
កញ្ញា ឌុច លីដា និងតួថៃនាង អាំ។ ហ្វេសប៊ុក
Tue, 21 June 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទន្ទឹមនឹងការផ្ទុះឡើងកក្រើកក្នុងបណ្តាញសង្គមជាមួយរូបថតតារាសម្តែងខ្មែរសម្បុរស្រអែមកញ្ញា ឌុច លីដា មកផ្ទឹមនឹងទម្រង់មុខកំពូលតារាសម្តែងល្បីរបស់ថៃប្រចាំនៅប៉ុស្តិ៍ទូរទស្សន៍លេខ ៧ នាង អាំ ផាត់ឆារ៉ាផា និងថាអ្នកទាំងពីរមានមុខមាត់ដូចបងប្អូននឹងគ្នានោះ ក៏មានការសរសេរអក្សរបន្ថែមបញ្ចប់ដោយសញ្ញាសួរចុងក្រោយថា «ឌុច លីដា ល្បីថាផលិតករថៃអញ្ជើញឲ្យសម្តែងរួមជាមួយតារាថៃ នាង អាំ ផាត់ឆារ៉ាផា?»។
ព័ត៌មានដែលភ្ជាប់នឹងរូបថតនាង ឌុច លីដា ឈរពត់ខ្លួនទម្លាក់សក់ទឹកមុខបែបស្រពាប់ស្រពោន តែ ដែលបង្កប់ដោយអារម្មណ៍សិចស៊ី បង្អួតគ្នានឹងកំពូលតារាសម្តែងថៃ នាង អាំ ផាត់ឆារ៉ាផា បន្ថែមភាពភ្ញាក់ផ្អើលក៏មានការផ្គូផ្គងផងដែរថា៖ «លីដា ស្អាតបែបខ្មែរ សម្រស់ធម្មជាតិ សម្បុរស្រអែម រាងខ្ពស់ និយាយឲ្យខ្លី សម្រស់ លីដា អំណោយផល អ្វីដែលសំខាន់ការសម្ដែងរបស់គាត់គឺ មិនអន់នោះទេ អ៊ីចឹងហើយផលិតករថៃយក លីដា ពិតជាមិនខកបំណងឡើយ។អបអរលីដា។ ពិតជាល្អណាស់មុខសិចស៊ីដូចគ្នា ចែចូលចិត្ត ស៊ូៗស្រីស្អាត ពីរនាក់ហ្នឹងបើសម្តែងតួបងប្អូននឹងគ្នា លីដា ពិតជាសមគ្នាណាស់ ថា មិនបានគេថា លីដា និង ផាត់ឆារ៉ាផា ជាបងប្អូនបង្កើតនឹងគ្នាមិនដឹង?»។
ប៉ុន្តែយ៉ាងណាទន្ទឹមការលើកសរសើរពីឱកាសនាង ឌុច លីដា ជាមួយព័ត៌មានល្បីថា នាងត្រូវបានផលិតករថៃហៅថតជាមួយតួគេល្បីលំដាប់លេខ ១ នោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏មានការចំអកឡកឡាយឲ្យតារាសម្ដែងកញ្ញា ឌុច លីដា កប់ៗមាត់វិញដែរ ដោយពួកគេថា៖ «ចេះតែសរសេរហ្មង។ ម៉េច ថៃខ្វះតារាមែន ទើបយកខ្មែរទៅសម្តែង? ទាល់យូរទើបអូន អាំ សម្តែងជាមួយ មុខគេមិនមើលផង។ ជាការពិត មិនមែនតម្កើងតារាគេទេ តែសម្តែងរឿងខ្មែរឲ្យគ្រាន់ជាងហ្នឹងសិនទៅ?»។
គួររំឭកដែរថា នាង អាំ ផាត់ឆារ៉ាផា នៅប្រទេសថៃជាតារាសម្តែងលំដាប់លេខ ១ ប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ ដែលមានប្រជាប្រិយភាពមិនចាញ់នាង ឈុំភូ អារីយ៉ា ឡើយ។
ដោយឡែក ស្រីស្រស់សម្បុរស្រអែមបែបខ្មែរអង្គរប្រជាប្រិយភាពសម្តែងសិល្បៈដែលស្ទុះឡើងខ្លាំង ក្រោយហ៊ានថតសម្តែងដោះអាវក្នុងរឿង ស្បែកគង់ នាង ឌុច លីដា ក៏លាន់មាត់ខ្លួនឯងថា មិនហ៊ានប្រៀបខ្លួនទៅប្រជែងនឹងតារាៗល្បីនៅប្រទេសជិតខាងនោះទេ ខណៈដែលនាងក៏លើកឡើងទៀតថា៖ «ចេះតែមានហ្មងបង ខ្ញុំក៏ភ្ញាក់ផ្អើលខ្លួនឯងដែរ នៅក្នុងបណ្តាញសង្គមដែលឃើញមានរូបខ្ញុំ គេផុសប្រៀបផ្ទឹមនឹងតារាថៃ នាង អាំ ផាត់ឆារ៉ាផា នោះ និងថា ខ្ញុំនេះត្រូវបានផលិតករថៃអញ្ជើញឲ្យសម្តែងជាមួយតារាថៃម្នាក់នោះ»។
