អ្នក​ធ្វើ​ការងារ​បោះឆ្នោត៖ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ខុស​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត

ដោយ ប្រាជ្ញ ចេវ
2016-08-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន កែប ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា​ខ្មៅ) ពេល​ចុះ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​ផ្សារ​ក្ដាម ក្នុង​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo: Prime Minister Hun Sen’s Facebook


បច្ចុប្បន្ន​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេល​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​ថ្លែង​ជា​សាធារណៈ​ដោយ​សង្ឃឹម​ថា ពលរដ្ឋ​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​បោះឆ្នោត​ជូន​លោក​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល។ សកម្មភាព និង​សម្ដី​របស់​លោក​ទាំង​នោះ ត្រូវ​អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ថា លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ឃោសនា​បោះ​ឆ្នោត។

​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា សកម្មភាព​របស់​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ​មុន​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត ជា​ការ​ប្រកួតប្រជែង​គ្មាន​តម្លាភាព។ លោក​ថា គណបក្ស​នយោបាយ​ដែល​ជួប​បញ្ហា​ប្រឈម​ជាង​គេ​គឺ​គណបក្ស​ទើប​បង្កើត​ថ្មី៖ «»។

​អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ដដែល​យល់​ថា ដើម្បី​បង្ហាញ​តម្លាភាព​នៃ​ការ​ប្រកួត នៅ​ពេល​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ​គួរ​តែ​ថ្លែង​ត្រឹម​តែ​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​ការ​ថ្លែង​មិន​ស្នើ​សុំ​សន្លឹក​ឆ្នោត។

កាល​ពី​ខែ​កក្កដា លោក ហ៊ុន សែន បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ជួប​ពលរដ្ឋ-​មន្ត្រី​រាជការ​ទូទាំង ២៥ រាជធានី ខេត្ត ក្រុង។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​២០ ខែ​កក្កដា ថា ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​ជ្រើសរើស​ខេត្ត​បាត់ដំបង ជា​ខេត្ត​គោលដៅ​ទី​មួយ​របស់​លោក។ លោក​បញ្ជាក់​ទៀត​ថា នេះ​ជា​ឱកាស​ដែល​លោក​ត្រូវ​តែ​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​រាជការ​ប្រជាពលរដ្ឋ ព្រមទាំង​ពិនិត្យ​អំពី​សមិទ្ធផល​នៅ​តាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ ឬ​សម្ពោធ​សមិទ្ធផល​អ្វី​មួយ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ គឺ​ជា​ការងារ​នាយករដ្ឋមន្ត្រី ហើយ​ក៏​មិន​ខុស​ទាស់​អ្វី​ដែរ។ ប៉ុន្តែ​ប្រសិនបើ​ការ​ចុះ​មូលដ្ឋាន​ជា​ការ​ឆ្លៀត​ឱកាស​ទាញ​ប្រជាប្រិយភាព ឬ​ស្នើ​សុំ​សន្លឹកឆ្នោត នោះ​ជា​សកម្មភាព​ខុស​ច្បាប់​បោះឆ្នោត៖ «»។

ច្បាប់បោះឆ្នោត​ថ្មី​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មុន​ការ​បោះឆ្នោត​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ឃោសនា​ឡើយ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ជាតិ​លេខ​៤៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា នៅ​ខេត្ត​កំពង់ស្ពឺ ក្រៅ​ពី​អះអាង​ថា សមិទ្ធផល​នានា​ដែល​កើត​មាន ព្រោះ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​បង្ហាញ​ក្ដី​សង្ឃឹម​ថា ពលរដ្ឋ​បន្ត​បោះឆ្នោត​ឲ្យ​លោក​ដឹកនាំ​ប្រទេស​បន្ត​ទៀត៖ «»។

ផ្ទុយ​ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​គ្រប់​ពេល គ្រប់​ទី​កន្លែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​អាច​វិល​ចូល​ស្រុក​ធ្វើ​សកម្មភាព​នយោបាយ​បាន​ទេ ព្រោះ​កំពុង​រង​បណ្ដឹង​ពី​តុលាការ​ជា​ច្រើន​ករណី។

​ចំណែក​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​តុលាការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​ជុំវិញ​សំណុំ​រឿង​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​មាន​សារ​ព្រមាន​ចាប់​ខ្លួន​ពី​សំណាក់​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ប្រកួតប្រជែង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​តម្លាភាព ឬ​គ្មាន​តម្លាភាព មិន​មែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ តែ​ដោយសារ​លោក សម រង្ស៊ី និង​លោក កឹម សុខា បង្កើត​បញ្ហា​ផ្លូវ​ដោយ​ខ្លួន​ឯង។ លោក​បញ្ជាក់​ថា ការ​ចុះ​មូលដ្ឋាន ឬ​សម្ពោធ​សមិទ្ធផល​របស់​លោក ហ៊ុន សែន ទាំង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ តែងតែ​ចង់​ឲ្យ​ពលរដ្ឋ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

