ដោយ អ៊ុង សេរីវុទ្ធ
2017-03-21
RFA

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើសន្និសីទកាសែតនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។ RFA/Morm Moniroth
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី២២ មីនា ដោយស្ដីបន្ទោសធ្ងន់ៗ ដល់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលអធិប្បាយជុំវិញតួនាទីមួយចំនួនលោកលោក សុខ អាន។
លោក ហ៊ុន សែន បញ្ជាក់ថា ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជាការផ្ដល់ព័ត៌មានខុស ដែលថាតួនាទីទាំងប៉ុន្មានរបស់អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នឹងត្រូវផ្ដល់ជូនលោក ប៊ិន ឈិន ដែលទើបទទួលតួនាទីស្ដីទីពីលោក សុខ អាន ក្រោយលោកទទួលមរណភាព។
លោក ហ៊ុន សែន៖ «ពេលខ្លះមិនមែនអ្នកសារព័ត៌មានខុសទេ ប៉ុន្តែយើង(អ្នកនាំពាក្យ) អ្នកផ្ដល់ព័ត៌មានឲ្យគេខុស។ រួចអ្នកមានចេតនាអាក្រក់ក៏ពង្រីកថែមទៅ! អត់មានដូរអ្វីទាំងអស់ វាទៅជាឆ្កួតអស់ចឹងទៅ! ឥឡូវដើម្បីកែ ចាក់មួយម្ជុលបាត់ឆ្កួត»។
លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលកំពុងទទួលតួនាទីរដ្ឋមន្ត្រីស្ដីទីទីស្ដីការគណៈរដ្ឋមន្ត្រី នឹងមិនគ្រប់ការងាររបស់លោក សុខ អាន ទាំងអស់ឡើយ ដោយគ្រប់គ្រងតែសាលាក្ដីខ្មែរក្រហមតែមួយប៉ុណ្ណោះ។ ចំណែកការងារដទៃទៀតដែលស្ថិតក្រោមស្ថាប័នណា នឹងត្រូវផ្ដល់ទៅស្ថាប័ននោះ។
លោកថា អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ នឹងត្រូវប្រគល់ទៅឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកគ្រប់គ្រង។ ប្រធានកាយរិទ្ធិ ត្រូវផ្ដល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ ហើយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគ្រប់គ្រងគណៈកម្មការផ្លូវដែក។ ដោយឡែកក្រុមប្រឹក្សាគណៈវិស្វកម្ម នឹងត្រូវឲ្យរដ្ឋមន្ត្រីក្រសួងការងារជាអ្នកទទួលខុសត្រូវ។ រីឯសាលាភូមិន្ទរដ្ឋបាល នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ ខណៈសាលាវិជ្ជាជីវៈតុលាការ និងត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌។ នៅសល់ពីនេះ មានតែស្ថាប័នបីប៉ុណ្ណោះ នឹងត្រូវស្ថិតក្រោមចំណុះរបស់ទីស្ដីគណៈរដ្ឋមន្ត្រីដដែល គឺអាកាសចរស៊ីវិល ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ និងរាជបណ្ឌិតសភា។
បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏ស្នើឲ្យសារព័ត៌មានកែតម្រូវឡើងវិញ នូវអ្វីដែលលោក ផៃ ស៊ីផាន បានថ្លែងនាពេលកន្លងទៅ និងត្រូវរកការបញ្ជាក់ឲ្យបានច្បាស់ជាមុនសិនមុននឹងផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន សុំទោសលោក ផៃ ស៊ីផាន ចំពោះការស្ដីបន្ទោសនេះ ប៉ុន្តែលោកថា បើលោកមិននិយាយ គេអាចនឹងយល់ច្រឡំចំពោះរដ្ឋាភិបាល រួមនឹងការប្រមាថរដ្ឋាភិបាលផង។
លោក ហ៊ុន សែន អះអាងថា លោកធ្លាប់បានជជែកគ្នាពីការកែទម្រង់តួនាទីនេះតាំងពីលោក សុខ អាន មិនទាន់ឈឺម្ល៉េះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២៩នៅក្នុងរបាយការណ៍សុភមង្គលពិភពលោក
-
ការបារម្ភពីលទ្ធភាពដែលរដ្ឋាភិបាលអាចត្រៀមប្រើកម្លាំងយោធាពេលបោះឆ្នោត
-
គណបក្សក្រៅរដ្ឋាភិបាលថាបក្សកាន់អំណាចនឹងចុះខ្សោយក្រោយអវត្តមានលោក សុខ អាន
-
អធិការរងនិងអភិបាលស្រុកកណ្ដៀងរងការចោទថាគំរាមសកម្មជនបក្សប្រឆាំង
-
បទសម្ភាសន៍៖ ប្រធានអាដហុកអំពាវនាវឲ្យបក្សកាន់អំណាចបន្ធូរបន្ថយនយោបាយតឹងរ៉ឹង
-
រដ្ឋសភានឹងរៀបចំសិក្ខាសាលាស្ដីពីបទពិសោធន៍គ្រប់គ្រងវិនិយោគសាធារណៈ
-
បទសម្ភាសន៍ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រតិកម្មនឹងប្រមុខរដ្ឋស្តីទី
-
ខុមហ្វ្រែល៖ ពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល
-
ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់បក្សនយោបាយជំនួសព្រះមហាក្សត្រ
ធ្វើជាសត្វសេក និងសារិកា គឺតែងតែជួបប្រទះនូវហេតុការណ៏ដូច្នេះហើយ (ទ្រាំៗទៅបុរសធ្មេញមាស) អើយ!
បន្តិចទៀតដើរទាត់ខ្យល់ហើយ អស់សុខអានហើយ។
គាត់ខំ kiss ass ចៅហ្វាយថ្មីដើម្បីរក្សាការងារគាត់ទេ ព្រោះគាត់មិនអាច
មករត់ការSSI នៅអាមេរិកដូចមុនទៀតបានឡើយ?