ដោយ កញ្ញា កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦ | ម៉ោង 4:40 PM
http://vodhotnews.com

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ពេលត្រូវបានបញ្ជូនទៅតុលាការ ក្រោយបញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ
នាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃបានបញ្ចប់ការសាកសួរតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយសម្រេចបញ្ជូនករណីនេះទៅតុលាការ ដោយលោក អ៊ុំ សំអាន ថាលោកត្រូវបានចោទប្រកាន់ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម។
ក្រោយពីការសាកសួរជាង៧ម៉ោង នាយកដ្ឋានប្រឆាំងភេរវកម្ម បានសម្រេចបញ្ជូនលោក អ៊ុំ សំអាន ទៅតុលាការនៅម៉ោងជាង៤រសៀលនេះ។ លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់ការសាកសួរថានេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោកបន្តថាលោកមិនស្តាយក្រោយនោះទេ ដែលមកកម្ពុជា ហើយត្រូវបានចាប់ខ្លួន។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
មុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន ប្រាប់វីអូឌីថាលោកមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”។
លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាទង្វើទាក់ទងនឹងរឿងទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ គឺជាកាតព្វកិច្ចដែលអ្នកតំណាងរាស្រ្តត្រូវតែបញ្ចេញមតិ ខ្ញុំយល់ឃើញថាការចាប់ខ្លួននេះធ្វើឲ្យអ្នកដែលគិតគូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជាពលរដ្ឋមានការភ័យខ្លាច ប្រជាពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទងនឹងបញ្ហាព្រំដែន)”។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថាការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។
ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយសារលោកក៏មានសញ្ជាតិអាមេរិកផងដែរ។
អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថាក្រសួងការបរទសអាមេរិកមានកាតព្វកិច្ចផ្តល់ជំនួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែកកុងស៊ុលគ្រប់កាលៈទេសៈ”។
គួរបញ្ជាក់ថាក្នុងឆ្នាំ២០០៤ លោក អ៊ុំ សំអាន បានសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅសហរដ្ឋអាមេរិកដែលជាកន្លែងលោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនិងបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ តាមរយៈការផ្តល់ជំនួយដោយរដ្ឋាភិបាលអាមេរិក នៅពេលដែលស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាមិនសូវល្អ។ រស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាង៨ឆ្នាំ លោក អ៊ុំ សំអាន ទើបតែទទួលបានសញ្ជាតិអាមេរិក កាលពីចុងឆ្នាំ២០១២។ បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ លោក អ៊ុំ សំអាន បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ហើយក្នុងឆ្នាំ២០១៣ លោកបានឈរឈ្មោះជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបហើយលោកក៏មានឱកាសជាប់ជាតំណាងរាស្រ្តមួយរូប៕ រាយការណ៍បន្ថែមដោយលោក ស៊ុន ណារិន
អាជ្ញាធរចោទលោក អ៊ុំ សំអាន ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម
ថ្ងៃចន្ទ ទី11 ខែមេសា 2016, 7:29 pm
http://www.vodtvnews.com
កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី
ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