‘ផ្កាយ​រះ​ច្រើន​ពេញ​មេឃ’: ក្ដីមន្ទិល​​នៃ​​ការ​ដំឡើង​ឋានន្តរស័ក្តិ​ នៅ​កម្ពុជា

ឧត្តមសេនីយ៍​​យោធា​​កម្ពុជា​​ជាច្រើន​រូប​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន​សន្ដិភាព​កាលពី​ឆ្នាំ ២០១៥។ ហុង មិនា

ឧត្តមសេនីយ៍​​យោធា​​កម្ពុជា​​ជាច្រើន​រូប​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន​សន្ដិភាព​កាលពី​ឆ្នាំ ២០១៥។ ហុង មិនា



and
ភ្នំពេញប៉ុស្តិ៍

នៅ​ពេល​​ដែល​​និយាយ​ដល់​ការ​ដំឡើង​ឋានន្តរស័ក្តិ​នៅ​ក្នុង​ជួរ​​កងយោធពល​ខេមរភូមិន្ទ​គឺ​មិនមែន​​គ្រប់​គ្នា​​សប្បាយ​ចិត្ត​នោះ​ទេ។

នៅ​​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដ៏​ច្រើន​នាពេល​ថ្មីៗ​ក្នុង​ជួរ​កងកម្លាំង​យោធា​​ដែល​បាន​បង្ហាញ​កាលពី​ខែ​មុន​នោះ កាសែត ​ភ្នំពេញ​​ប៉ុស្តិ៍​ បាន​ស្វែងរក​ការ​យល់​ឃើញ​​​​ពី​មន្ត្រី​យោធា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ដំឡើង​តំណែង​ដ៏ច្រើន​នេះ​នៅ​ក្នុង​​កងកម្លាំង​ប្រដាប់​អាវុធ​។

ខណៈ​ការ​ដំឡើង​ឋានន្តរស័ក្តិ​គឺជា​ឧបករណ៍​មួយ​ដើម្បី​ធានា​ឱ្យ​មាន​ភក្ដីភាព​ចំពោះ​អ្នក​កាន់​​​អំណាច​​នោះ​វា​ត្រូវ​បាន​​​គេ​លើក​ឡើង​ថា​វា​ជា​កត្តា​ដ៏ចម្បង​មួយ​​នៅ​ពី​ក្រោយ​និន្នាការ​​នៃ​ការ​​បង្កើត​ឡើង​ជាយូរ​មក​ហើយ​​នូវ​ករណី​នេះ​ហើយ​​ផលវិបាក​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​ដោយ​​បទសម្ភាស​ជាច្រើន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ជា​រឿយៗ។

សម្រាប់​មន្ត្រី​វ័យ​ក្មេង​មួយ​ចំនួន​​នៅ​ក្រសួង​ការពារ​ជាតិ​ទម្ងន់​​ធំ​​បំផុត​គឺជា​ប្រភព​ចម្បង​នៃ​ភាព​អាម៉ាស់​​ខណៈ​ពេល​ដែល​​អតីត​យុទ្ធជន​ដែល​ជា​អ្នក​តស៊ូ​មួយ​​ចំនួន​សម្លឹង​មើល​​ដល់​ការ​​ដំឡើង​តំណែង​​នេះ​​ដោយ​មិន​សប្បាយ​ចិត្ត។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​ចំនួន​បី​រូប​បាន​​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​​​ទេ នៅ​ពេល​និយាយ​ព្រោះ​ជា​​ភាព​អាម៉ាស់​របស់​ខ្លួន។

ពួកគាត់​បាន​​និយាយ​ថា​ គ្មាន​អ្វី​ទាំងអស់​ហើយ​​​និមិត្តរូប​មិន​សម​ហេតុផល​នៃ​ស្ថានភាព​នេះ​គឺ​ច្រើន​ជាង​មន្ត្រី​ជាន់​ខ្ពស់​ដែល​កំពុង​កាត់​បន្ថយ​មុខ​តំណែង​​​របស់​ពួកគេ​នៅ​ពេល​ដែល​​ត្រូវ​ធ្វើការ​ជាមួយ​សមភាគី​​បរទេស។