ក្នុង​យុទ្ធនាការ​លោក ហ៊ុន សែន តែង​ជួប​អាជីវករ សិស្សសាលា មន្ត្រីរាជការ និង​ពលរដ្ឋ​ទូទៅ ពេលខ្លះ​លោក​អង្គុយ​ពិសា​គុយទាវ​ដូច​ពលរដ្ឋ​សាមញ្ញ​ផ្សេង​ទៀត​ដែរ៖ «»។

​ពេល​ចុះ​ជួប​ពលរដ្ឋ​ម្ដងៗ លោក​នាយករដ្ឋមន្ត្រី​តែងតែ​ផ្ដល់​លុយ​កាក់​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​ខ្លះ​ដែល​បាន​ជួប​លោក។ ប៉ុន្តែ​ទោះ​យ៉ាង​ណា គេ​កម្រ​ឃើញ​ពលរដ្ឋ​ជួប​បញ្ហា​ដែល​ត្រូវ​ការ​អន្តរាគមន៍​ពី​លោក ងាយស្រួល​បាន​ជួប​លោក​ណាស់ ខណៈ​ជុំវិញ​រូប​លោក​ត្រូវ​កង​អង្គរក្ស​ឈរ​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន។

កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក ហ៊ុន សែន បាន​ទៅ​ខេត្ត​បាត់ដំបង ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ជួប​ពលរដ្ឋ​នៅ​ទី​នោះ ប៉ុន្តែ​មុន​ដល់​បាត់ដំបង លោក​បាន​ធ្វើ​ឲ្យ​អាជីវករ​ក្នុង​ខេត្ត​ពោធិ៍សាត់ ភ្ញាក់​ផ្អើល ព្រោះ​លោក​ចូល​ពិសា​គុយទាវ​នៅ​ក្នុង​ផ្សារ​សាមគ្គី ក្រគរ ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

ម្ដង​នេះ ក៏​មិន​ខុស​កាល​ពី​លោក​ពិសា​នំ​បញ្ចុក​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ដែរ អ្នក​លក់​គុយទាវ​បាន​ទទួល​ថវិកា​មួយ​កញ្ចប់​ធំ​ពី​លោក បន្ទាប់​មក​​ទៀត ជា​ទម្លាប់​របស់​លោក​ក្នុង​ពេល​ជួប​ពលរដ្ឋ​នោះ គឺ​ថត​សែលហ្វី (Selfie) ជាមួយ​អ្នក​នៅ​ក្បែរៗ​នោះ​មុន​ចាកចេញ។

ក្រោយ​សម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​បាត់ដំបង លោក ហ៊ុន សែន បាន​បន្ត​ដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក​បាន​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ គឺ​រក្សា​ចំណត​រថយន្ត​ក្រុង​សិរីសោភ័ណ ដោយ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី​ទេ​ដើម្បី​អ្នក​រត់​ឡាន និង​ពលរដ្ឋ​លក់ដូរ​មួយ​ចំនួន​បាន​ប្រកប​ការងារ​ជា​ធម្មតា​នៅ​ទី​នោះ។

នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ដដែល លោក ហ៊ុន សែន បាន​បន្ត​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ហើយ​ផ្ដល់​អគារ​សិក្សា​ចំនួន ១​ខ្នង ២​ជាន់ មាន ១២​បន្ទប់​ដល់​វិទ្យាល័យ​ក្រឡាញ់ ក្នុង​ខេត្ត​សៀមរាប។ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នៅ​ខេត្ត​សៀមរាប ដដែល លោក ហ៊ុន សែន បាន​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​សៀមរាប។

​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា លោក ហ៊ុន សែន បាន​ចុះ​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ស្ទឹងសែន នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ លោក ហ៊ុន សែន បញ្ជាក់​ថា អាជីវករ​ផ្សារ​ស្ទឹងសែន ទាំង​អស់​អាច​លក់ដូរ​អស់​មួយ​ជីវិត​មិន​មាន​កំណត់​អាណត្តិ។

លោក ហ៊ុន សែន បញ្ជា​មិន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឈប់​ផ្ដល់​ដី​តំបន់​ទន្លេសាប​ឲ្យ​ក្រុមហ៊ុន ហើយ​ត្រូវ​ទុក​ដីធ្លី​ទាំង​នោះ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​វិញ។

