ដោយ សាន សែល
2016-06-07
RFA

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយរបស់ចិន សម្រាប់សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារទឹកជំនន់ នៅក្រសួងការបរទេសកម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។ Photo: RFA
រដ្ឋាភិបាលនៃប្រទេសចិន ប្រកាសសន្យាផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ចំនួន ៤៥០លានដុល្លារអាមេរិកក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ កាសែតខ្មែរថែមស៍ នៅថ្ងៃទី៧ មិថុនា បានដកស្រង់សម្ដីរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ទាប់ពីជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសចិន ថា កម្ពុជា និងចិន ក៏ជជែកគ្នាពីប្រាក់ ២ពាន់លានដុល្លារនៃប្រាក់វិនិយោគវិស័យវារីអគ្គិសនីរបស់ចិន។
បើតាមលោក ហោ ណាំហុង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៧ នឹងកើនឡើងដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ សម្រាប់លោក ហោ ណាំហុង ជំនួយរបស់ចិន ផ្ដល់ដល់កម្ពុជា មានសារសំខាន់សម្រាប់ការអភិវឌ្ឍផ្នែកសង្គម សេដ្ឋកិច្ច។
ទោះបីជាយ៉ាងណា ជំនួយរបស់ចិន តែងមិនដាក់លក្ខខណ្ឌ ឬទាមទារឲ្យគោរពផ្នែកសិទ្ធិមនុស្សដែលខុសពីជំនួយរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬជប៉ុន ហើយគម្រោងអភិវឌ្ឍន៍របស់ចិន ភាគច្រើនត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរាយការណ៍ថា បានបំផ្លាញជីវិតរស់នៅរបស់ពួកគាត់ទាំងសេដ្ឋកិច្ច និងប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ
- លោក ហ៊ុន សែន គ្រោងជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី
- លោក ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាមតភ្ជាប់វិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
- លោក ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាមតភ្ជាប់វិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
- ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ
- ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជានឹងជួបលោក ហេង សំរិន នៅថ្ងៃទី៩ឧសភា
- ជំនួបរវាងក្រសួងការបរទេសនិងស្ថានទូតទាំងអស់ផ្ដោតលើការពង្រឹងទំនាក់ទំនងការងារ
- កម្ពុជា-សហភាពអឺរ៉ុបបើកកិច្ចប្រជុំខណៈអ្នកការពារសិទ្ធិមនុស្សត្រូវបានសមត្ថកិច្ចចាប់ខ្លួន
- កម្ពុជាសាទរប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ាដែលត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស
- រដ្ឋមន្ត្រីការបរទេសខ្មែរ-ឡាវនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នៅថ្ងៃ១៨ មីនា
២០ ឆ្នាំកន្លងមកហើយ ការគ្រប់គ្រង ដោយកំចី ក្នុងនាមអភិវឌ្ឍន៏ + ចែកគ្នាចាយ (ពុករលួយ)។
ធានាគារដ៏ច្រើនបានអោយរាស្ត្រខ្ចីខ្វះមូលដ្ឋានច្បាប់ យកកាប្រាក់ប្តូរពីប្រចាំខែ មកប្រចាំអាទិត្យ(រាស្ត្រមើលឃើញតិច) ក្រោមស្លាក អង្គការ។ ការរឹបអូសដីធ្លី កើតមាន ប្រមូលដីលក់ ដោយមន្ត្រី ឈ្មួញ ចាក់ដី លក់ទៅបរទេសប៉ែកខាងកើត តាមរូបភាពជាច្រើន រួមដោយ ការចូលសញ្ជាតិ ឬ អត្តសញ្ញាណប័នក្លែងផង។
ជាលទ្ធផល រាស្ត្រខ្មែរ អស់ដី ចោលស្រុក។ តើខ្មែរ អាចបាត់ស្រុក ដោយវិធីនេះឬទេ????
សំនៀង
I’m so happy this is a lot of money for me to put in my pocket . I do not care about any thing if I still have powers that money will flowing in to my bang out side this country. china can get very thing they want because it is not belonging to me.