បុរស​​ទាំង​បី​នាក់​បាន​បញ្ជាក់​អំពី​​ការ​អនុវត្ត​នេះ​ដោយ​ពួកគាត់​លើក​ឡើង​ពី​ឧទាហរណ៍​ជាក់ស្តែង​​​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​​មេ​របស់​ពួកគាត់​ផ្ទាល់​តែ​ម្តង​ ប៉ុន្តែ​ពួកគាត់​មិន​អាច​ប្រាប់​ឈ្មោះ​បាន​​ទេ​ដើម្បី​ការពារ​​អត្តសញ្ញាណ​របស់​ប្រភព​នេះ។

បុគ្គលិក​​ម្នាក់​ដែល​បាន​ចំណាយ​ពេល​អស់​ជិត​​មួយ​ទសវត្សរ៍​នៅ​ក្នុង​ក្រសួង​នេះ​បាន​និយាយ​ថា៖ «នេះ​គឺជា​​រឿង​ធម្មតា» ។ «ឧត្តមសេនីយ៍​​ថ្នាក់​ផ្កាយ​ពីរ​​អាច​ទម្លាក់​​ផ្កាយ​របស់​គាត់​ចេញ​ហើយ​​ក្លាយ​ទៅ​ជា​វរសេនីយ៍ទោ​​​ដោយ​ធ្វើ​ដូច្នេះ​គឺ​ពួកគេ​អាច​​ទៅ​ចរចា​​ជាមួយ​សមភាគី​របស់​ខ្លួន​បាន»។

បើ​គិត​ឲ្យ​សាមញ្ញ លោក​និយាយ​ថា​វា​មាន​​បរិបទ​ចំនួន​ពីរ៖ គឺ​ទី ១ ប្រទេស​កម្ពុជា​ និង​ទី ២ គឺ​​ពិភពលោក។

នៅក្នុង​​ប្រទេស​កម្ពុជា​មាន​មនុស្ស​ជាច្រើន​​ស្វែងរក​ការ​ដំឡើង​ឋានន្តរស័ក្តិ​មិន​​ថា​សម្រាប់​ហេតុផល​ឡើង​ប្រាក់ខែ​សម្រាប់​មុខ​តំណែង​ដើម្បី​ប្រើ​នៅក្នុង​អាជីវកម្ម​ ឬ​ដើម្បី​អួត​នៅ​លើ​ហ្វេសប៊ុក​នោះ​ទេ​គឺ​មាន​ច្រើន។ ប៉ុន្តែ​សម្រាប់​អ្នក​​ធ្វើការ​ជាមួយ​នឹង​​ដៃគូ​ក្នុង​តំបន់ ​និង​អន្តរជាតិ​គឺ​រចនាសម្ព័ន្ធ​នៃ​មុខ​តំណែង​​កំពូល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​ដ៏ឆ្គង​ពេល​​ដែល​និយាយ​​ដល់​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​តួនាទី ការ​ទទួល​​ខុសត្រូវ​ និង​ឋានានុក្រម​ស្តង់ដារ​យោធា។


ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​សមយុទ្ធ​យោធា​នៅ​កោះពេជ្រ។ ​ផា លីណា

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​សមយុទ្ធ​យោធា​នៅ​កោះពេជ្រ។ ​ផា លីណា

នាយកដ្ឋាន​​ក្រសួង​ការពារ​ជាតិ​ក្នុង​ប្រទេស​ឡាវ​ជា​ធម្មតា​គឺ​​គ្មាន​តំណែង​ណា​ខ្ពស់​ជាង​ថ្នាក់​​វរសេនីយ៍ទោ​នោះ​ទេ។

លោក​​បាន​ថ្លែង​ថា​ចំពោះ​មុខ​តំណែង​ស្មើ​គ្នា​របស់​កម្ពុជា​ជា​ធម្មតា​​គឺ​គេ​​តែង​​ដំឡើង​ដល់​យ៉ាង​​ហោច​ណាស់​ថ្នាក់​ផ្កាយ​ពីរ​​នៅ​លើ​ស្មា​របស់​ពួកគេ​ដែរ ហើយ​​មាន​​​ភាព​ខុស​គ្នា​ដោយ​​អន្លើ​ជាមួយ​​នឹង​​សមភាគី​វៀតណាម ​និង​ថៃ។ «ការ​អញ្ជើញ​ពេល​ខ្លះ​គេ​បញ្ជាក់​ពី​មុខ​តំណែង​ថា​អ្នក​ណា​​គួរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​​ពាក់ព័ន្ធ​នោះ​ដូច្នេះ​ហើយ​ខាង​ភាគី​កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​បន្ថយ​​ឋានៈ​របស់​ពួកគេ​ដើម្បី​​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​បាន»។

