ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧
http://vodhotnews.com

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម
អនុប្រធានគណបក្សប្រឆាំងថ្លែងថា គណបក្សគោរពលើការសម្រេចចិត្តរបស់មន្ត្រីក្នុងការចាកចេញទៅចូលរួមជាមួយគណបក្សផ្សេងទៀត ហើយលោកថាមិនធ្វើឲ្យប៉ះពាល់ដល់គណបក្សនោះទេ ព្រោះពលរដ្ឋនៅតែគាំទ្រ។
កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំទៅមេដឹកនាំតាមមូលដ្ឋានរបស់គណបក្សប្រឆាំង ឲ្យចុះចូលជាមួយគណបក្សកាន់អំណាច ប្រសិនបើពួកគេចង់រក្សាតំណែងរបស់ពួកគេ បន្ទាប់ពីគណបក្សប្រឆាំងត្រូវរំលាយ។ បន្ទាប់ពីមានការថ្លែងបែបនេះគេឃើញមានលិខិតចុះចូលជាបន្តបន្ទាប់ពីមន្ត្រីបក្សប្រឆាំងក្នុងនោះក៏មានតំណាងរាស្ត្របក្សប្រឆាំងមួយរូបផងដែរ។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ តុលាម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម មានប្រសាសន៍ថាគណបក្សលោកគោរពនូវការសម្រេចចិត្តរបស់មន្ត្រីបក្សខ្លួនក្នុងការចាកចេញ តែលោកថាតម្លៃនៃការគាំទ្រគណបក្សសង្គ្រោះជាតិមិនស្ថិតលើការចាកចេញរបស់មន្ត្រីទាំងនោះទេ។
លោកថា៖ «អ្នកតំណាងរាស្ត្រក្តី ក្រុមប្រឹក្សាក្តី គឺជាតំណាងសំឡេងរបស់ប្រជាពលរដ្ឋ គាត់អាចទៅ ប៉ុន្តែប្រជាពលរដ្ឋគាត់អត់ទៅ គាត់នៅហ្នឹងដដែល អត់មានបញ្ហាអីទេរឿងហ្នឹង! អ្នកណាក៏ចង់ទៅៗ អ្នកណាចង់នៅៗទៅ» ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំង និងបានទាមទារឲ្យដោះលែងដោយឥតលក្ខខណ្ឌ និងជាបន្ទាន់ នូវមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ច្រានចោលការប្រកាន់ទាំងនេះ ហើយថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាការអនុវត្តច្បាប់ ដោយចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់៕
ពេល”អាស័ន្ន”នេះជាពេល ដែលរាស្រ្តាអាចមើលឃើញ អ្នកតំណាងមួយណាដែលមានឩត្តមគតិជាតិប្រាកដ បើអ្នកតំណាង ដាក់”មេ ផាញ”រត់ទៅលុតជង្គង់សំពះសំុទានសំទោស ដើម្បីរស់ស្រួលម្នាក់ឯង ដូចស្វារត់រកចេកសីុ នេះជាអ្នកនយោបបរហើយ វាលែងមានតំលៃហើយ អោយគាត់ចេញសីុចេកទៅល្អជាង។
ពេល”អាស័ន្ន”នេះជាពេល ដែលរាស្រ្តាអាចមើលឃើញ អ្នកតំណាងមួយណាដែលមានឩត្តមគតិជាតិប្រាកដ បើអ្នកតំណាង ដាក់”មេ ផាញ”រត់ទៅលុតជង្គង់សំពះសំុទានសំទោស ដើម្បីរស់ស្រួលម្នាក់ឯង ដូចស្វារត់រកចេកសីុ នេះជាអ្នកនយោបបរហើយ វាលែងមានតំលៃហើយ អោយគាត់ចេញសីុចេកទៅល្អជាង។!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
this is the time that every one know who is having true hart toward their nation. every one should know how evil HUN SEN was . HUN SEN ‘s action was clear that he was the only problem maker. this dumb guy was so dumb by doing his evil act in an open field and though no one can see it. in every speak this uneducated guy speaking in bad manor no sense of hummer . this animal was so dumb and he acted like he the only one who having smart ass of all Cambodian. this evil not just made our nation so cheap but the worse then that is he will destroy this nation also. the question is will all Cambodian let him do that???? the answer is no we have to kicking this evil out of powers in the near future. I myself wonder how is this evil though of his evil act to his nation. I think he though no one Cambodian is having brain like him. I tell you what…… if I make a comparison to our young generation he is nothing close to them . one more I’m really image that one person from KAMPOUCHEA will be in the bad history of it’s own nation and the world in this century. GOD bless Cambodia and it’s people