មន្រ្តីបក្សកាន់អំណាច ថាលោក កឹម សុខា មានសំណាងបានសុខ ដោយបានជាប់គុក

អាស៊ីសេរី
2017-09-17

ស្តាប់ ទាញយកសំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA


មន្ត្រី​បក្ស​កាន់​អំណាច​ គាំទ្រ​ឲ្យ​ខាង​ពន្ធនាគារ​ បន្ត​ដាក់​កាមេរ៉ា​សុវត្ថិភាព​ ក្នុង​បន្ទប់​ឃុំ ខ្លួន​លោក កឹម សុខា ដោយ​សម្អាង​ថា ដើម្បី​ការពារ​អាយុ​ជីវិត​គាត់។ ប៉ុន្តែ អ្នក​ច្បាប់​យល់ ថា​ការ​អនុវត្ត​បែប​នេះ វា​ផ្ទុយ​នឹង​ច្បាប់ និង​ ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សិទ្ធិ​ឯកជន​របស់​លោក​ កឹម សុខា​។

មន្ត្រី​ជាន់ខ្ពស់ និង ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​សារ​ការ​ពារ​ជំនួស​តុលាការ ថា​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា គឺ​ជា​ការ​ត្រឹមត្រូវ ដើម្បី​ការ​ពារ​អាយុជីវិត​លោក កឹម សុខា។ សារ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយ​កាសែត​ក្នុងស្រុក​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក សុខ ឥសាន ហៅ​លោក កឹម សុខា ថា​ជា​តួ​ឯក​ក្នុង​ការ​អនុវត្ត​ឧបាយកល ដាក់​ចេញ​ដោយ​មហាយក្ស។ លោក​បន្ត​ថា​ដូច្នេះ​លោក​ កឹម សុខា ផុយ​ស្រួយ​ណាស់ បើ​សិន​ជា​មហាយក្ស ចង់​បំបាត់​ដាន​ឧបាយកល​របស់​ខ្លួន ដោយ​សារ​លោក កឹម សុខា បាន​ក្លាយ​ជា​ក្រូច​អស់​ទឹក​ហើយ មិន​ចាំ​បាច់​ទុក​សំបក​ជា​សាក្សី បាន​ប្រយោជន៍​អី​ទៀត​ទេ។ លោក សុខ ឥសាន បាន​ចោទ​ជា​សំណួរ ​ទៅ​ខាង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែល​ចង់​ឲ្យ​ដក​កាមេរ៉ា​ចេញ​ពី​បន្ទប់​នោះ ថា​តើ​មេធាវី​ ហ៊ាន​ធានា​ និង ទទួល​ខុសត្រូវ​ ចំពោះ​សុវត្ថិភាព​អាយុជីវិត​លោក កឹម សុខា ឬទេ? សូម​ឆ្លើយ​ប្រាប់​គាត់។

ជា​ការ​ឆ្លើយ​តប​មេធាវី​មួយរូប ​ក្នុង​ចំណោម​មេធាវី​ទាំង​ប្រាំរូប ដែល​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក សំ សុខគង់ បាន​ប្រាប់​អាស៊ីសេរី កាល​ពីថ្ងៃទី ១៧ ខែ កញ្ញា ម្សិលមិញ ថាការ​ធានា​សុវត្ថិភាពជន​ជាប់​ឃុំ ជាការ​សំខាន់​ក៏ពិតមែន ប៉ុន្តែ​ភារកិច្ច​ធានាសុវត្ថិភាព​ជនជាប់​ឃុំ​​ គឺជាបន្ទុក​របស់មន្រ្តី​ពន្ធនាគារ​ ដែលមាន កម្លាំង និង បំពាក់​អាវុធ ដើម្បី​ថែរក្សា​សន្តិសុខអ្នក​ជាប់​ឃុំ​ទូទៅ។ លោក សំ សុគង់ បន្តថា ក្រុម​មេធាវី​ពួកគាត់ ចាត់​ទុក ថាការ​ដាក់​កាមេរ៉ាសុវត្ថិភាព ​រហូតចូល​ដល់​ក្នុង​បន្ទប់​ ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ​ដូច្នេះ គឺជាការ​អនុវត្ត​ នាំ​ឲ្យ​រំលោភ​លើ​សិទ្ធិឯកជន​របស់​លោក កឹម សុខា យ៉ាង​ធ្ងន់ធ្ងរ៖ “យើង​ឃើញ​ហើយ​ថា នៅ​ក្នុងបន្ទប់​ តាម​ធម្មតា​គាត់​ផ្លាស់​ប្តូរ​សម្លៀ​កបំពាក់ អ៊‍ីចឹង​នឹង​ឃើញ​សកម្មភាព​គាត់​ទាំងអស់ វាប៉ះពាល់​ដល់​សិទ្ធិ​ឯ​ក​ជន​របស់​គាត់។ ដើម្បីការ​ពារសុវត្ថិភាព​ឲ្យ​គាត់ គេ​អាច​ដាក់​កាមេរ៉ាសុវត្ថិភាព​នៅ​ក្រៅ​បន្ទប់ ឬ តាម​របង​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​បន្ទប់​ហ្នឹង​ អាហ្នឹង​ជា​រឿង​មួយ​យើ​ងអាច​ទទួល​យក​បាន។ ប៉ុន្តែ បើ​ដាក់​ក្នុង​បន្ទប់​ វាប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​បុគ្គល​ឯក​ជន។ ដូច្នេះហើយ​បាន​ជា​ក្រុម​មេធាវី ស្នើ​ឲ្យ​មាន​ការ​ដក​ចេញ”។