លោក​​បញ្ជាក់​ថា​៖ ​«យើង​មាន​អារម្មណ៍​ថា​ខ្មាសអៀន​ណាស់​​ ប៉ុន្តែ​យើង​​គ្មាន​ជម្រើស​នោះ​ទេ។ មន្ត្រី​​ជាន់ខ្ពស់​មួយ​ចំនួន​ក៏​ត្អូញត្អែរ​ផង​ដែរ»។

រឿង​​ស្រដៀង​គ្នា​នេះ​ដែរ​ក៏​ត្រូវ​បាន​ប្រាប់​ដោយ​បុគ្គលិក​ម្នាក់​ផ្សេង​ទៀត​មកពី​ក្រសួង​​នេះ​ដោយ​​​​គាត់​បាន​និយាយ​ថា​មេ​របស់​គាត់​ត្រូវ​ផ្លាស់ប្តូរ​ពី​ថ្នាក់​ឧត្តមសេនីយ៍​​ផ្កាយ​ ១ ទៅ​ថ្នាក់​អនុសេនីយ៍ឯក​ដើម្បី​ដើរ​តួ​ធ្វើ​ជា​អ្នក​បកប្រែ​ឲ្យ​គណៈប្រតិភូ​មួយ​ដែល​មកពី​​ប្រទេស​លោក​ខាង​លិច។

លោក​បាន​​បន្ត​ថា៖ «នេះ​គឺជា​រឿង​ធម្មតា។ ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​ផ្លាស់ប្តូរ។ មនុស្ស​​មិន​មាន​​​ការ​គោរព​ច្រើន​ចំពោះ​កងយោធា​ពីព្រោះ​ថា​វា​​​មាន​ផ្កាយ​ច្រើន​ពេក​នៅ​លើ​មេឃ»។

បើ​យោង​តាម​ប្រភព​ផ្ទៃក្នុង​មួយ​បាន​​បញ្ជាក់​ថា​នៅក្នុង​សៀវភៅ​ផ្ទាល់​​របស់​ក្រសួង​ការពារ​​ជាតិ​​គឺ​មាន​ឋានៈ​ថ្នាក់​ឧត្តមសេនីយ៍​ចំនួន ១៣៨០ រូប​ហើយ​​ប្រភព​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ចំនួន​នេះ​​នៅ​មិន​ទាន់​ត្រូវ​បាន​កែសម្រួល​នៅ​ឡើយ​​​ក្នុង​​មួយ​រយៈពេល​នេះ​។ ជាង​មួយ​ឆ្នាំ​កន្លង​មក​កងយោធពល​​ខេមរភូមិន្ទ​បាន​បន្ថែម​​ថ្នាក់​ឧត្តមសេនីយ៍​​ ៥០០ ​នាក់​ទៅ​ក្នុង​តំណែង​កំពូល​របស់​ខ្លួន​។ ប្រភព​មួយ​ទៀត​​​នៅ​​សហគមន៍​​អនុព័ន្ធ​យោធា​បាន​​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​​ប្រហែល ២៤៥០ នាក់។

ប្រភព​​មួយ​​ផ្សេង​ទៀត​​បាន​ព្យាករ​ថា​ចំនួន​នេះ​​អាច​​​លើស​ពី​ ៣០០០ ​នាក់។

ពួកគេ​យល់​​ថា៖ ​«គេ​គ្រាន់​តែ​បន្ត​បោះ​រង្វាន់​​​មក​ឲ្យ​ក្នុង​​​​បំណង​ដើម្បី​រក្សា​មនុស្ស​ទុក​​នៅក្នុង​ក្រុម​តែ​ប៉ុណ្ណោះ​​»។

ជា​ញឹកញាប់​​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​ការ​ដំឡើង​ឋានន្តរស័ក្តិ​គឺ​ធ្វើ​ឡើង​​ដោយ​​​ផ្អែក​​តាមរយៈ​ការ​វាយតម្លៃ​​លើ​គុណសម្បត្តិ។

លោក មាស សំអុល ​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​​ដែល​ទទួល​បន្ទុក​​ចំពោះ​ការ​ដំឡើង​ឋានន្តរស័ក្តិ​បាន​​បដិសេធ​មិន​ផ្តល់​កិច្ចសម្ភាសន៍​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ត្រូវ​បាន​ញាំញី​ជាយូរ​មក​ហើយ​​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ។​

