
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ។ ហេង ជីវ័ន
Fri, 18 August 2017
សុទ្ធ គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំកាលពីម្សិលមិញជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិភាក្សាលើបញ្ហាចម្រូងចម្រាសអំពីបន្ទប់ស្ថានការណ៍នៃក្រុមឃ្លាំមើលការបោះឆ្នោតអង្គការក្រៅរដ្ឋាភិបាល និងឱកាសបានបោះឆ្នោតរបស់ពលករខ្មែរចំណាកស្រុក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនេះដោយអះអាងចំពោះលោកស្រី ស្មីត ថាបន្ទប់ស្ថានការណ៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវទេដោយបានដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោត ហើយផ្អែកលើសកម្មភាពស្របច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលនីមួយៗ។
បន្ទប់ស្ថានការណ៍គឺជាបណ្ដុំនៃអង្គការក្រៅរដ្ឋាភិបាលប្រមាណជាង ៣០ អង្គការធ្វើសកម្មភាពទាក់ទងនឹងភាពមិនប្រក្រតីមុន និងក្រោយបោះឆ្នោតដែលរដ្ឋាភិបាលបានរិះគន់ថាមាននិន្នាការគាំទ្រគណបក្សប្រឆាំងហើយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទាមទារឲ្យមានការត្រួតពិនិត្យពីសកម្មភាពស្របច្បាប់របស់ក្រុមនេះ។
លោក ហង្ស ពុទ្ធា ថ្លែងថា៖ «ការធ្វើសកម្មភាពរបស់បន្ទប់ស្ថានការណ៍កន្លងមកមិនបានសុំច្បាប់ ឬចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ។ ដូច្នេះបើចង់ធ្វើសកម្មភាពបន្តទៀតនៅឆ្នាំ ២០១៨ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីបានសិទ្ធិពេញលេញ»។
លោកស្រី ស្មីត ក៏បានសួរទៅ គជប ផងដែរអំពីឱកាសរបស់ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលបាត់សិទ្ធិក្នុងការចូលរួមបោះឆ្នោត។ តែ គជប នៅតែបន្តអះអាងថាពួកគាត់អាចអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប ធ្វើការិយាល័យនៅជាយដែន ឬនៅស្ថានទូតនោះទេ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស និងជាសមាជិកបន្ទប់ស្ថានការណ៍មួយរូបបានឲ្យដឹងកាលពីម្សិលមិញថាលោកសោកស្ដាយចំពោះការលើកឡើងរបស់ គ.ជ.ប ព្រោះបន្ទប់ស្ថានការណ៍គ្រាន់តែជាគម្រោងខ្លីមួយដើម្បីសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតតែប៉ុណ្ណោះ៕
Contact author: សុទ្ធ គឹមសឿន
I took some investigation between Cambodian election and Thailand election for many time . I found out Thai people are concern about their nation leader even they working abroad they flew to their country and voted for the leader that they find out is good for their nation. and their elect comity was more open for their people. unlike Cambodia there was limited by those who leaded the nation. no law that permitted their citizen from their national election. remember the word US president said no one is about the law even him have to obey the law as the other . law , constitution is very important for every nation in the whole world communist or democracy have their own interest in deference way of policy but all of them have to obey the law& constitution. please be aware of being a while nation in the world. peace for Cambodian