ដោយ មួង ណារ៉េត
2017-12-08
RFA

ពីឆ្វេង៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន ចាប់ដៃគ្នាក្រោយចេញពីជំនួបប្រជុំកំពូល នាវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ RFA/Tin Zakariya
មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា រដ្ឋាភិបាលមិនចរចាជាមួយគណបក្សប្រឆាំងដើម្បីស្តារស្ថានភាពបច្ចុប្បន្ននេះឲ្យទៅរកលទ្ធិប្រជាធិបតេយ្យវិញនោះទេ។ អ្នកវិភាគនយោបាយអះអាងផ្ទុយវិញថា ស្ថានភាពនយោបាយអាចនឹងវិលថយក្រោយវិញបាន និងមានលក្ខណៈល្អជាងមុន។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃសុក្រ ទី៨ ខែធ្នូ បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនសុំអង្វរករសហរដ្ឋអាមេរិក ឬអន្តរជាតិណាមួយនោះទេ។ លោក សុខ ឥសាន អះអាងថា កម្ពុជានៅតែដើរទៅមុខ គ្មានការថយក្រោយនោះទេ៖ «គ្មានត្រូវការអីទៅសុំអោបដៃអោបជើងអីគាត់ (សហរដ្ឋអាមេរិក) បើគាត់ដាក់ (ទណ្ឌកម្ម) អាហ្នឹងជាសិទ្ធិរបស់គាត់ នៅក្នុងអធិបតេយ្យភាពរបស់គាត់។ …មានតែដើរទៅមុខទេ។ ថ្ងៃនេះរដ្ឋសភាគេប្រជុំពេញអង្គដើម្បីដឹកនាំរចនាសម្ពន្ធពេញអង្គរបស់រដ្ឋសភាពេញអង្គ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋសភាពេញលេញអស់ហើយ គ្រប់លក្ខណៈអស់ហើយ គ្រប់លក្ខណៈសម្បត្តិអស់ហើយ ហើយដំណើរការរដ្ឋសភាជាប្រក្រតីទៅមុខ ស្របទៅតាមគោលការណ៍ច្បាប់ និងបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា»។
កាលពីថ្ងៃទី៦ ធ្នូ សហរដ្ឋអាមេរិក បានដាក់ចេញនូវទណ្ឌកម្មមួយដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដោយបិទទិដ្ឋាការ ឬ សា (VISA) មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក គឺព្រោះតែសហរដ្ឋអាមេរិក ចាត់ទុកអ្នកទាំងនោះថាបានរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់ថា ចំណាត់ការជាក់ស្ដែង និងដ៏ម៉ឺងម៉ាត់នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងអំពើរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស។
ប្រតិកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលនេះ ក្រោយពេលរដ្ឋាភិបាលកម្ពុជា ហាក់មិនខ្វាយខ្វល់ទៅនឹងការអំពាវនាវ ក្ដីបារម្ភ និងការព្រមានពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ។ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមម្ដងហើយម្ដងទៀត ធ្វើយ៉ាងណាកម្ចាត់សំឡេងប្រឆាំង បិទទ្វារអង្គការមិនមែនរដ្ឋាភិបាល និងធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យនៅកម្ពុជា។
បើទោះបីជាលោក ហ៊ុន សែន បានរុញការទទួលខុសទាំងអស់ដាក់គណបក្សប្រឆាំងរួចហើយក្ដី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានចោទសកម្មភាពរបស់មន្ត្រីបក្សប្រឆាំងដែលរកជំនួយពីអន្តរជាតិ ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាជាសកម្មភាពឧទ្ទាម ក្បត់ជាតិ និងមិនអាចលើកលែងឲ្យបានឡើយ។ សកម្មភាពមន្ត្រីបក្សប្រឆាំង រកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិឲ្យជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានលោក ផៃ ស៊ីផាន ប្រាប់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថា ជាសកម្មភាពកៀរគរបរទេសប្រឆាំងនឹងរដ្ឋអធិបតេយ្យកម្ពុជា។
ដោយឡែកនៅប៉ុន្មានម៉ោងមុនអាមេរិក ដាក់ទណ្ឌកម្មបិទទិដ្ឋាការ ឬ វីសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ ហាក់ដឹងជាមុនថា នឹងមានទណ្ឌកម្មបែបនេះ ប្រសិនបើលោកមិនបន្ទន់ឥរិយាបថ។ ការណ៍ដែលធ្លាប់តែប្រើវោហារសាស្ត្រវាយប្រហារសហរដ្ឋអាមេរិក ឥតសំចៃមាត់ និងធ្លាប់ទាំងបបួលឲ្យសហគមន៍អន្តរជាតិ ហ៊ានបិទការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ទៀតនោះ កាលពីថ្ងៃទី៦ ខែធ្នូ លោក ហ៊ុន សែន ដែលមានងារជាបុរសខ្លាំងដែរនោះ ហាក់បែរជាបន្ទន់ឥរិយាបថដាក់សហរដ្ឋអាមេរិក ដោយបានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក ក្នុងការទទួលយកជនភៀសខ្លួន ដូចដែលបានព្រមព្រៀងគ្នារួចហើយ។