លោក​ថ្លែង​ថា​៖ «វា​ដូចជា​​ស្មៅ​មួយ​​​គុម្ព​អ៊ីចឹង​អាជ្ញាធរ​​បាន​ព្យាយាម​កាត់​តម្រឹម​​​​កំណើន​​​ថ្នាក់​ឧត្តមសេនីយ៍​​ដែល​​កើន​ឡើង​យ៉ាង​ខ្លាំង​​បន្ទាប់ពី​រដ្ឋាភិបាល​ និង​​កងកម្លាំង​តស៊ូ​បាន​ធ្វើ​​សមាហរណកម្ម​នៅ​ឆ្នាំ​ ១៩៩៣»​។

បើ​យោង​តាម​របាយការណ៍​របស់​​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា​ចាប់​តាំងពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​ ៩០ ​​មក​គឺ​គម្រោង​ធ្វើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កាន់​តែ​​មាន​​​ប្រសិទ្ធភាព​គឺ​មាន​រាប់​បញ្ចូល​ទាំង​ការ​កាត់​បន្ថយ​ចំនួន​ថ្នាក់​ឧត្តមសេនីយ៍​ពី​ចំនួន​ ១៨០០ ទៅ​ ១០០ នាក់។

របាយការណ៍​នោះ​​បាន​បញ្ជាក់​ថា​​ ត្រឹម​ឆ្នាំ ១៩៩៥ មាន​ថ្នាក់​ឧត្តមសេនីយ៍​ប្រហែល​ ២០០ ​នាក់​។ នាយឧត្តមសេនីយ៍​​ម្នាក់​ក្នុង​ចំណោម​​​នាយឧត្តមសេនីយ៍​ទាំង​អស់​នាពេល​នោះ​ក៏​មាន​​លោក​ ញឹក ប៊ុនឆៃ ​ម្នាក់​ដែរ​ដែល​លោក​ជា​​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ​ដែល​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ហ៊្វុនស៊ិនប៉ិច​ក្នុង​ទសវត្សរ៍​ឆ្នាំ ៩០។

ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​លោក​ ប៊ុនឆៃ ​ដែល​​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​​ថ្លែង​ថា​ចំនួន​នេះ​បាន​ចាប់​ផ្តើម​​កើនឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ចុង​​ទសវត្សរ៍​ឆ្នាំ ២០០០។ ជាមួយ​នឹង​សំណើ​សុំ​យោបល់​ពី​ការ​ការ​ដំឡើង​ឋានៈ​នៅ​ទូទាំង​​ប្រទេស​​លោក​​ថ្លែង​ថា​ក្រសួង​​​មាន​ពេលវេលា​ដ៏លំបាក​​ណាស់​​ក្នុង​ការ​ទម្លាក់​​នរណា​ម្នាក់​មក​ក្រោយ​​វិញ។

លោក​ថ្លែង​ថា៖ ​«នៅ​ពេល​ដែល​​អង្គភាព​មួយ​ឃើញ​ថា​អង្គភាព​មួយ​ទៀត​បាន​ស្នើសុំ​ដំឡើង​ឋានៈ​នោះ​ពួកគេ​ក៏​ស្នើសុំ​មួយ​ដែរ។

ស្ថានភាព​បែប​នេះ​ហាក់​បាន​បង្ហាញ​​ពី​កម្រិត​ដ៏ខ្ពស់​បំផុត​មួយ​​​នៅ​​ឆ្នាំ ២០១១។ នៅ​ពេល​​​ធ្វើ​ពិធី​រំឭក​​​ខួប​លើក​ទី ៥៨ ​នៃ​កងយោធពល​ខេមរភូមិន្ទ រដ្ឋមន្ត្រី​​ការពារ​ជាតិ​លោក​ ទៀ បាញ់ បាន​ប្រកាស​​អំពី​ការ​បញ្ឈប់​ដំឡើង​តំណែង​​ដែល​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​មុខ​តំណែង​របស់​​មន្ត្រី​មួយ​​ចំនួន ​និង​សមត្ថភាព​​របស់​ពួកគេ​ហើយ​លោក​​បាន​​បន្ថែម​ថា​វា​លំបាក​នៅ​ពេល​​ដែល​​​សហការ​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត។

