អង្គការ Global Witness ​ផ្ញើលិខិត​ចំហ​ជូន​លោក​ ហ៊ុន សែន

សិទ្ធិ​មនុស្ស

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)


04 សីហា 2016
កាន់ វិច្ឆិកា
វីអូអេខ្មែរ

កាល​ពី​ខែ​មុន​ អង្គការ ​Global Witness ​បាន​ចេញ​របាយ​ការណ៍​មួយ​ហៅ​ថា​«ការ​ក្ដោប​ក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។ ​របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​​២០០​លាន​ដុលា្លរ។

អង្គការ​ Global Witness​ បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋ​មន្រ្ តី​ ហ៊ុន សែន​ ធានា​លើសុវត្ថិភាពរបស់ប្រជា​ពលរដ្ឋ ​រួមទាំង​អ្នក​វិភាគ ​និងអ្នក​រិះគន់​ ដោយ​គោរព​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​របស់​ពួក​គេ ​បន្ទាប់​ពី​មាន​ការ​សម្លាប់​លោក ​កែម ឡី​ អ្នក​វិភាគ​ឯក​រាជ្យ។​

កាល​ពី​ខែ​មុន​ អង្គការ ​Global Witness ​បាន​ចេញ​របាយ​ការណ៍​មួយ​ហៅ​ថា​ «ការ​ក្ដោប​ក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។ ​របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់២០០​លាន​ដុលា្លរ។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)


របាយ​ការណ៍​នោះ​ក៏​បាន​រក​ឃើញ​ថា ​ក្រុម​គ្រួសារ​របស់​លោក​ ហ៊ុន សែន​ ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ចំនួន​១១៤នៅស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ចាប់​ពី​វិស័យ​ជីករ៉ែ ​វិស័យ​កសិកម្ម ​អគ្គិសនី​រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​វិស័យ​កាត់ដេរ ​ព្រៃឈើ ​និង​វិស័យ​ដឹកជញ្ជូន​ជា​ដើម។​

លោក​ កែម ឡី​ ត្រូវ​បាន​ខ្មាន់​កំាភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយ​ការណ៍​នោះ។​

តាមរយៈ​លិខិត​ចំហ​ចេញថ្ងៃទី​០២ ​ខែសីហា ​ឆ្នាំ​២០១៦​ផ្ញើ​ជូន​លោក ​ហ៊ុន សែន​ ​លោក​ ផាទ្រីក អាឡេយយ៍ ​(Patrick Alley) ស្ថាបនិក​ និង​ជា​នាយក​អង្គការ​ ​Global Witness​ សរសេរ​ថា ​រយៈ​ពេល​ជិត​មួយ​ខែ​ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ​មិត្ត​ភក្តិ ​និង​អ្នករួម​ការ​ងារ​របស់​លោក​កែម ឡី​រង​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ។​ លោក​បន្ត​ថា ​សកម្មជន​ពីរ​រូប​គឺ​ ជុំ ហួរ​ និង ​ជុំ ហួត​ ត្រូវបានរាយ​ការណ៍ថា បាន​ភៀសខ្លួនទៅប្រទេស​ថៃដើម្បីការពារ​ជីវិត​ឲ្យរួចផុតគ្រោះភ័យ។​

លោក​ Patrick Alley​ បន្តក្នុងលិខិតនោះថា៖​

«នេះ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាលក្នុងរបបប្រជា​ធិបតេយ្យ​ដែលការពារសិទ្ធិ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ រួមទាំង​អ្នក​រិះគន់​ផង​ដែរ។ ​ក្នុង​នាម​ជា​ហត្ថលេខី​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជន​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ផង​នោះ​ ​យើង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​របស់​សម្តេច​ធ្វើការ​ធានា​លើ​សុវត្ថិភាព​របស់​បុគ្គល​ទាំង​នេះ ​និង​អ្នក​ដែល​គាំទ្រ​ពួកគេ ​ហើយ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ»។​

នាយក​អង្គការ​ Global Witness ​បន្ថែម​ថា ​ឃាតកម្ម​លើ​លោក​កែម ឡី​ជា​ព្រឹត្តិ​ការណ៍​ថ្មី​បំផុត​នៃ​បណ្តា​អំពើ​ហិង្សា​នានា​ និង​អំពើ​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​ សកម្មជន និង​អ្នក​សារ​ព័ត៌មាន។​

លោក​លើក​ឡើង​ថា ​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ទាល់​តែសោះ​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ ហើយ​លោក​ថា​ ការ​ស៊ើប​អង្កេត​នេះ​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​ស្វែង​រកអ្នក​បញ្ជា​ពី​ក្រោយ ដូច​បទ​ឧក្រិដ្ឋ​មុនៗ​ដែរ។​

អង្គការ ​Global Witness ​បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​ដោយ​ហ្មត់ចត់ ​និង​ឯករាជ្យ​ជា​បន្ទាន់​ចំពោះ​ករណី​ឃាតកម្ម​លោក​កែម ឡី។​

