រូបភាពពី ក្រសួងធនធានទឹក
យ៉ាងហោចណាស់មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជិត៥០០ ខ្នង ទៀតនៅខេត្តកំពង់ចាម រងការខូចខាត់ដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីម្សិលមិញ។
បើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាកាលពីយប់ថ្ងៃទី ២៦ ខែឧសភា ម្សិលមិញមានករណីភ្លៀងលាយជាមួយខ្យល់កន្រ្តាក់បានកើតឡើង ក្នុងឃុំចំនួន ២ គឺឃុំសណ្តែក និងឃុំត្រប់ ស្រុក បាធាយ ខេត្តកំពង់ចាម បណ្ដាលឲ្យ ឲ្យមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន ០២ នាក់។
តាមការចុះផ្សាយដដែលបន្តថាករណីនោះក៏បង្កឲ្យមានការខូចខាត ដំណាំ និងផ្ទះរបស់ពលរដ្ឋចំនួន ៤៥១ខ្នងផងដែរ ។
ទាក់ទងនឹងករណីនេះដែរកាលពីខែមីនារបាយការណ៍អាជ្ញាធរខេត្ដឧត្ដរមានជ័យបានអោយដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន ១១៧ ខ្នងបានដូលរលំ និងប៉ើងដំបូល និងជញ្ជាំង ហើយក្នុងនោះក៏មានលំនៅដ្ឋាន ខ្មែរឥស្លាម ដែលទើបសងថ្មីមានចំនួន៤៤ខ្នងផងដែរ៕
now all Cambodian should know this storm that happen because of . >>> Cambodia became an open sea the storm and the lightning is more likely come whit the rain . all of that cam from no forest every thing so dry small lake, pond, and canal no water from dry air if the forest still there it give some moister and feed the water into those lake, pond, canal. GOD bless Cambodia and all Cambodian people