ដោយ លោក លី វេហា | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧
http://vodhotnews.com

សហភាពអឺរ៉ុបកំពុងពិចារណាសើរើទំនាក់ទំនងជាមួយកម្ពុជា និង ការពិនិត្យលើការកាត់ជំនួយដែលគាំទ្រលើដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃសុក្រថា បានៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ សហភាពអឺរុបនឹងបង្ហាញលទ្ធផលមួយអំពីការសើរើទំនាក់ទំនងជាមួយកម្ពុជា ជាពិសេសគឺជុំវិញដំណើរការរៀបចំការបោះឆ្នោតជាតិ នាឆ្នាំ២០១៨។
លោក George Edgar បានបន្ថែមថាគណៈកម្មការអឺរ៉ុបកំពុងធ្វើការសម្រេចចិត្តថាតើ នឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប ទៀតឬយ៉ាងណា បន្ទាប់ពីសមាជិក គ.ជ.ប ៣រូប មកពីអតីតបក្សសង្គ្រោះជាតិលាលែង ពីតំណែងក្រោយ បក្សប្រឆាំងធំនេះត្រូវបានរំលាយ ហើយអ្នកថ្មី ៣រូបត្រូវបានតែងតាំងជំនួស។
លោក George Edgar បានថ្លែងថាលទ្ធផលដែលនឹងចេញនោះ បានមកពីកិច្ចពិភាក្សា ក្នុងស្នាក់ការធំ ទីក្រុងព្រុយសែល ពាក់ព័ន្ធនឹងដំណើរការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាដែលឃ្លាតពីគន្លងលទ្ធិប្រជាធិបតេយ្យ ដូចបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយត្រូវបានគាំទ្រដោយដៃគូអន្តរជាតិរួមទាំងសហភាពអឺរ៉ុបផងដែរ។
ការលើកឡើងពីការសើរើពីទំនាក់ទំនងនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសារ។
ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការសម្រេច របស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ៕
Please do the action to this beast regime sir’ because this country is leaded by former veitcong khmer rough killer never respected international or constitution ‘or people’s will’ or democracy’ all they rule like mafia law ‘and they feed their groups and used all soldiers and police to press all people and NGO so this beast regime deserve to be punished ‘. This beast regime keep cambodian people in their cage and they used people to borrow everything for their benefit only so don’t listen to them and do more action because it been so long to ignore international. GOD bless all cambodian people’