គណៈកម្មការ​បុណ្យ​សម្រេច​ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​២៤​កក្កដា

ដោយ ជុន ច័ន្ទបុត្រ
2016-07-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដង្ហែ​សព​លោក កែម ឡី ២០១៦ ៨៥៥
ព្រះសង្ឃ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី យក​ទៅ​តម្កល់​នៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang


គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ពី​ផែនការ​ដង្ហែ​សព​លោក កែម ឡី ជា​ថ្មី​ម្ដង​ទៀត​ហើយ គឺ​នឹង​ដង្ហែ​សព​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នេះ គណៈកម្មការ​បុណ្យ​សព​ក៏​កំពុង​ស្វែងរក​ឡាន និង​ក្រុម​គ្រូពេទ្យ​ដើម្បី​មក​ជួយ​ក្នុង​កម្មវិធី​ដង្ហែ​សព​នេះ​ដែរ។ តើ​ការ​រៀបចំ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្ត​ទៅ​ដូចម្ដេច​ខ្លះ?

តំណាង​គណៈកម្មការ​បុណ្យ​សព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា ការ​ដង្ហែ​នេះ​នឹង​ចេញ​ដំណើរ​ពី​ម៉ោង​ ៧​ព្រឹក ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក កែម ឡី ស្ថិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ឃឹម​ថា នឹង​មាន​ពលរដ្ឋ​ជា​ច្រើន​កុះករ​ចូលរួម​ដង្ហែ​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់ ឲ្យ​ចំណាយ​សមាជិក​គ្រួសារ​ម្នាក់​ក្នុង​​គ្រួសារ​ខ្លួន ដើម្បី​ចូលរួម​ដង្ហែ៖ «មក​ដល់​ម៉ោង​នេះ យើង​ (គណៈកម្មការ) មិន​ទាន់​ដឹង​ថា មាន​អ្នក​ចូលរួម​ចំនួន​ច្រើន ឬ​តិច​ទេ ពី​ព្រោះ​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក (កែម ឡី) មាន​ចំនួន​ច្រើន​លើសលប់​ហើយ។ ដូច្នេះ​យើង​នៅ​មិន​ទាន់​មាន​ជំនឿ​ ១០០​ភាគរយ​ថា ថ្ងៃ​ដង្ហែ​សព​គេ​នឹង​មក​ម្ដង​ទៀត ឬ​យ៉ាងណា​ទេ?»

បន្ថែម​ពី​នេះ​ព្រះតេជព្រះគុណ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​អាច​មាន​មធ្យោបាយ​ផ្ទាល់​ខ្លួន​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង បើទោះបីជា​គណៈកម្មការ​រៀបចំ​រថយន្ត​មួយ​ចំនួន​ក្ដី។ លើស​ពី​នេះ​ទៀត ព្រះតេជព្រះគុណ បញ្ជាក់​ថា អ្នក​ចូលរួម​មិន​ចាំបាច់​កាន់​ធូប​ទៀន ផ្កា​ភ្ញី​អ្វី​ទេ ដោយ​ងាក​មក​កាន់​ជា​ទង់ជាតិ ចំណែក​ព្រះសង្ឃ​កាន់​ទង់​សាសនា ក្នុង​ពេល​ដង្ហែ​សព​នោះ និង​អាច​រក្សា​ទុក​​ទង់​នោះ​ជា​អនុស្សាវរីយ៍​សម្រាប់​ការ​ដង្ហែ​សព​បណ្ឌិត កែម ឡី។

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ​ភរិយា​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បាន​ប្រកាស​ពន្យារ​ពេល មិន​ដង្ហែ​សព​ប្ដី​លោកស្រី ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​លោក​ស្រី​ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង​ពី​គណៈកម្មការ​បុណ្យ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ពលរដ្ឋ​ឲ្យ​រក្សា​សព​នៅ​វត្ត​ចាស់ ​បន្ត​ទៀត។

លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បទ​សំភាសន៍​អំពី​កម្ម​វិធី​ដង្ហែរសព​លោក​បណ្ឌិត​ ​កែម​​ ឡី

2016-07-18
វីដេអូ វិទ្យុអាស៊ីសេរី


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គណៈកម្មការ​បុណ្យ​សម្រេច​ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​២៤​កក្កដា"

  1. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន

  2. VengSreng(chorngAhkheit) says:

    នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែនទេ មានតែយួនហែកកាឌួយ មី សាមហៀងចុយបុក បុកចុយ ញាប់ដូចឆ្កែ មី សាមហៀងហៀរទឹកកាឌួយមាធុង សេរមី សាមហៀងជាំខ្មៅប៉ិ ឣេឣាយក្សភ្នែេកមួយ ឣញនឹងខ្មែរមួយប្រទេសនឹងក្រៅប្រទេស ព្រមទាំងឣន្ដះជាតិ ស្ដីថា មើលងាយហែងរ៉ាល់ថ្ងៃ តែហែងភ្លើពំុយល់់