ឥរិយាបថនេះ លោក ហ៊ុន សែន ស្នើឲ្យរដ្ឋាភិបាលអាមេរិក ត្រូវមានកាតព្វកិច្ចផ្គត់ផ្គង់ប្រាក់ខែ និងការតាំងទីលំនៅថ្មីក្នុងរយៈពេលណាមួយសម្រាប់ជនភៀសខ្លួន ដែលត្រូវចាប់បញ្ជូនពីសហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជា វិញផង។ សូម្បីតែនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កន្លងទៅថ្មីៗនេះ ក៏លោក ហ៊ុន សែន ឆ្លៀតឱកាសលើកសរសើរចរិតរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) និងបង្អាប់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងវេទិកាពិភពលោកមួយដែលមិនពាក់ព័ន្ធនឹងប្រធានបទរឿងបុគ្គលឯកជនបែបនេះទាល់តែសោះ។ អ្នកតាមដាននយោបាយ ចាត់ទុកការលើកសរសើរប្រធានាធិបតីអាមេរិក ខុសរឿងបែបនេះ ថាគឺជាការលួងចិត្តអាមេរិក កុំឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុណ្ណោះ ប៉ុន្តែ ជាលទ្ធផលសហរដ្ឋអាមេរិក នៅតែដាក់ទណ្ឌកម្មដដែល។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ស្ថានភាពនយោបាយនៅកម្ពុជា អាចនឹងវិលថយក្រោយ ហើយការវិលថយក្រោយនេះ នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានលក្ខណៈល្អប្រសើរជាងមុនទៅទៀត។ លោកបណ្ឌិតសំអាងលើបទពិសោធន៍ថា កាលលោកនៅជាកូនចៅរបស់លោក សឺន សាន សម័យរដ្ឋកម្ពុជា រដ្ឋាភិបាលក្រុងភ្នំពេញ ដោយមានកងទ័ពវៀតណាម ជាជំនួយ ក៏បានធានាថា ស្ថានភាពនយោបាយនឹងរុលទៅមុខដោយគ្មានការចរចាណាមួយអាចធ្វើឲ្យកម្ពុជា វិលថយក្រោយដែរ។ ប៉ុន្តែសម្ដីរបស់លោក សឺន សាន យល់ថា នយោបាយដូចចរន្តទឹកហូរនៃទន្លេសាប ដែលម្ដងហូរឡើងម្ដងហូរចុះ៖ «ខ្ញុំថាអាច នៅប្រទេសកម្ពុជា ខ្ញុំថាអាច។ អ្នកថាមិនអាច ខ្ញុំអត់ជឿទេ ព្រោះអីនៅប្រទេសកម្ពុជា មានឧទាហរណ៍ជាក់ស្ដែង»។
អ្នកវិភាគនយោបាយយល់ថា នេះជាទណ្ឌកម្មដំបូងរបស់សហរដ្ឋអាមេរិក ដែលព្រមានចំៗ អំពីការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយទណ្ឌកម្មនេះ ហាក់ដូចជាគ្មានអ្វីចម្លែកនោះទេ។ តទៅទៀត អ្នកវិភាគយល់ថា ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដទៃទៀត អាចនឹងប្រតិកម្មបន្តបន្ទាប់។
ដូចអ្វីដែលអ្នកវិភាគបានព្យាករទុក នៅថ្ងៃទី៨ ខែធ្នូ នេះ ប្រទេសបារាំង ឯណោះក៏ឆ្លៀតដាស់តឿនក្រើនរំលឹករដ្ឋាភិបាលលោក ហ៊ុន សែន សាជាថ្មីឲ្យពិចារណាឡើងវិញលើចំណាត់ការដែលត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបែបនេះ។ ស្ថានទូតបារាំង នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែធ្នូ បញ្ជាក់សាររបស់លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ដែលរលឹករដ្ឋាភិបាលកម្ពុជា ជាថ្មីអំពីការអំពាវនាវឱ្យអាជ្ញាធរកម្ពុជា វិលត្រឡប់មកចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល មានដំណើរការដូចប្រក្រតី និងដោយគ្មានការរារាំងឡើងវិញ។
ចំណាត់ការ និងសារព្រមានជាបន្តបន្តបន្ទាប់របស់អន្តរជាតិបែបនេះ អ្នកវិភាគនយោបាយយល់ថា ជំហានបន្ទាប់ នោះគឺអាចឈានទៅការបង្កកទ្រព្យសម្បត្តិរបស់សាច់ញាតិ ឬមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមាននៅបរទេស និងការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញ ផលិតផលពីប្រទេសកម្ពុជា រួមទាំងសម្លៀកបំពាក់ និងស្បែកជើងផង ទៅទីផ្សារអន្តរជាតិជាក់ជាមិនខាន ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែប្រកាន់ជំហរមិនធ្វើតាមសំណូមពររបស់សហគមន៍អន្តរជាតិ៕

ត្រូវតែអព្ចឹាង មិនថយក្រោយដាច់ខាត កំុអោយអន់ជាងសកម្មជន បក្សសង្គ្រោះជាតិដែលពួកគេភាគច្រើននៅតែក្រានននាលមិនព្រមចុះចូលបក្សកូនក្រមំុលើកជើងរបសយេីង។
let see in a few week how this stubborn man will say. I knew he will crying like a baby or he can commit suicide . do or die Mr… that what I know in your cases you just not betray your own nation the wars then that you are the enemy of the world . I just wonder how can all HUN SEN supporter think ?????? they also can see this dump guy walking naked every one see that why those supporter can not see his PONGKDOR . well if it is that bad let get the other side some weapon to kill each other like animal . because all those who live in Cambodia want their country to be that spicy . I tell you what HUN SEN is not just wanted to be GOD in Cambodia but the worse is he wanted to be GOD of the world by leading this great nation the longest in the world history. go hell Mr the dump guy like you I can not even accepting to work in my company . all I’m seeing you is only good at murdering Cambodian . GOD bless Cambodia