ដោយ ស្ងួន អមរា
2019-06-27
RFA

អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការដោះស្រាយដីធ្លីតំបន់បឹងកក់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ RFA
![]()
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់អាជ្ញាធរក្រុងភ្នំពេញ ករណីហាមពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅតំបន់កោះពេជ្រ ដើម្បីប្រារព្ធខួបលើកទី៦៨នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨មិថុនា ខាងមុខ ថាជាការអនុវត្តច្បាប់ស្តង់ដារ២។ ពួកគាត់លើកឡើងថា កន្លងមកមន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋបានសុំច្បាប់ធ្វើពិធីសម្ដែងមតិនៅទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរបដិសេធជាប្រចាំ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីប្រកាសកាលថ្ងៃទី២៤ មិថុនា ណែនាំឱ្យពលរដ្ឋផ្អាកធ្វើដំណើរទៅកោះពេជ្រ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ចប់កម្មវិធីនៅថ្ងៃទី២៨ មិថុនា ដើម្បីរៀបចំរំលឹកខួបលើកទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ សាលាក្រុងបន្តថា ពលរដ្ឋត្រូវផ្អាកធ្វើដំណើរចាប់ពីម៉ោង ៦ព្រឹក រហូតដល់ចប់កម្មវិធី ហើយសូមបងប្អូនទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ។
មន្ត្រីអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយយ៉ាងខ្លាំងទៅនឹងសេចក្ដីប្រកាសនេះ ព្រោះបានប៉ះពាល់ដល់សិទ្ធិរស់នៅនិងការរបររកស៊ីរបស់ពលរដ្ឋ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី២៦ មិថុនា ករណីនេះជាការអនុវត្តច្បាប់ស្តង់ដារ ដែលខុសមន្ត្រីអង្គការសង្គមស៊ីវិល សហជីពនិងពលរដ្ឋ ដែលបានសុំច្បាស់រៀបចំពិធីសម្ដែង និងរៀបចំពិធីរំលឹកខួចផ្សេងត្រូវបានអាជ្ញាធរបដិសេធនោះ។ លោកបន្តថា កន្លងមកគណបក្សប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសរៀបចំប្រារព្ធពិធីបានគ្រប់ទីកន្លែងទាំងអស់ មិនថានៅកន្លែងទីក្រុងឬក៏នៅកោះពេជ្រនោះទេ បើទោះបីជាមានការរិះគន់ពីពលរដ្ឋ និងអង្គការសង្គមស៊ីវិលក៏ដោយ។ «»
ចំណែកប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅថា (IDEA) លោក វ៉ន់ ពៅ សង្កេតឃើញថា កន្លងមកពួកគាត់ក៏ធ្លាប់បានសុំច្បាប់ធ្វើពិធីសម្ដែងមតិដែរ តែត្រូវបានអាជ្ញាធរក្រុងភ្នំពេញបដិសេធ ដោយយកលេសថា ទីកន្លែងមិនអំណោយផល ព្រោះនាំឱ្យស្ទះចរាចរ និងប៉ះពាល់សន្តិសុខសង្គមជាដើម។ លោកបន្តថា ការធ្វើបែបនេះ បង្ហាញឱ្យឃើញថា អាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាព ចំពោះតែមន្ត្រីអង្គការសង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋ ចំណែកគណបក្សកាន់អំណាចអាចធ្វើបានដោយសារសេរី ដែលខុសពីការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការជួបជុំនិងការបញ្ចេញមតិដោយស្មើភាពគ្នា។ «»
អាជ្ញាធរក្រុងភ្នំពេញ លោក ឃួង ស្រេង រំពឹងថា ពិធីនេះនិងមានសមាជិក សមាជិកាគណបក្សកាន់អំណាចចូលរួមប្រមាណ ៣ម៉ឺននាក់ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ខាងមុខ៕
Khmer people can’t go because this is the party of Youn-hanoi made up and no khmer people allowed to go near there only veitcong dogs ‘