សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត​ព្រមាន​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ខ្មែរ​ខ្លះ​ បើ​មិន​ដោះលែង​លោក ​កឹម សុខា

នយោបាយ


រូបឯកសារ៖ លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ តស៊ូមតិជាមួយលោក Gary Marsh អំពីសេវាថែទាំសុខភាព កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (AP Photo/Eric Gay)


24 តុលា 2017
សុខ ខេមរា
វីអូអេខ្មែរ

នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ផងដែរ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់​ ការ​ប៉ុនប៉ង​បែងចែក​អាសនៈ​របស់​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា​ ការ​បិទ​អង្គការ និង​អង្គការ​ព័ត៌មាន​ឯករាជ្យ ​ការ​ចាប់​លោក ​កឹម សុខា ​ដាក់គុក​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទំនាក់​ទំនង​ ស.រ.អា​ និង​កម្ពុជា​ទេ គឺ​ថែមទាំង​លទ្ធិប្រជាធិប​តេយ្យ​ទៀត​ ទៅ​ថ្ងៃ​អនាគត។

សមាជិក​ព្រឹទ្ធសភា​ដ៏មាន​ឥទ្ធិពល​ម្នាក់​ទៀត​គឺ​លោក​ ថេត គ្រូហ្ស (Ted Cruz) ​ព្រមាន​ពិចារណា​បិទ​ទិដ្ឋាការ ​VISA ​ចំពោះ​មន្ត្រីកម្ពុជា​មួយចំនួន​ បើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ទាក់ទង​នឹង​ក្រុមជំទាស់​មិន​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ខែ​ខាងមុខ​នេះ​ទេ។

នៅក្នុង​លិខិត​របស់​លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​Texas ​ផ្ញើជូន​លោក​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ជុំ ប៊ុនរ៉ុង ​ដែល VOA ​ទទួល​បាន​នៅ​ថ្ងៃនេះ​ លោក​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា ​ហើយ​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ហើយ​នឹង​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​នៅ​ពេល​ខាង​មុខ។

លោក​បាន​មាន​ប្រសាសន៍ក្នុង​ខ្លឹម​សារ​ដើម​ថា៖

«ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​របស់​លោក​ មិន​ដោះ​លែង​លោក​ កឹម សុខា​ នៅថ្ងៃ​ទី៩ វិច្ឆិកា​ទេ​ ខ្ញុំនឹង​ធ្វើ​កិច្ចការ​ជាមួយ​សហការី​របស់ខ្ញុំ​នៅ​ក្នុង​សភា​ ហើយនឹង​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី ​ត្រាំ ​ដើម្បី​ពិនិត្យ​មើល​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន​ដែល​ទទួល​ខុសត្រូវ​ពី​ទង្វើ​ទាំងនោះ​ មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ទេ‍»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ព្យាយាម​ធ្វើ​ឲ្យ​អន្តរាយ​លើ​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់។

នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ផងដែរ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់​ ការ​ប៉ុនប៉ង​បែងចែក​អាសនៈ​របស់​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា​ ការ​បិទ​អង្គការ និង​អង្គភាពព័ត៌មាន​ឯករាជ្យ ​ការ​ចាប់​លោក ​កឹម សុខា ​ដាក់គុក​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទំនាក់​ទំនង​ស.រ.អា​ និង​កម្ពុជា​ទេ គឺ​ថែមទាំង​លទ្ធិប្រជាធិប​តេយ្យ​ទៀត​ ទៅ​ថ្ងៃ​អនាគត។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​កឹម សុខា ​ត្រូវចាប់​ខ្លួន​កាលពីថ្ងៃទី៣ ​ខែកញ្ញា​ ពី​បទក្បត់ជាតិ ​ដោយ​យោង​តាម​វីដេអូ​ឃ្លីប​មួយ​ ដែល​លោក​ កឹម សុខា​ បាន​បង្ហាញ​សារនយោបាយ​លោក​ក្នុងការ​ប្រជែង​យក​ឈ្នះ​ដៃ​គូ​នយោបាយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ចាត់ទុក​ថា​ជា​ការ​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ តែ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ជា​ការ​បង្ក្រាប​ក្រុម​ជំទាស់​មុន​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨ និង​ការ​មិន​ហ៊ាន​ប្រកួត​ប្រជែង​តាមការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ​ត្រឹមត្រូវ៕

What Next?

Recent Articles

4 Responses to "សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត​ព្រមាន​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ខ្មែរ​ខ្លះ​ បើ​មិន​ដោះលែង​លោក ​កឹម សុខា"

  1. Sankongborom says:

    Cow boy style, sic!

  2. people says:

    Dear’ mr senator’ (ted-cruz) Please do the action to this beast regime’ ‘.Cambodian people been suffer for so long since communist king Si hak nouk and Veitcong P-M now went to marky forest 1969 and get help from communist china&north veitname ‘and killing all khmer people’ specially during killing field 3 million khmer die because of communist’ ‘.Now veitcong mafia dictator (hun-sen) former veitcong khmer rough killer still hold the power and killing more khmer people specially coup(1997) and hold power against the nation and cambodian people’s will .Now he become the longest dictator in Asea and rob all opposition M-P seats after jail opposition leader ‘ so this veitcong mafia dictator not serve the nation’ he serve his family and his mafia groups only ‘ so Please bane all top officials and freeze all asset of all the officials from cambodia’ because they are the corrupted officials who suck the blood from cambodian people ‘and please call international to pressure on this beast regime’too Thanks a lot’ mr senator’ GOD bless you&president donald trump ‘.GOD bless all cambodian people’

  3. Serey says:

    On Tue 24/Oct/2017

    Dear Ted,

    Every body clearly know that U.S. is a biger gangster on the world.
    There are many camp of RADICALISM, TERRORISM, SPECIALIST MURDER, and others BAD BODY,………..act hidden under of CIA and FBI.
    U put the trip ban in order to make a MASK on your face to hide your real .
    But now a day,the hole world is clearly know U.S. is the bigger TERRORISM .
    Please do not do BAD THINGS any more!.

    Thank a lots.

  4. Anonymous says:

    Cambodian people all support America always.