ទោះជាយ៉ាង​នេះក្តី​ លោក សុខ ឥសាន នៅតែយល់ថា ការដាក់កាម៉េរាសុវត្ថិភាពនេះ គឺនៅតែចាំបាច់​ ដោយលោក​លើកយក​ករណីអតីតកាល​ មក​ធ្វើ​ជាសម្អាងការពារ​ជំហរ​របស់​គាត់ ទោះជា​គ្មាន​ច្បាប់​ចែងក ដើម្បី​កុំឲ្យមានបញ្ហាដូចឧទាហរណ៏ ក្នុង​ករណីសម្លាប់​លោកថាច់ ជា និង លោក កែវ សង់គីម កាល់​ជំនាន់សាធារណរដ្ឋខ្មែរ និង ករណី លោក ជា វិជ្ជា ដែលត្រូវ​ឃាតករ​បាញ់​សម្លាប់ ​នៅ​មុខ​តូប​លក់កាសែត​ ក្បែរ​របង​វត្ត​លង្ការ​ កាលពី​ខែ មករា ឆ្នាំ ២០០៤ និង មនុស្សដទៃទៀត ដែល​លោក សុខ ឥសាន ចាត់ទុក ថាជា​អ្នក​បម្រើយោបាយប្រឆាំង។

ចំណែក​ឯអ្នកច្បាប់​មួយរូប ដែលតំណាង​ជន​រងគ្រោះ​ នៅ​សាលាក្តី​ខ្មែរ​ក្រហម ដែលជាតុលាការ អន្តរជាតិ ក៏មិន​យល់​ស្រប ចំពោះ​ការ​អនុវត្ត​របស់​មន្រ្តី​ពន្ធនាគារ​ ដែល​ថតរូប​សកម្មភាព​របស់​ជន​ជាប់​ឃុំ​ នៅ​ក្នុង​បន្ទប់​ឯកជនដូច្នេះ​នោះដែរ។ លោកមេធាវី ហុង គឹម សួន លើក​ឡើង​ ថា​នេះ​ការ​អនុវត្ត​បំពានទាំង​សិទ្ធិ​ ទាំង​ច្បាប់៖ “អាហ្នឹង​វា​ចូលលក្ខ​ណៈ​បំពាន​​សិទ្ធិ​បុគ្គល​ហើយ បំពានទាំង​ច្បាប់​ទៅទៀត ព្រោះច្បាប់​គេ​ហាម​ឃាត់​ការ​ថតរូបភាព​បុគ្គល​ហ្នឹង​ផង ការស្តាប់​សម្លេង​រូបភាព​បុគ្គល​ហ្នឹង គឺចំ​ហ្មង​រឿង​ច្បាប់​ព្រហ្មទណ្ឌ ព្រោះអី​ចោទ​ប្រកាន់​ហ្នឹង​មើល៍​ទើប​តែ​ចាប់​ពួក​សកម្មជន​មាតា​ធម្មជាតិ​ ទាក់​ទង​នឹង​ថត​រូប​ពី​ចម្ងាយផង​ នៅតែ​ចោទ​ប្រកាន់​ចាប់​គេ​ឃុំ​ខ្លួន​ ចុះទម្រាំ​នឹង​រឿង​សិទ្ធិ​បុគ្គល​របស់​គេហ្នឹង​ ទោះបី​ថា​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ក៏​គ្មានច្បាប់​ណា​មួយ​ ដែល​​តម្រូវ​ឲ្យ​ដាក់​កាមេរ៉ា​ថតសកម្មភាព​ រូប​ភាព និង ថត​សំឡេង​គេ​នោះ​ទេ