ក្នុងការ​ឆ្លើយ​តប​នឹង​លិខិត​របស់​អង្គការ​ Global Witness​ ​លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​មាន​សមត្ថកិច្ច​ និង​តុលាការ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដើម្បី​ឲ្យ​ឆាប់​ចប់​ ដើម្បី​បិទ​សំណុំ​រឿង​នេះ។​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរ​ការ»។​

លោក ​សម រង្ស៊ី ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ​បាន​ប្រាប់ ​VOA​ ថា​ ​លោក​មាន​ជំនឿ​ថា ​រដ្ឋាភិ​បាល​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​ កែម ឡី ​ ​បើទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្តឹង​លោក ​សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ​ចំពោះ​ការ​លើក​ឡើង​នេះ​យ៉ាង​ណា​ក៏​ដោយ។​

លោក ​សម រង្ស៊ី​ បញ្ជាក់​តាមរយៈ​សារ​អេឡិចត្រូនិច​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​ជឿ​ថា ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ​ដូច​ក្នុង​ករណី​ការ​គប់​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៩៧​ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់ ​និង​ដូច​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​ ជា វិជ្ជា ​ក្នុងឆ្នាំ​២០០៤ ​និង​ករណី​ឃាតកម្ម​លើ​លោក​ ឈុត វុទ្ធី​ ក្នុង​ឆ្នាំ​២០១២ ​អញ្ចឹង​ដែរ។​ ទាំងអស់​នេះ​គឺ​ជា​អំពើ​ភេរវកម្ម​រៀបចំ​ដោយ​រដ្ឋ​អំណាច»។​

មួយ​សប្តាហ៍​ ក្រោយពី​មានការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ​ លោក​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ងប់​ស្ងាត់​ និង​មិន​ឲ្យ​យក​ឃាតកម្ម​លើ​លោក​កែម ឡី​ធ្វើជា​ការ​កេង​ចំណេញ​នយោបាយ៕

What Next?

Recent Articles

8 Responses to "អង្គការ Global Witness ​ផ្ញើលិខិត​ចំហ​ជូន​លោក​ ហ៊ុន សែន"

  1. End of world says:

    ដល់ថ្ងៃអន្សាហើយ អស់ខ្មោចស្តេចស៊ីហនុជួយទៀតហើយ ខ្មោចស្តេចពាលទៅចាំអាស្តេចបាតផ្សារ​នៅស្ថាននរកអាវចីរហូតដល់៥០០០ឆ្នាំទើបមានកំណើតស្គាល់ពន្លឺថ្ងៃម្តងទៀត!!!!

  2. CountryStudent says:

    That is right; we can not afford to tolerate traitor, puppet, dictator, power abuse and nepotism of Hun Sen CPP to go on in Cambodia. We are the world; we effort to spend lots of money to bring Cambodia peace, democracy and justice for all Cambodia, but Hun Sen has destroyed all of these. We must not reward and encourage these crimes of Hun Sen CPP any more. It’s shame of international community to stand and allow these things to happen

  3. UN WOMEN says:

    Global Witness is not father or dad of Hun Sen as he said to Viet Nam recently. Sic.

  4. ?? says:

    no matter what you said to this pagoda kid that use to eat food left over from the monk. instate this evil have killed the monk and murder a lot of people. it is true he spoke like an evil and also his look is totally evil. we will do some thing to get this evil out of the world in the near future just be patient

  5. Anonymous says:

    គ្មាន! គ្រូ បា អាចារ្យ ណាៗៗៗៗៗៗៗ—– ប្រដៅព្រះអង្គ បានឡើយ!!!!!!!។

  6. CountryStudent says:

    Politician must do whatever to persuade Hun Sen body guards, national police and military to be with the people; they must serve their own Cambodian people rather than to serve individual family tree nepotism, dictator, traitor, youn puppet who serve Youn interest. Don’t die for Youn puppet. Hun Sen Family tree empire control all the nation economy. They live their lives higher standard than king and give you little to eat; so why serve them?? . They make people starve to death. They kill people who protest their right because Hun Sen family tree empire own all business. They use national military for their own personal business. Those military get their salary from the people. So please all body guards and national police and military turn your gun to Hun Sen traitor and dictator and protect the people and Cambodian democracy.

  7. កសិករ 2017 & 2018 says:

    ពូកែណាស់ចង្អុលគេ! ចុះបើគេយកម្រាមដៃចង្អុលខ្លួនវិញ! តើមានអារម្មណ៏យ៉ាងណា? អាងអី សម្លុត គម្រាម គំហេង វាយខ្នៅ ចាប់ដាក់គុក និងសម្លាប់! លទ្ឋផលនិងស្នាដៃជាង៣០ឆ្នាំកន្លងមក មានអ្វីដែលជាការផ្លាស់ប្តូរនោះ? “ដូច ព្រេតអាដាំថានោះមិនខុសទេ – មិនមានភាពនឹងនរ ឬហៅថាឡប់ របៀបដឹកនាំតាមកំហឹង…….

  8. Global Witness argues that natural resources can be, and have been, exploited to fund armies and militias who murder, rape, and commit other human rights abuses against civilians. It says that “natural resources can potentially be used to negotiate and maintain peace”