គ.ជ.ប ទទួល​កុំព្យូទ័រ​២.៤០០​គ្រឿង​ពី​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ សុ ជីវី
2016-08-03
RFA

កុំព្យូទ័រ គ.ជ.ប ២០១៦ ៨៥៥
កុំព្យូទ័រ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប និង​ពី​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Rann Samnang


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ទទួល​កុំព្យូទ័រ​ចំនួន ២.៤០០​គ្រឿង​ពី​សហគមន៍​អឺរ៉ុប និង​ពី​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កុំព្យូទ័រ​ជាង ២​ពាន់​គ្រឿង​នេះ​ជា​សម្ភារៈ​ចុង​ក្រោយ​ហើយ​ដែល គ..ប ទទួល​បាន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក ហង្ស ពុទ្ធា បន្ត​ថា អ្នក​ជំនាញ​នឹង​ជួយ​បញ្ចូល​កម្មវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​ទៅ​ក្នុង​កុំព្យូទ័រ​ទាំង​នោះ៖ «បន្ទាប់​ពី​បាន​ទទួល​ហើយ គ..ប នឹង​បញ្ចូល​កម្មវិធី​សម្រាប់បម្រើ​ការចុះ​ឈ្មោះហ្នឹង​នៅ​គ្រប់​កុំព្យូទ័រ​ទាំងអស់ ហើយ​បន្ទាប់​មក នឹង​បញ្ជូន​កុំព្យូទ័រ​ហ្នឹង​ឯង​ទៅ​ថ្នាក់​បណ្ដុះ​បណ្ដាល​មន្ត្រី​នៃ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បន្ត​ទៅ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ម្ដង»

មក​ដល់​ពេល​នេះ គ..ប កំពុង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នៅ​ថ្នាក់​ស្រុក ដែល​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា។ ស្រប​គ្នា​នេះ គ..ប ក៏​កំពុង​ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ជាង ៦​ពាន់​នាក់ (.១០៣​នាក់) ឬ​ស្មើ​នឹង​ជាង ១​ពាន់​ក្រុម (.៦៣៣​ក្រុម) ដើម្បី​បម្រើ​ការងារ​នៅ​តាម​ឃុំសង្កាត់​ក្នុង​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៦។

ក្រុម​គ្រូ​បង្គោល​ថ្នាក់​ស្រុក នឹង​បណ្ដុះបណ្ដាល​បន្ត​ទៅ​អ្នក​ធ្វើ​ការ​នៅ​ថ្នាក់​ឃុំសង្កាត់។ នៅ​ក្រោយ​ពេល​ការ​បណ្ដុះបណ្ដាល និង​ការ​អនុវត្ត​បញ្ចប់ សម្ភារៈ​ដែល គ..ប ទទួល​បាន​នៅ​ពេល​នេះ នឹង​ត្រូវ​នាំ​ទៅ​ប្រើប្រាស់​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ចុង​ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គ.ជ.ប ទទួល​កុំព្យូទ័រ​២.៤០០​គ្រឿង​ពី​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត"

  1. CountryStudent says:

    Be -careful, Hun Sen sends his people to work for NEC as computer operator to change the data in computer. They change data in computer on number of voters and cheat the ballots from lose to win