កម្ពុ​ជា​ទទួល​លុយ​ពី​ចិនជាង​៤ពាន់​លាន​ដុល្លារអាមេរិក

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 4:15 PM
http://vodhotnews.com

សេដ្ឋកិច្ច


លោក ជាំង ជៀងកៅ និងលោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ថារហូត​មក​ដល់​ត្រឹម​ខែ​កុម្ភៈឆ្នាំ​២០១៧នេះ​ ប្រទេស​ចិន​បាន​​ផ្តល់​ជា​ជំនួ​យ​ទាំង​ឥតសំណង​ និង​មាន​សំណងដល់​កម្ពុជា​បាន​​ជាង​៤ពាន់​លាន​ដុល្លារហើយ​ សម្រាប់​​ការ​អភិ​វឌ្ឍ។​ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​​សារព័ត៌មា​ន​កម្ពុ​ជា AKP។

ថ្លែង​ក្នុង​ពិធីផ្សព្វផ្សាយ​សៀវ​ភៅស្តីពី​អភិបាលកិច្ច​នៅ​ប្រទេស​ចិន ដោយ​ប្រធានាធិបតី​ ស៊ី ជិនពីង នៅ​វិមាន​សន្តិភាព កាលពី​ម្សិល​មិញ​លោកនាយក​រដ្ឋ​មន្ត្រី​ប្រកាសថា​ ចិន​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ទាំង​ឥត​សំណង​ និង​មាន​សំណងដល់​កម្ពុជា​​ជាច្រើន​ដល់​ទៅ​ ៤២០០លានដុល្លារ​អាមេរិក ​​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំនេះ ដោយ​ជំនួយទាំងនោះ​ទទួល​មក​សម្រាប់​អភិវឌ្ឍន៍​ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខសង្គមជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថាប្រាប់​វី​អូ​ឌី​​នាពេល​ថ្មី​ៗ​នេះថា កម្ចី​ពីប្រ​ទេសចិន មិនបាន​ដា​ក់​​​​​​លក្ខ​ណពីសិទ្ធិមនុស្សនិង​អភិ​​បា​ល​​​កិ​ច្ចទេ។ លោកថា ចិនគិតតែម្យ៉ា​ងគឺយកកា​រ​ប្រា​​ក់​ឲ្យ​​គ្រប់ ពីប្រទេសជាកូនបំណុលសម្រាប់ជាផល​ប្រយោជន៍​ប្រទេស​គេជា​ការស្រេច។

លោក យង់ គិមអេង ឲ្យដឹងទៀតថា ជំនួយបែបនេះ អាចក្លាយជាការដាក់​ទណ្ឌកម្ម​ដល់ពលរ​ដ្ឋក្រីទៅវិ​ញទេ​ បើរដ្ឋាភិបាលជាកូនបំណុលនោះ យកប្រាក់កម្ចីនោះ ទៅប្រើប្រាស់គ្មានតម្លាភាពឬក៏មាន​អំ​​ពើ​​ពុក​រលួ​​​យនោះ។

លោកថា៖ «ពិតមែនតែលុយកម្ចីគេគិតពីបញ្ហាសិទ្ធិមនុស្សជារួម គេអត់ចង់ឃើញ​ប្រាក់កម្ចីដែ​លយកពី​​ប្រទេស របស់គេហ្នឹង ទៅជាឧបករណ៍រំលោភសិទ្ធិមនុស្សទេបាទ។ អញ្ចឹង​បើធ្វើបែបហ្នឹង​វាធ្វើឲ្យ​អាប្រាក់​កម្ចី រប​​ស់​​គេហ្នឹ​ងវាក្លាយជាការដាក់ទណ្ឌកម្មវិញ វាមិនមែនជាការជួយបាទ»។

លោក យង់ គិមអេង ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានកសាងស្ពានថ្នល់ច្រើនមែន ប៉ុន្តែលោកថា ថ្នល់​ភាគច្រើនគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ឬធ្វើហើយខូចវិញ ក្នុងរយៈពេលខ្លី។

ទំនាក់​ទំនង​កម្ពុជា​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថាមានភាព​ស្អិត​រមួតតាម​រយៈជំនួយ។ លោក ហ៊ុន​ សែន កាលពីសប្តាហ៍​មុន​បាន​ថ្លែង​ សរសើរ​ចិនថា​ឲ្យ​លុយដែល​ខ្ចីស្រួលចាត់ចែងតាមតម្រូវការរបស់​ខ្លួន​ទៀត​ផង ខណៈដែល​ជំនួយ​ដែល​ទទួល​ពី​លោក​សេរីមាន​អាមេរិក និង​សហភាព​អឺរ៉ុប ​មាន​ភ្ជាប់​លក្ខខណ្ឌសិទ្ធិ​មនុស្ស និងមាន​ការ​ត្រួត​ពិនិត្យ​ច្រើន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្តទៅ​នឹង​លក្ខខណ្ឌ​ដែល​បាន​ភ្ជាប់​ទាំង​នោះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

3 Responses to "កម្ពុ​ជា​ទទួល​លុយ​ពី​ចិនជាង​៤ពាន់​លាន​ដុល្លារអាមេរិក"

  1. Tor says:

    វាន់កហើយចៅៗជំនាន់ក្រោយ។ប៉ុណ្ណឹងហើយនៅញញឺមកើតទៀត អាឃ្លោក!

  2. ?? says:

    please look at HUN SEN he is so proud of himself by borrowing money from CHINA. HUN SEN think this country and it’s people is belonging to him . he can use it for the profit of himself and his high ranking officer. it is not make any deferent from what international community said CAMBODIA the country for sell. it will not going to be that long this poor nation will belonging to CHINA. when this poor nation can not pay back all those monies that HUN SEN owing CHINA will take over. after all I can say we Cambodian are so lucky to have a smart man in the world to lead our nation. ???????????????

  3. ពាក្យចាស់ពោលថា អ្នកមានមិនបាន ៣ តំណ ឯអ្នកក្រមិនបាន ៣ ជំនាន់ ។ នែ៎! ចិន មើលគំរូ

    ប្រទេសខ្មែរជំពាក់ប្រាក់បំណុលអាមេរិក ប្រមាណជា ៥០០ លានដុល្លា! អ្នកដឹកនាំប្រទេសខ្មែរទៅ

    តាមជំនាន់បានតេះដៀលការជំពាក់ប្រាក់បំណុលអាមេរិកថា ជាបំណុលកខ្វក់។ ចុះបើជាបំណុល

    របស់ចិនវិញ តើមានអ្នកចង់ថា ជាបំណុលអ្វីដែរ ? ( ឈាមក្រហមឆ្អាល់ រំលោភសិទ្ធិមនុស្ស ខ្វេះដី

    ខួងយករ៉ែ … )។