នាងក៏បន្ទរថា៖ «បើជាការពិតវាមិនអីទេ តែបើវាមិនមែនជាការពិតអ្នកខ្លះគាត់មិនយល់ថា ខ្ញុំហ្នឹងចេះតែអួតតម្កើងខ្លួនក៏ថាបាន»។
នាងក៏បដិសេធថា៖ «វាមិនមានអ្វីដូចដែលគេធ្វើឲ្យល្បីក្នុងហ្វេសប៊ុកនោះទេ ហើយក្នុងហ្វេសប៊ុកក៏មិនបានសរសេរថា ខ្ញុំគេហៅថតដែរ គេដាក់ជាសញ្ញាសួរនៅចុងក្រោយដែរ។ ប៉ុន្តែខ្ញុំបញ្ជាក់ថា រឿងនោះវាមិនមែនជាការពិតទេ»។
តារាស្រីខ្មែរដំបូងដែលហ៊ានថតសម្តែងដោះអាវកក្រើកវិថីសិល្បៈខ្មែរនាទសវត្សរ៍ថ្មី នាង ឌុច លីដា បន្ថែមថា៖ «ការពិតវាមិនមានដូចគេល្បីទេ ហើយបើមានមែននោះ ក៏មិនប្រាកដថាខ្ញុំទទួលឬយ៉ាងណាដែរ ព្រោះថា វាអាស្រ័យទាំងពេលវេលាដែរ តែរឿងសម្តែងវាមិនពិបាកទេ សម្តែងជាមួយតារាល្បីៗថៃ ឬក៏តារាហូលីវូដនោះវាអាស្រ័យនឹងអ្នកដឹកនាំរឿងទេ»៕
មិនដឹងជាអាចម៍អីទេ ការពិតភាពយន្តសៀមមើលតែមួយរឿងអាចយល់គ្រប់រឿងទាំងអស់
របៀបសំដែងតែមួយហ្នឹង អ្នកមានមើលងាយអ្នកក្រ ពួកតួប្រុសកូនអ្នកមានវាយឫកខ្ពស់ហួសមាឌ
ការពិតកុនសៀមវាធម្មតាទេ ប៉ុន្តែសូមសរសើរអ្នកបញ្ចូលសម្លេងខ្មែរនិយាយពិរោះស្ដាប់ ។
ការពិតកុនខ្មែរក៍អាចសំដែងល្អបានដូចសៀមដែរ ប៉ុន្តែមកពីពួកអាអ្នកថតវាល្ហន់ចង់លក់ពេក
មិនចេះថតបណ្ដែតតាមពេលវេលាអោយត្រឹមត្រូវ ហើយនិយាយស្ដីពិបាកស្ដាប់ណាស់ ដូចជាមិនស៊ីគ្នា
ជាមួយនិងសាច់រឿងសោះហ្មង់ ។
សុំបន្ថែមបន្តិចទៀតចុះ ពួកអ្នកដឹកនាំរឿងរៀបចំកម្មវិធីថតកុនខ្មែរល្មមចេះកែទម្លាប់ហើយ
ការពិតមកពីអ្នកដឹកនាំរៀបចំក្មវិធីថត ឬអ្នករៀបចំឆាកហ្នឹងខ្វះសម្ថភាព បានជាអ្នកសំដែង
និយាយចេញមកអោយខ្ជាំងៗ ឫកពារបើថាកាចវិញកាចរៀងដាច់ក្បាលដាច់កន្ទុយ បើថាស្លូតវិញ
ស្លូតល្ហេមល្ហាម ហេតុអីកុនល្ខោនខ្មែរភាគច្រើនចូលចិត្តសំដែងតែរឿងវេទនាយំរហេមរហាម មិនដូច
កុនសាសន៍ដទៃ គេយំដែរ មិនតែគេមិនយំំល្ហេល្ហាមដូចកុនខ្មែរពេកទេ ដល់យំល្ហេមល្ហាមខ្លាំងពេក
គ្មាននណាចង់មើលទេ ហើយតួស្រីអ្នកក្រល្មមឈប់ប្រើឈ្នួតក្រមាឈ្នួតខ្វែងលើក្បាលទៅអាក្រក់មើលណាស់ ខ្ញុំនិយាយការពិតទេ បើកូនចៅមីអាយះកណ្ដួយណាខឹងក៍ខឹងទៅ ទំនៀមទម្លាប់អាក្រក់ខ្លះ
ស្លៀកពាក់សារុងអណ្ដេរ អណ្ដាយ ឈ្នួតក្រម៉ាខ្វែងលើក្បាល ជឿថាគ្មានបរទេសណាគេចង់មើលទេ
ពួកសៀមវាឆ្លាតណាស់ វាថតកុនតួស្រីៗច្រើនស្លៀកខោទៅតាមការនិយមរបស់ពិភពលោក មានតែខ្មែរ
និងសាសន៍ភូមាទេ ស្លៀកសារុងអាយ៉េអាយ៉ៃ តាមរបៀបខ្លួននិយម បរទេសម៉ែអាណាគេចង់មើល។
You are right 100% above comment ‘
some time a bit wrong ‘talking so fast and act like rich people living in the big house like palace but drive a cheap car ‘ that not mach at all ‘can’t compare to seam movie’.