កាល​ដើម​សប្ដាហ៍​កន្លងទៅនេះ សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ ត្រូវ​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ ​ ក្រោយពី​អ្នក​ទាំង​ពីរ​ត្រូវ​ក្រុមហ៊ុន​របស់​លោក ឧកញ៉ា លី យ៉ុងផាត់ ប្ដឹង​ឲ្យ​អាជ្ញាធរ​​ឃាត់​ខ្លួន​នៅ​ពេល​​ជិះ​ទូក​ថតរូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង ​ក្នុង​លំហ​សមុទ្រ នៅ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង​ ទាក់ទិន​នឹង​​ភាព​​មិន​ប្រក្រតី​ នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញាកន្លងទៅនេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី ឱ្យ​ដក​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ស្រូប​សំឡេង​ចេញ ​ពី​បន្ទប់​ឃុំឃាំង ដោយ​មេធាវីអះអាង ថាការអនុវត្ត​បែបនេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញផង ផ្ទុយច្បាប់​ស្ដីពី​ពន្ធនាគារ និង​ផ្ទុយ​ទៅនឹង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌផង។ ពួកគាត់​ក៏បាន​ស្នើសុំ​​ឲ្យ​លោក កឹម សុខា បាន​ស្ដាប់​វិទ្យុ ព្រម​ទាំង​ស្នើ​អនុញ្ញាត​ឱ្យ​ក្រុម​មេធាវី ​យក​ឯកសារ​ច្បាប់ និង​សំណុំ​រឿង ​ចូល​ជួប​ពិគ្រោះ​យោបល់​រវាង​មេធាវី និង​កូន​ក្ដីផងដែរ។ កាល​ពី​ថ្ងៃ​ទី​ ១១ ខែ ​កញ្ញា កន្លង​ទៅ​នេះ ក្រុម​មេធាវី​របស់លោក កឹម សុខា ក៏បាន​ប្ដឹង​សុំ​តុលាការ​សម្រេច​ឱ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នឹង​បើក​សវនាការ​ថ្ងៃ​ទី​ ២៦ ខែ​ កញ្ញា ខាង​មុខ​នេះ ជុំវិញ​បណ្ដឹង​ប្រឆាំង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "មន្រ្តីបក្សកាន់អំណាច ថាលោក កឹម សុខា មានសំណាងបានសុខ ដោយបានជាប់គុក"

  1. ?? says:

    yes KIM SOHKA is so lucky because this evil did not murder him . if they did it you will never found out who the killer is. at this moment EU giving HUN SEN a good lesson I’m waiting to see what this dumb guy is going to do. your end time is coming Mr evil be preparing yourself get your $$$$$ that you stilling from your nation go hell whit you. GOD bless Canbodia

  2. ?omen? says:

    មានន័យថារដ្ធាភិបាលក្រុងភ្នំពេញមិនបានសម្លាប់ កឹម សុខា ដូច កែម ឡី និង ជនរង្គ្រោះដែលគេបានសម្លាប់កន្លងមក។

  3. people says:

    This beast regime is very good at jail khmer nationalists and killed khmer nationalists then twist story .This veitcong communist style been used for hundred years to killed khmer ‘and they used their dogs as khmer but the real they are the veitcong germs and veitcong mafia dictator scaring of losing the power and used this tactic as the big deal’ .This commi government wearing democracy shirt cheating international and cambodian people to hold power ,to stay suck blood from cambodian people ‘they betray cambodian people and the nation GOD will punish this mafia dictator and his cronies groups soon. GOD bless all cambodian people’

  4. Anonymous says:

    SOK EA SAN will be the one to be in jail. What goes around, will come around. His brain is in seriously damaged. What a senseless person!!! A VORNG!!! Ah have mouth, No brain??

  5. Anonymous says:

    នេះជាសម្តីគ្មានន័យបោកប្រាស់ប្រជាជនរបស់ពួកកុម្មុយនីស្តផ្តាច់ការសែនកំហូច សែនពុតត្បុត សែនរំលោភច្បាប់។ នេះជាសម័យកាល ពួកជនអន្ធពាលដឹកនាំប្រទេស ពួកនេះចេះតែប្រើច្បាប់ព្រៃរបស់ពួកខ្មែរក្រហម ប៉ុល ពត ប៉ុណ្ណោះ។ របៀបចោទប្រកាន់និងឃុំឃាំងមនុស្សគឺដូចគ្នាសុទ្ធសាធទៅនឹងរបបខ្មែរក្រហមដែរ។ បើពួកអាជនអន្ធពាលឯងយល់ថាដេកគុកគឺជាការការពារអាយុជីវិត និងមានសុខសុវត្ថិភាព ហេតុអីក៏ពួកអាឯងមិននាំកូនចៅប្តីប្រពន្ធជីដូនជីតា មួយពូជទៅរស់នៅដេកក្នុងគុកទៅ?

  6. PHKA says:

    លោកមន្ត្រីពុករលួយដែលលើកខ្លួនស្រឡាញ់ជាតិណាស់ មហាល្បីមាត់ដាចលើសគេ ដូច សុកឱសាន ឈៀងវុន ផៃសីុផាន
    ………..;សូមអញ្ជើញអោយដៃមកអោយពួកអាម៉ាតដាក់ខ្នោះបញ្ចូលគុកម្ដងមើល!!!!!!បើច្រណែននឹងលោក កឹមសុខា។