លោក ហ៊ុន សែន ស្នើ​កុំ​ចោទ​លោក​ជា​អាយ៉ង​វៀតណាម​ដោយ​គ្រាន់​តែ​ចេះ​និយាយ​វៀតណាម

ដោយ យ៉ង ចាន់តារា
2017-04-24
RFA

(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ចូលរួម​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ជ្រៃ​ធំ-ឡុងប៊ិញ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ចូលរួម​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ជ្រៃ​ធំ-ឡុងប៊ិញ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook



ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​កុំ​ឲ្យ​មាន​ការ​ថ្កោលទោស ឬ​ចាត់​ទុក​លោក​ថា​អាយ៉ង​របស់​វៀតណាម ដោយ​គ្រាន់​តែ​លោក​ចេះ​និយាយ​ភាសា​វៀតណាម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជាវៀតណាម ជ្រៃ​ធំឡុងប៊ិញ នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេសា«បើ​គេ​ឃើញ​ខ្ញុំ​និយាយ​ភាសា​វៀតណាម គេ​ថា​ខ្ញុំ​អាយ៉ង​វៀតណាម ប៉ុន្តែ​ដូចជា​គេ​មិន​ទាន់​និយាយ​ថា​ខ្ញុំ​ជា​អាយ៉ង​បារាំង និង​អង់គ្លេស នៅ​ពេល​ខ្ញុំ​និយាយ​បារាំង និង​អង់គ្លេស នោះ​ទេ»

នៅ​ក្នុង​ពិធី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​ភាសា​វៀតណាម ជាង ២​នាទី ក្រោយ​ពេល​លោក​ថា អ្នក​បកប្រែ​បាន​បកប្រែ​ខុស​ពី​អ្វី​ដែល​លោក​ចង់​និយាយ ដូច្នេះ​លោក​ត្រូវ​តែ​និយាយ​ឲ្យ​ថ្នាក់​ដឹកនាំ និង​ប្រជាពលរដ្ឋ​វៀតណាម បាន​ស្តាប់​ពី​អត្ថន័យ​ត្រឹមត្រូវ។

ឃ្លា​ដើម​ដែល​លោក ហ៊ុន សែន បាន​ថ្លែង ហើយ​ដែល​លោក​ថា​អ្នក​បកប្រែ បកប្រែ​ខុស​នោះ គឺ​លោក​ថា លោក “បាន​សម្រេច​រួច​មក​ហើយ​នូវ​ការ​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​ទីផ្សារ ហើយ​ឥឡូវ​កំពុង​តែ​ខិតខំ​បន្ត​ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់ ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ សហប្រតិបត្តិការ មិត្តភាព ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាប់​ជាមួយ​គ្នា

កាល​ពី​ដើម​ឆ្នាំ​២០១៥ កន្លង​ទៅ ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ក៏​បាន​ថ្លែង​សុន្ទរកថា​ជា​ភាសា​វៀតណាម ទៅ​កាន់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។ វីដេអូ​នៃ​សុន្ទរកថា​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​វៀតណាម និង​ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ ហើយ​មាន​អ្នក​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះ​ភាសា​វៀតណាម ស្ទាត់​យ៉ាង​នេះ រហូត​ដល់​មាន​អ្នក​ខ្លះ​រិះគន់​ថា លោក​ជា​អាយ៉ង​របស់​វៀតណាម ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន ស្នើ​កុំ​ចោទ​លោក​ជា​អាយ៉ង​វៀតណាម​ដោយ​គ្រាន់​តែ​ចេះ​និយាយ​វៀតណាម"

  1. Law says:

    គេមិនចេះតែចោទទេតែទង្វេីរសព្វថ្ងែវាជាក់ស្តែងពេក

  2. Phanna says:

    ចេះយួនអីតែឯង​ គេក៏ចេះម៉ាគគោក​ តែអាចិត្តក្បត់ជាតិឯណោះទេ​ ដែល
    គេថាឯងក្បត់ជាតិនោះ។​ កាន់តែយ៉ាបមែនទែនហើយ

  3. Rasmei says:

    His actions are always louder than his words!!!

  4. people says:

    Dictator dog bring his boss to meet cambodian people ‘. Remember animal veit are the killers&robber ‘ they came from yunan of china and took champa then kampuchea kroam so don’t forget theses animal veit and their dogs’. GOD will punished them ‘

  5. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    តើហ៊ុនសែនការពារខ្មែរឫបំរើយួន??????