នៅ​ក្នុង​ឆ្នាំ ២០១៦ ឧត្តមសេនីយ៍ត្រី​ថ្មី​ចំនួន​ ២៤៣ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ខណៈ​ដែល​រាប់​​សិប​​នាក់​​ផ្សេង​ទៀត​បាន​ទទួល​ការ​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ផ្កាយ​បន្ថែម​ទៀត។ នៅក្នុង​​ឆ្នាំ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដំឡើង​ឋានន្តរស័ក្តិ​ដល់​អតីតយុទ្ធជន​ដែល​បាន​ចូល​បម្រើ​កងទ័ព​ចាប់​ពី​ឆ្នាំ ១៩៧៩ ​ចុះ​ដោយ​ស្វ័យប្រវត្តិ។ ការ​ផ្លាស់ប្តូរ​នេះ​ត្រូវ​បាន​​អ្នក​នៅ​​ក្នុង​ស្ថាប័ន​សាមី​ថា​​វា​​គឺជា​​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​​ការ​មិន​ពេញចិត្ត​​​ក្នុង​ចំណោម​ទាហាន​​​ដែល​​បាន​ចូល​បម្រើ​ការងារ​​យូរ​ឆ្នាំ​​​ដែល​​ខកចិត្ត​។

ការ​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​រួច​មក​ហើយ​ថា​មាន​​ឧត្តមសេនីយ៍​ថ្មី​ចំនួន​ ២៥៦ រូប​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដែល​ការ​ដំឡើង​នេះ​បាន​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​អាយុ ៣៩ ឆ្នាំ​របស់​លោក​នាយករដ្ឋមន្ត្រី​គឺ​លោក​ ហ៊ុន ​ម៉ាណែត​ដែល​ជា​ឧត្តមសេនីយ៍​ផ្កាយ​បី​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។

តាម​ឧត្តមសេនីយ៍ឯក​ម្នាក់​ដែល​បាន​​រំឭក​ពី​ឱកាស​នៃ​ការ​ដំឡើង​ឋានៈ​របស់​គាត់​​ចុង​ក្រោយ​បំផុត​កាលពី​ឆ្នាំ​មុន​បញ្ជាក់​​ថា​ជុំ​ចុងក្រោយ​​បំផុត​​នៃ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ស្វ័យប្រវត្តិ​ជាថ្មី​ម្តង​ទៀត​គឺ​ដើម្បី​ពង្រឹង​ភាព​ខុស​​គ្នា​រវាង​តួនាទី​ និង​​ការ​ទទួល​​ខុស​ត្រូវ។

បើ​ទោះបី​ជា​មន្ត្រី​រូប​នេះ​ដែល​ទើប​ស្ថិត​ក្នុង​វ័យ ៣០ ឆ្នាំ​ស្តើង​ក្តី​ក៏​គាត់​​កម្រ​ទៅ​ការិយាល័យ​ណាស់​​​ក្នុង​​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​​នេះ​ហើយ​គាត់​បាន​បម្រើ​ការងារ​​នៅ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​​មិន​ទាន់​ដល់​មួយ​ទសវត្សរ៍ទេ​។ ថ្ងៃ​មួយ​​ខណៈ​ដែល​​គាត់​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទីក្រុង​​ភ្នំពេញ​គាត់​ត្រូវ​បាន​​គេ​ទូរស័ព្ទ​មក​ប្រាប់​​ដំណឹង​​​​ជា​មុន​អំពី​​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ។

មាន​​គេ​ប្រាប់​គាត់​ថា៖ ​«តម្លៃ​រៀបចំ​រត់​ឯកសារ​» គឺ​ត្រូវ​​បង់​ ២៥០ ​ដុល្លារ​ដើម្បី​រក្សា​ឈ្មោះ​​ឲ្យ​មាន​សុវត្ថិភាព​នៅក្នុង​បញ្ជី​នោះ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​​មន្ត្រី​ពីរ​រូប​របស់​​ក្រសួង​ការពារ​ជាតិ​​​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​​ថា​តួលេខ​គឺ​ទាប​ជាង​នេះ។

គាត់​ថ្លែង​​ថា៖ ​«ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​​មែន​ទែន​! ខ្ញុំ​ទើប​ទទួល​​​ការ​ដំឡើង​តំណែង​​​ពីរ​​ឆ្នាំ​មុន​​ទៅ​ជា​វរសេនីយ៍ឯក​»​។ «វា​ពិតជា​ឆាប់​ណាស់​សម្រាប់​​ខ្ញុំ វា​ហាក់​ដូចជា​​មិន​ស៊ី​ជាមួយ​​​អាយុ​​ និង​អតីតភាព​ការងារ​​ខ្ញុំ​ទេ»។

