លោក សៅ សុខា ប្រកាស​យក​ឈ្នះ​ឲ្យ​បាន​លើ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​

ដោយ សួង សុខភារី
18/07/2019
RFI

media
នាយឧត្តមសេនីយ៍ សៅ សុខា
@Internet


លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្តេជ្ញាថា​នឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹងបំផុត ដើម្បី​យក​ឈ្នះឲ្យ​បាន​លើ​ អ្នក​ផ្សំគំនិត និងអ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ។ តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់​ខាត​ គ្រប់​ជនល្មើស ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំ​រឿងបទល្មើសព្រៃឈើ។ ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុងតាមស្វែងរកជនសង្ស័យ​ពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែល​ឈើខុសច្បាប់​ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាប​បាន និង​មាន​រថយន្ត​ល្មើសជាង ៤០​គ្រឿង ត្រូវបាន​ដកហូត ដោយ​ក្នុងនោះ ២៩គ្រឿង ត្រូវបាន​បំផ្លាញចោល។

«ត្រឹម​ត្រូវ ការពារដាច់ក្បាល​ចោល ខុស​ប្រឆាំងដាច់​ខាតកាត់​​ក្បាល​ក្រវាត់​ចោល​! អស់​អាយូស ក៏ធ្វើ​ដែរ ដើម្បីព្រៃឈើនៅសេសសល់ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺមាន​តម្លៃ។ សូម​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​បញ្ហានេះឲ្យបាន​ច្បាស់ អាវុធហត្ថណា​ដែល​ប្រើឲ្យ​ទៅធ្វើកិច្ចការនេះហើយ បែរជា​ទៅឆ្លៀត​ឱកាស ទៅផ្សំគំនិត​ជាមួយគេ យក​លុយ ខ្ញុំ​រក​ឃើញ​គឺមុន​គេបំផុត អនុវត្ត​នីតិ​វិធីទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ…»។

នេះគឺជាការ​លើកឡើង​យ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោក​សៅ សុខា ដែល​ព្រមាន​ចាត់​វិធានាការ​លើ​គ្រប់​បុគ្គល ដែល​អាង​ខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ គ្រប់​មន្ត្រី​អាវុធហត្ថ ឬ មន្ត្រី​រដ្ឋាភិបាលណា ដែល​ផ្សំគំនិត​បង្កើតឲ្យ​មានការបំផ្លាញ​ព្រៃឈើ ថ្លែងថា ​ក្រុម​ការពារ​ល្បាត​ព្រៃ ត្រូវបាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត ក្នុងមួយ​ថ្ងៃ ២ម៉ឺនរៀល បូក​រួម​នឹង​ការហូប​ចុក ថ្លៃសាំងផ្សេងៗ ដើម្បី​បង្ការ​កុំឲ្យ​ទៅទទួល​ប្រយោជន៍ពីជនល្មើស។ ប៉ុន្តែ​ប្រសិនបើ​ធ្វើបែបនេះហើយ មន្ត្រី​ទាំងនោះ នៅតែល្មើស នោះលោក​នឹង​មិន​អត់​ឱន​ឲ្យ​នោះទេ។

ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើឡើង​ស្របពេល​ដែល​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​​ធ្វើសន្និសីទកាសែត​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី បង្ហាញ​លទ្ធផល​នៃការបង្ក្រាប​បទល្មើសព្រៃឈើ។ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន​ឲ្យ​ដឹងដែរថា ក្រោយ​មាន​បទបញ្ជា ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់ពីថ្ងៃទី ៩ ដល់​ថ្ងៃទី ១៧​ខែកក្កដា ឆ្នាំ ២០១៩ គឺមាន​មនុស្ស ៤នាក់ ត្រូវបាន​បញ្ជូន​ទៅតុលាការ ហើយ​កំពុងតែឃុំខ្លួន​បណ្តោះអាសន្ន ដើម្បីបន្ត​នីតិវិធីច្បាប់ ខណៈមនុស្ស ៩​នាក់​ទៀត ជាជនសង្ស័យ​ជាប់ពាក់ព័ន្ធ កំពុង​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ហើយ​ ៣នាក់​ទៀត កំពុងកោះ​ហៅ​បន្ត​បន្ទាប់។

លោក​អេង ហ៊ី បញ្ជាក់ថាសមត្ថកិច្ចបាន​បំផ្លាញ​រថយន្ត ដែលជាមធយោបាយប្រព្រឹត្តបទល្មើស មាន​ដូចជានៅខេត្ត​មណ្ឌលគិរី បំផ្លាញចោល​ចំនួន ២១គ្រឿង នៅ​រតនគិរី បំផ្លាញ​ចោល ២គ្រឿង និង​ខេត្តស្ទឹងត្រែង បំផ្លាញចោល​ចំនួន ៦គ្រឿង ដោយ​ប្រើ​ម្សៅ TNT។

ជាមួយគ្នានេះ លោក អេង ហ៊ី ក៏បានបង្ហាញ​ថា មាន​ក្រុមហ៊ុនចំនួន៥ អាចត្រូវ​ដកអាជ្ញាប័ណ្ណចោល បើសិនរកឃើញមានបទល្មើសពាក់ព័ន្ធព្រៃឈើ។ ក្រុមហ៊ុន​ទាំង ៥នោះ មាន​ឈ្មោះដូចជា ក្រុមហ៊ុន ម៉ាស្ទ័រខេសិន, ក្រុមហ៊ុន យ៉ាន់ចាវ, ក្រុមហ៊ុន ថាច់វូដ, ក្រុម​ហ៊ុនវិជ្ជរី និង​ក្រុមហ៊ុន ណេងណា៕

What Next?

Recent Articles

2 Responses to "លោក សៅ សុខា ប្រកាស​យក​ឈ្នះ​ឲ្យ​បាន​លើ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​"

  1. Anonymous says:

    sorry SAO SOKHA your action of protecting forest is too late. there was some thing behind those deforest for many decade your leadership keep quite . we just want to ask you why?? OH ..I know your CPP leadership is having too much monies right now. isn’t it. and in another hand the forest in Cambodia is already gone do I get it right??. right now Cambodian can judge your action to some person who was not cooperated whit your top leadership. your prudential action seem to be just the same in POL POT regime by the way we seeing it. what the reason to destroy all those machinery while Cambodian are so poor . we knew right now under your leadership some Cambodian are starting to starving not enough food to fill up their stomach. so sad to see so many CPP high ranging officers are so rich during some Cambodian is starving . I tell you what?? when the US past the HR 526 law to top down your corrupted officers then we will see how dirty your leadership is. your corrupted leader HUN SEN spend Cambodian monies to buy his watch cause over $200,000 that can feed poor Cambodian for a whole town for one years. this is a truth evident that all of us can see in front of our eyes . can you imagine what else can it be more valuable like monies, gold, silver, diamond, ext. sorry after all HUN SEN still think he and his families are still the poorest prime minister in the whole world. soon we will see from a truth history of the word HUN SEN said the nation’s treason . water is just about getting clearer every minute, day, or next month. I knew Cambodian attitude >> when they love they can not see any thing wrong but when they hated you do not know what they are going to do to those person. please trying to change your attitude just do not love too much and also not to hate too much . GOD bless Cambodia and the world also innocent Cambodian

  2. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
    កុហកបោកប្រាស អត់មានពេលល្ហែ
    បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
    ភូតភរវីវក់ បោកប្រាសយកសុី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
    ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