួយ​រូប​ឈ្មោះ ឌិត សុភក្ដី ថ្លែង​ថា ទឹក​ប្រាក់​ដែល​កញ្ញា​ទទួល​បាន មិន​ជា​ទី​ពេញ​ចិត្ត​ទេ ព្រោះ​ចំនួន​ទឹក​ប្រាក់​បាត់​ច្រើន៖ «ប្រាំមួយ​ប្រាំពីរ​ខែ​ឲ្យ​គ្នា​ចាំ រត់​តាម​ច្បាប់ បែរ​ជា​បាន​លុយ​មក​ហើយ បាន​តែ​ត្រឹម ៣០% ទៀត។ បើ​បាន ៥០% វា​គ្រាន់​បើ​បន្តិច។ តែ​នេះ ៣០% តិច​បំផុត​ហើយ ម្នាក់​បាន ៣០​រៀល​អី​ហ្នឹង។ កម្មករ​ធម្មតា​គាត់​បាន ២១០ ២២០​ដុល្លារ។ តាម​សាច់​ប្រាក់​ខែ​ដែល​ខ្ញុំ​ត្រូវ​បាត់បង់ ខ្ញុំ​បាត់​ដល់​ទៅ ៣០០​ឯណោះ ព្រោះ​អី​ប្រាក់​ខែ​ខ្ញុំ​គិត​ទាំងអស់​វា ៤០០​ដុល្លារ​ហើយ តែ​ដល់​ពេល​បើក​បាន បាន​តែ ១០០​ដុល្លារ​ទេ»

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឲ្យ​ដឹង​ថា កម្មករ​ដែល​នៅ​សេសសល់​ជាង ១០​នាក់​ផ្សេង​ទៀត នឹង​មក​បើក​ប្រាក់​ឈ្នួល​បញ្ចប់​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ទាំង​កម្មករ និង​តំណាង​សហជីព ថ្លែង​ថា ការ​ទទួល​បាន​ការ​ទូទាត់​បញ្ចប់​បញ្ហា​នៅ​រោងចក្រ ធាន ធាន នេះ គឺ​ដោយសារ​មាន​មេធាវី ព្រះរាជអាជ្ញា និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល ធ្វើ​អន្តរាគមន៍។ រោងចក្រ ធាន ធាន គឺ​ជា​រោងចក្រ​តូច​មួយ​ដែល​ម៉ៅការ​បន្ត​ពី​រោងចក្រ​ផ្សេង​ទៀត​យក​មក​ធ្វើ ហើយ​មិន​នៅ​ក្នុង​បញ្ជី​សមាជិក​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ទេ។ ទាំង​កម្មករ និង​សហជីព ក៏​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​ពិនិត្យ​ដល់​រោងចក្រ​តូចៗ​ដែល​ម៉ៅការ​បន្ត​ជាច្រើន​ទៀត ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​គ្នា​នេះ​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កណ្ដាល បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "កម្មករ​រោងចក្រ ធាន ធាន ដែល​ថៅកែ​រត់​ចោល​ទទួល​បាន​ប្រាក់​សំណង​៣០%"

  1. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?