ចាប់ពី​ឆ្នាំ ២០០៩ រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ប្រាំបី​ឆ្នាំ​មក​ហើយ វា​ពិត​ជា​លឿន​ខ្លាំង​ណាស់»។ «មនុស្ស​មួយ​ចំនួន​បាន​ចូល​បម្រើ​ការងារ​ពី​ឆ្នាំ​ ១៩៧៩ មក​ ប៉ុន្តែ​តាម​ពិត​ទៅ​​វា​មិនមែន​ជា​​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

ការ​ដំឡើង​ឋានន្តរស័ក្តិ​ក្នុង​វិស័យ​​យោធា​បាន​ចូល​មក​ដល់​ដោយ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពិច័យ​ថ្មី​ក្នុង​ខែ​មករា​ នៅ​ពេល​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​បង្ហាញ​ពី​ក្រុម​អង្គរក្ស​ចំនួន​បី​នាក់​ដែល​​មកពី​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្រ្ត​​​​​​បក្ស​ប្រឆាំង​​ចំនួន​ពីរ​រូប​យ៉ាង​ធ្ងន់ធ្ងរ​ក្រោយ​មក​​បុរស​ដែល​​វាយ​តំណាងរាស្រ្ត​នេះ​ត្រូវ​បាន​​ដំឡើង​​​ឋានន្តរស័ក្តិ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​​ដោះលែង​​ពី​ពន្ធនាគារ។

ទោះ​ជា​យ៉ាង​ណា​ សមាជិក​ម្នាក់​នៃ​កងអង្គរក្ស​ដែល​​បាន​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​​ថ្លែង​ថា​ការ​ផ្លាស់ប្តូរ​នេះ​គឺ​ហួស​​ពី​ភ្ញាក់ផ្អើល​ទៅ​ទៀត។

អនុសេនីយ៍ឯក​អាយុ ៥០ ឆ្នាំ​ម្នាក់​ដែល​មិន​បាន​ទទួល​ការ​ដំឡើង​តំណែង​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​បាន​​ទទួល​ការ​ដំឡើង​តំណែង​​ទេ​ពីព្រោះ​ខ្ញុំ​គ្មាន​លុយ​បង់​​ឲ្យ​ពួកគេ។ នៅ​ក្នុង​អង្គភាព​នេះ​ពួកគេ​ងាយ​នឹង​ទទួល​បាន​​​ការ​ដំឡើង​តំណែង​​ណាស់​។ វា​ជា​​ស្ថាប័ន​​​សំខាន់​ក្នុង​ការ​ឡើង​ឋានៈ​ព្រោះ​ពួកគេ​ជា​​កងការពារ​សម្តេច​​ ហ៊ុន សែន​»៕ NS


Contact authors: ម៉ិច ដារ៉ា and Shaun Turton

What Next?

Recent Articles

3 Responses to "‘ផ្កាយ​រះ​ច្រើន​ពេញ​មេឃ’: ក្ដីមន្ទិល​​នៃ​​ការ​ដំឡើង​ឋានន្តរស័ក្តិ​ នៅ​កម្ពុជា"

  1. ?? says:

    star is rising on a small sky that blocking the light from the sun. all these stars they did not care as long as they have their star they can use it to make $ from it. I just born and raise as a Cambodian but I was out of that small hole and seeing the world is bigger then what I used to see. after I think back to the small hole I see it too fare away from each other. the thing I saw was when they see or copy some thing from the big world they are going crazy. Cambodian should see the bright light since 2023 but the big cloud was cover since then up until now. GOD bless all Cambodian

  2. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    សុទ្ធផ្កាយចោរ!!!!

  3. people says:

    This dark king dom is under control of veitcong dictator mafia ‘that why cambodian people feel so embarrass ‘ suck a mall country and 15 million people have plenty of stars ‘ that so funny’.Some star maybe don’t have soldiers ‘and don’t know the law of soldiers’ .In the world if they see all these stars they might can’t stop laughing ‘ that unbelievable’ .Since independent from french ‘cabodia having soldiers and general like international but since veitcong mafia dictator control the country everything out of this world like mad king dom. GOD bless all cambodian people’