​ថ្ងៃ​ទី​២៦ ខែ​កក្កដា លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ សិស្សសាលា និង​ព្រះសង្ឃ​នៅ​ខេត្ត​ក្រចេះ។ លោក ហ៊ុន សែន និង​ក្រុម​ការងារ​បាន​សម្រេច​ផ្ដល់​អគារ​សិក្សា​មួយ​ខ្នង និង​ទទួល​សាងសង់​ផ្សារ និង​តូប​លក់ដូរ​ជូន​អាជីវករ​នៅ​ផ្សារ​ខេត្ត​ក្រចេះ។

​ចេញ​ពី​ខេត្ត​ក្រចេះ លោក ហ៊ុន សែន ទៅ​ជួប​ពលរដ្ឋ និង​មន្ត្រី​រាជការ​នៅ​ខេត្ត​ស្ទឹងត្រែង។ នៅ​ខេត្ត​ស្ទឹងត្រែង ដដែល ថ្ងៃ​ទី​២៧ ខែ​កក្កដា លោក ហ៊ុន សែន ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​បាន​មក​តាំង​ទីលំនៅ​ថ្មី​នៅ​ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​តំបន់​ដែល​ត្រូវ​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង នេះ។

ចេញ​ពី​ខេត្ត​ភាគ​ឦសាន លោក ហ៊ុន សែន បាន​ផ្ដល់​ពានរង្វាន់ “ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា” នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​៣១ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ជា​កម្មវិធី​លោក ហ៊ុន សែន បង្កើត​ឡើង​ទាក់ទង​ការ​បង្ហាញ​ស្នាដៃ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

​យុទ្ធនាការ​ជួប​ពលរដ្ឋ-​មន្ត្រី​រាជការ​ទូទាំង ២៥​រាជធានី ខេត្ត ក្រុង​ដដែល នៅ​ទី​២ ខែ​សីហា នៅ​កំពត លោក ហ៊ុន សែន ប្រាប់​ឲ្យ​អភិបាល​ខេត្ត​រៀបចំ​ជួសជុល​ស្ពាន​ឥន្ទធនូ​ចាស់ ដែល​បាន​កសាង​នៅ​ជំនាន់​បារាំង ដើម្បី​ដាក់​អោយ​ប្រើប្រាស់​ឡើង​វិញ​ដោយ​ឲ្យ​ថ្មើរ​ជើង កង់ និង​ម៉ូតូ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងកាត់។

ថ្ងៃ​ទី​៣ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស សាលា​បច្ចេកទេស​ដុនបូស្កូ ខេត្ត​កែប និង​អនុវិទ្យាល័យ​សង្គមរាស្ត្រនិយម ក្រុង​កែប។ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​ថវិកា​សាងសង់​អគារ​បន្ថែម​ទៀត។

នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​សីហា ដដែល លោក ហ៊ុន សែន បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​មិន​បង្ហាញ​សកម្មភាព​ជួប​ពលរដ្ឋ ឬ​ថត​សែលហ្វី នោះ​ទេ ខណៈ​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ជាង ១៩​សហគមន៍ ដែល​មាន​គ្នា​ប្រមាណ ៣០០​នាក់ ឈរ​ទាមទារ​សុំ​អន្តរាគមន៍​លោក​រឿង​ដីធ្លី។ ប៉ុន្តែ​ពួកគេ​មិន​បាន​ជួប​មុខ​លោក​នាយករដ្ឋមន្ត្រី​ទេ បើ​ទោះ​ជា​ត្រូវ​បាន​អភិបាល​ខេត្ត​ចេញ​មក​សម្រួល​ឲ្យ​តំណាង​ពលរដ្ឋ​ទៅ​ជួប​លោក ហ៊ុន សែន នៅ​ក្នុង​សាលាក្រុង​ក្ដី។

ដោយ​ឡែក​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​៤ ខែ​សីហា លោក ហ៊ុន សែន បាន​បដិសេធ​ថា គឺ​គ្មាន​ការ​ធ្វើ​អាកាសយានដ្ឋាន​​នៅ​ខេត្ត​កំពង់ស្ពឺ​ទេ។ លោក ហ៊ុន សែន បន្ត​ថា ចំពោះ​បេនឡាន​ចាស់​គឺ​ទុក​នៅ​ដដែល និរាករណ៍​ចោល​ទាំង​អស់​នូវ​លិខិត​ស្នាម​ពាក់ព័ន្ធ​បេនឡាន​ចាស់​នេះ។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​សីហា វិញ លោក ហ៊ុន សែន សរសេរ​នៅ​លើ​គេហទំព័រ​របស់​លោក​ថា លោក​នឹង​បន្ត​ចុះ​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម​នៅ​សេសសល់។

ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ លោក កែម ឡី កាល​​នៅ​មាន​ជីវិត លោក​ក៏​ធ្វើ​យុទ្ធនាការ​ចុះ​ដល់​មូលដ្ឋាន​ជួប​ពលរដ្ឋ ដែល​យុទ្ធនាការ​នោះ​មាន​ឈ្មោះ​ថា ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ។ ប្រសិនបើ​គ្មាន​ការ​បាញ់​សម្លាប់​ទេ​នោះ តាម​គម្រោង លោក កែម ឡី នឹង​ចុះ​ជួប​ពលរដ្ឋ​ខ្មែរ ៣០​គ្រួសារ នៅ​បណ្ដា​ប្រទេស​នៃ​ប៉ែក​អឺរ៉ុប។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នេះ គឺ​យុទ្ធសាស្ត្រ​បិទ​ទ្វារ​វាយ​ឆ្កែ។ លោក​បន្ត​ថា អ្វី​ដែល​កើត​ឡើង​លើ​គណបក្ស​ប្រឆាំង​តាំង​ពី​ដើម​រហូត​មក​ទល់​ពេល​នេះ ព្រោះ​គណបក្ស​កាន់​អំណាច​រៀបចំ​យុទ្ធសាស្ត្រ​មិន​ឲ្យ​គណបក្ស​ប្រឆាំង និង​ក្បាល​ម៉ាស៊ីន​បក្ស​ធ្វើ​សកម្មភាព​បាន​ងាយ​ស្រួល៖ «»។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី បន្ថែម​ថា ទោះ​លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​ចុះ​មូលដ្ឋាន​យ៉ាង​ណា ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កំពុង​កើត​ឡើង និង​មិន​អាច​វែក​មុខ​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ទេ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​អាច​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "អ្នក​ធ្វើ​ការងារ​បោះឆ្នោត៖ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ខុស​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត"

  1. A kok says:

    អាគុក!

  2. ?? says:

    Cambodian should think twit about choosing their leader. AH KUK .HUN SEN is having more then enough of being a nation traitor. one more term for this evil that will be the end of this poor nation . it all up to the people inside the country to make their important judgment . this time is more important then ever it is life and dead situation . I understood for century Cambodian was only the tool for the leader to stay in powers and did all kind of un faire treatment to them. my recommendation to all Cambodian they should get this evil out he will not doing any thing good for the nation . he come to see you and talking sweet when he need you to vote for him but soon after he back in powers all those Cambodian crying out for help they will never see him. they may see his gangsters come to hurt them not to speaking out . what this nation gone through was so embarrassing to the world by having this uneducated person HUN SEN being Cambodia’s GOD. PLEASE take a look what was this country gain and what this nation lost make your comparison be for you made a final disillusion . please try not to be that evil slavery for too long he will be not good for you and the world community. your vote is very important your vote is your weapon please remember that .

  3. Sok An says:

    I will vote for you go to ICC soon or ICU in Hanoi hospital not for a prime minister.I am a congressman that vote for you last election,but this time sorry sir.You are did very bad to Khmer people.

  4. Real says:

    កាលពីអាណត្តិមុនប្រព្ទនហ៊ុនសែនបានចែកអីវ៉ាន់បន្តិចបន្តួចដល់អ្នកស្រុក បន្ទាប់ពីបោះឆ្នោតហើយក៏អស់សកម្មភាព ហើយយួនហូរចូលដូចទឹក។ឥឡូវនេះ​ដល់វេនប្តីម្តង ម្តងនេះបើហ៊ុន សែនឈ្នះប្រាកដជាយួនពេញស្រុក។ខ្មែរអើយបើអ្នកបោះឆ្នោតឲ្យគណបក្សខឹម វាសនាក៏ដូចបោះឲ្យហ៊ុន សែនអញ្ចឹង ពីព្រោះជាគណបក្សបំបែកសំឡេងរបស់គណបក្សប្រជាជន។សន្លឹកឆ្នោតអ្នកមានតម្លៃណាស់សម្រាប់កូនចៅតំណរក្រោយរបស់អ្នក។

  5. Achar Sva says:

    This time if you vote for Hun Sen again you are a dummy,stupid and know nothing about Khmer people that were suffering too much under this regime.It is time to change if not you will be a minority people in your own country.

  6. CountryStudent says:

    យួននឹង ហ៊ុនសែន ព្រមទាំងក្រុុមគ្រួសារ បក្បពួកហ៊ុនសែន ជាឣ្នក សំលាបប់ពូ កែមឡី