ដោយ ម៉ៅ សុធានី
2017-10-24
អាស៊ីសេរី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិលើកទីពីរស្ដីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen’s Facebook Page
មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ព្រមានថា កម្ពុជាគួរត្រៀមខ្លួន ក្នុងលក្ខខណ្ឌដែលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ស្ដីពីស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា ឲ្យដឹងថា IMF បានពិនិត្យឃើញថា រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាច្រើនជាងប្រាក់ចំណូល ដែលជាហេតុនាំឲ្យមានឱនភាពប្រចាំឆ្នាំធ្លាក់ចុះ ដោយសារផលិតផលក្នុងស្រុកសរុប GDP ក្នុងឆ្នាំ២០១៦ ធ្លាក់ចុះ ២,៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺអត្រា ១,៦%។ បន្ថែមពីនេះគឺដោយសារការធ្លាក់ចុះនៃវិនិយោគិនបរទេស។
របាយការណ៍ដដែលបន្តថា ចំណាយលើសចំណូលនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងការចំណាយសម្រាប់ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ក្នុងឆ្នាំ២០១៧ នេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF លើកទឹកចិត្តគ្រប់ស្ថាប័នទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ និងធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីលើកស្ទួយឲ្យមានបរិយាកាសល្អ ក្នុងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។
កំណើនសេដ្ឋកិច្ចនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ គឺអត្រាប្រមាណជា ៦% ដែលផ្ទុយពីការរំពឹងទុកពីមុន ថានឹងអាចមានកំណើនសេដ្ឋកិច្ច ដល់ទៅ ៦,៩%៕
ពួកអានេះរស់ដោយសារខ្ចីលុយគេនឹងបើគេលេងអោយខ្ចីពិតជារត់រកព្រះធោហើយ
I knew that going to happen right at this moment it just only the beginning. but please believing me it will come worse then that the next can be devastation that it can come to a bloody situation. I cannot do any thing just wait and see what going to happen to our nation . I have no hope HUN SEN leadership can solve this problem . GOD bless Cambodia