ដោយ ស៊ុន ហេង
2016-10-18
RFA

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) នាស្ថានទូតថៃ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ Photo courtesy of Royal Thai Embassy, Phnom Penh
![]()
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា បានយាងគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) នាស្ថានទូតថៃ ប្រចាំនៅកម្ពុជា។
ព្រះមហាក្សត្រថៃ សោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នៅទីក្រុងបាងកក ក្នុងព្រះជន្ម ៨៨ព្រះវស្សា។
ទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក នូថាវុធ ប៉ូធីសារ៉ូ (Nuttavudh Photisaro) បានចេញមកទទួលព្រះមហាក្សត្រ និងសម្ដេចម៉ែ ក្នុងពេលព្រះអង្គយាងគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្ថានទូតថៃ នារាជធានីភ្នំពេញ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយប្រជាពលរដ្ឋថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋនៅតែចាត់ទុកព្រះមហាវីរក្សត្រជាតួអង្គសំខាន់ក្នុងការសម្របសម្រួលបញ្ហានយោបាយ
-
កម្ពុជាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប៤ឆ្នាំទូទាំងប្រទេស
-
ព្រះមហាក្សត្រថៃសោយទិវង្គតក្នុងព្រះជន្ម៨៨ព្រះវស្សា
-
ព្រះមហាក្សត្រផ្ញើព្រះរាជសារក្រើនរំលឹកអ្នកនយោបាយឲ្យរួមគ្នាដោះស្រាយបញ្ហា
-
បក្សយុត្តិធម៌ជាតិខ្មែរសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រដោះស្រាយវិបត្តិនយោបាយខ្មែរ
-
សម្ដេចព្រះរៀម បុប្ផាទេវី ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
-
កម្ពុជាប្រារព្ធពិធីចម្រើនព្រះជន្ម៨១ព្រះវស្សាថ្វាយសម្ដេចម៉ែ
-
អ្នកសង្កេតការណ៍ចង់ឃើញព្រះមហាក្សត្របំពេញតួនាទីដើម្បីឲ្យកម្ពុជាមានប្រក្រតីភាពឡើងវិញ
-
ព្រះមហាក្សត្រនឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅថ្ងៃទី២-៤មិថុនា
-
គោឧសភរាជបង្ហាញប្រផ្នូលថាស្រូវពោតនិងសណ្ដែកនឹងទទួលបានផលល្អនៅឆ្នាំនេះ
បាត់ស្តេចមួយទៀតអត់ឃើញទៅ ស្តេចភ្នែក១។