ភិន សុដា​លីស ត្អូញ​ញ៉ាំមី​កំប៉ុង​ក្រោយ​បែក​ ប៉ែន ចំរ៉ុង​

សារ​ត្អូញត្អែរ​ដែល​នាង ភិន សុដាលីស​ បង្ហោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ថ្មីៗ​នេះ​។ ហ្វេសប៊ុក

សារ​ត្អូញត្អែរ​ដែល​នាង ភិន សុដាលីស​ បង្ហោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ថ្មីៗ​នេះ​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទន្ទឹម​នឹង​មហាជន​គ្រប់​មជ្ឈដ្ឋាន​ចាំអ៊ុត​លើការ​វិវឌ្ឍ​នៃ​បណ្តឹង​សុំលះ​លែង​ពីប្តី​មាន​អេតាស៊ី​វិលមិន​បាន​ក្រាប​សំពះ​ផ្ទឹម​ លោក ប៉ែន ចំរ៉ុង នាង​​ ភិន សុដាលីស ដែល​កំពុង​ពពោះ​កូន​ដំបូង​ចូល ៥ ខែ​ ក៏​សរសេរ​សារ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ត្អូញ​ថា វេលា​ពពោះកូន​ក្នុងផ្ទៃ មិនអាច​ឡើង​គីឡូ​ច្រើនដូច​ស្ដ្រីដទៃ ព្រោះ​រកអី​ញ៉ាំ​មិន​បាន ពេល​យប់​មានតែ​មី​កំប៉ុង​ហ្នឹង។ ​

នាង ភិន សុដាលីស ត្រូវ​បានគេ​ស្គាល់​ច្បាស់​ថា នាងជា​តារា​សម្តែង​ និង​ជាកូន​ស្រី​សំណព្វ​នៃថៅ​កែ​ផលិតកម្ម​មហាហង្ស​ទ្រព្យ​ធន​ស្តុកស្ដម្ភ​ ជីវិត​ធ្លាប់​រស់នៅ​លើវីឡា​ដ៏ស្កឹម​​ស្កៃនោះ​បាន​ផ្លាស់​ប្តូរ បន្ទាប់ពី​នាង​ភ្ជាប់​ជំនូន​ស្នេហា​នឹង​តារា​សម្តែង​លោក​ ប៉ែន ចំរ៉ុង ដឹក​ដៃគ្នា​ទៅពួន​ជ្រកដំបូល​ផ្ទះជួល​ ជម្នះ​បម្រាម​ដាច់​ខាតពី​ឪពុកគឺ​លោក អ៊ិន សុភិន​។

ក្រោយពី​រស់​នៅ​ជុំគ្នា​ជាប្តី​ប្រពន្ធ​ក្រៅ​តម្រា​ប្រពៃណី​ ហើយ​ទើប​បង្ក​តំណក់​ឈាម​កូន​ដំបូង​បានបី​ខែនោះ ក៏ផ្ទុះ​ឡើង​នូវ​រឿងតារា​សម្តែង​ និង​ជាពិធីករ​ ប៉ែន ចំរ៉ុង ប្តឹងទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សូម​លែងលះ​នាង​ ភិន សុដាលីស ជា​ភរិយា​ក្រោម​ហេតុ​ផល​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។

ទន្ទឹម​សាមី​ខ្លួន​ទាំងពីរ​ក៏ទទួល​ស្គាល់រឿង​ប្តឹង​ផ្តល់​ទៅ​តុលាការ​ជារឿង​ពិត ព្រមទាំង​ការ​បង្ហាញ​ខ្លួនចូល​ទៅ​បំភ្លឺ​នៅតុលាការ​កាលពី​ពាក់​កណ្តាល​ខែ​ឧសភា ​តែមិន​ធ្វើការ​បកស្រាយ​ចម្ងល់​មហា​ជន​នោះ​ ​បែរជា​នាង ភិន សុដាលីស សរសេរ​សារ​បង្ហាញ​ពី​ជីវិតក្នុង​ភាព​ឯកា​ និង​ការវិវឌ្ឍ​នៃ​សុខភាព​ ដោយ​នាង បរិយាយ​ថា៖ «ឃើញ​គេ​ទម្ងន់ ៥-៦ ខែគេ​ទ្បើង​ ៧-៨ គីឡូ ខ្លះ ១២-១៣ គីឡូ​ បើ​ខ្ញុំវិញ​ទ្បើង​តែ ៣-៤គីឡូ»។

តារា​ស្រី​ដែល​កំពុង​ពពោះ​រួម​តំណក់ឈាម ​លោក ប៉ែន ចំរ៉ុង នាងថា៖ «មិនមែន​មិន​ចង់​ញ៉ាំទេ តែគ្មាន​អ្នកទៅ​ទិញ​ឲ្យ​ញ៉ាំ បើឃ្លានម្តងៗ អ្នកណា​ឈ្នះ​បើកទ្វារ​ផ្ទះ ​ចុះទ្បើង​ទៅ​ទិញញ៉ាំ​ទាំងយប់​ហ្នឹង​ យប់​ខ្លះទ្រាំ​បាន​ក៏ទ្រាំ យប់​ខ្លះ​វិញ​ទ្រាំ​មិនបាន​មានតែ​មីកំប៉ុង​ហ្នឹងហើយ​ដោះ​ទាល់ ដឹងថា​ញ៉ាំ​ទៅវា​មិនល្អ​ តែ​ឲ្យ​ធ្វើម៉េច​បើកូន​រករឿង​ហើយ ទ្រាំ​ទៅជិត​ផុត​ហើយ»។

សារ​ត្អូញ​ត្អែរនោះ មិន​ទទួល​បានការ​ពន្យល់​ពីនាង​ទេ ខណៈ​លោក អ៊ិន​ សុភិន ជា​ឪពុក​ក៏ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ម្សិលមិញ​ថា៖ «ដាលីស គាត់​នៅ​ផ្ទះ​គាត់ រឿង​គាត់មក​នៅ​ផ្ទះខ្ញុំ​វិញ​ ឬយ៉ាងណា​ជាសិទិ្ធ​របស់​គាត់ តែ​ពេលនេះ​ខ្ញុំក៏មិន​ទាន់​ចង់​ឲ្យ​គាត់មក​ទេ បើមក​ជាលុះ​រឿង​គាត់​ដោះស្រាយ​ចប់ កុំឲ្យ​គេ​ថាខ្ញុំ​លូកដៃ​រឿង​កូនទៀត»។

លោក​ថា៖ «ខ្ញុំមិន​សូវ​ដឹងថា​កូន​ មាន​អី ឬមិន​មាន​យ៉ាងណា​នោះ​ទេ ព្រោះ​ខ្ញុំរវល់ តែ​ប្រពន្ធ​ខ្ញុំ គាត់​ចេញចូល​ផ្ទះ​ ដាលីស ច្រើន ហើយ​គាត់​ក៏មិន​នៅម្នាក់​ឯង​​ដែរ មាន​អ្នក​បម្រើនៅ​ជាមួយ​គាត់ដែរ។ តែ​រឿងថា​ញ៉ាំមីអី​នោះ អ្នក​ណា​ក៏ញ៉ាំ​ដែរ​ វាមិន​មានអី​កម្សត់​ទេ»៕

What Next?

Recent Articles

One Response to "ភិន សុដា​លីស ត្អូញ​ញ៉ាំមី​កំប៉ុង​ក្រោយ​បែក​ ប៉ែន ចំរ៉ុង​"

  1. តាកែវ says:

    យ៉ាប់ម៉ងគ្រាន់តាចឹងក៏យកមកផ្សាយដែរ,