  6. country student says:

    country student
    May 10, 2017 at 11:30 am
    Rasmei
    May 4, 2017 at 2:56 pm
    អីយ៉ា!!!!
    Rasmei
    ————————-
    May 4, 2017 at 3:01 pm
    អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!
    ————————–
    Anonymous
    May 4, 2017 at 3:46 pm
    Why don’t stay in Cambodian hospital?
    You don’t believe in Khmer doctor?
    You are the King don’t believe whether The Khmer people?
    You must the Sample !!!! ??? !!!!
    ——————————-
    Anonymous
    May 4, 2017 at 3:52 pm
    You are afraid of …………. too.
    Anonymous
    May 4, 2017 at 3:56 pm
    ចាស់ហើយលោកតា
    —————————–
    សុខខេង
    May 4, 2017 at 4:08 pm
    សូមសម្តេច សម្រាកឲ្យបានស្រួលចុះ ខ្ញុំ សុខ អាន ស ខេង និង ប៊ិន ឈិន នេត សាវឿន ជួយមើលការងារជំនួស។
    —————————–
    country student
    May 4, 2017 at 4:33 pm
    What អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!! mean???????????????????????????????????????????????????????????????????????
    ——————————
    country student
    May 4, 2017 at 4:58 pm
    Please Singaporean doctor injects him with poisonous to death or gives him injection that makes him mentally ill; have him urinates on his own clothes and eat his poop
    ——————————–
    ??
    May 4, 2017 at 6:42 pm
    some body just like that when he see coffin then he realize I have been commit a lot of crime again humanity. life is too short if any one past the way at least he or she should left their name for some people to appreciated on what they have doing good thing in the past. for whom commit a lot of sin people will make a big celebration when he past the way. this is a logical of human life every where in the whole world. as I said you can run but you can not hiding . what going up it have to come down no matter what . for HUN SEN the persons who close to him who will hate him the most because they knew all his evil act. the last question to him is >>>> can you take any money or your I phone white you when the time come??????? I hop some thing will change when he gone from this sad nation. peace to Cambodian and GOD bless them all
    ———————————-
    country student
    May 4, 2017 at 6:52 pm
    Ah ngoab Hun sen
    Ah Tay Hong Hun Sen
    Your Ma Ma Me- Di Pok waits for you
    Your PAPa Ah- Hun Neng waits for you
    ————————————–
    country student
    May 4, 2017 at 7:11 pm
    You looked like you going to die soon
    —————————————-
    Bat Aun Srey
    May 5, 2017 at 3:45 am
    We all are judged by our actions and our words. Hun Sen’s actions and words will be judged by Cambodian people. We all live once and die once, should we all do good thing in our life. His hands may be redden by Cambodian’s blood. He is not much different than the Khmer Rouge. His ideology and his actions are almost the same as his brother, Pol Pot.
    If we look at the photo, we see that his family is at his side. How about the other families whose families have been jailed under his regime, do they have their families on their bed sides?. Think about equality and justice in Cambodia.
    —————————
    Khmer
    May 5, 2017 at 6:05 am
    How come he comes to Singapor for treatment? Why does him treat in his country? Does Cambodian Doctors not suitable for him? That is shamefully.
    ———————————
    Rasmei
    May 5, 2017 at 8:32 am
    He knew them for sure the f–king Cambodian doctors are just like the f–king himself!!! Nobody cares about this!!!
    —————————
    មុនី
    May 5, 2017 at 8:51 am
    សូមសម្រាកនៅសឹង្ហបូរី រហូតចុះ លោក លី​ ក្វាន់យូ កំពុងរង់ចាំអ្នក។
    —————————
    Tor
    May 5, 2017 at 10:22 am
    សំដាច់ចាកចេញទៅ អង្កាល់?
    ——————————–
    people
    May 5, 2017 at 2:26 pm
    Human being born and die’ . When you are living in this world and become the leader must have a good heart ,good leader then the gate of heaven wait for you’ but while you committed a lot of crimes ‘ the gate of hell waiting for you’ and will be burn in there for a long time ‘you pay back what you have done to other people ‘ .You can lie to other people or the world but you can’t lie to yourself ‘ you believe in buddha ‘ you must believe in KARMA’ . Don’t know how many people die in your hands and your animal veit-boss . GOD will punish the evil people in this world or other world ‘you can’t get away from justice of GOD ‘. GOD bless all cambodian people’
    ————————————-
    country student
    May 5, 2017 at 5:50 pm
    Ah, hun sen is dying soon. If only tiredness, the doctor will hospitalize him only a day and gives him medicine to take at home as an outpatient.
    ————————————–
    Chourn
    May 6, 2017 at 11:08 pm
    ប្រហែលជាចង់ទៅតាមលំដាប់លំដោយហើយ សម្តេច ជាសុីម សម្តេចសុខអាន និង…………..ប្រហែលជាមិនបានដឹកនាំ៩០ឆ្នាំស្អីនោះទេដល់អាយុ៧០និងទ្រង់យ៉ាប់ផង។
    —————————————
    Peypey Pom
    May 7, 2017 at 10:22 am
    Samdach your billy is too big and your face is so TIRED ,maybe you are worry too much no one can
    do your job .Don’t worry a lot of them will take care for you.GET WELL SOON DON’T GO YET!