មន្ត្រី​របប​លោក ហ៊ុន សែន ថា​សារ​របស់​មន្ត្រី ​អ.ស.ប​ មិន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2019-07-27
RFA

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA


មន្ត្រី​របប​លោក ហ៊ុន សែន ថា សារ​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​ឆ្លុះបញ្ចាំង​ការពិត អំពី​អ្វី​ដែល​កើត​មាន​ឡើង​នោះ​ទេ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចោទ​អ្នករាយការណ៍​ពិសេស​ទាំងនោះ ថា ថ្លែង​សារ​តាម​ការយល់ឃើញ​ជា​លក្ខណៈ​បុគ្គល​ឯកជន​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន និង ចោទប្រកាន់​លើ​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​កម្ពុជា ដោយ​មិនមែន​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​នោះ​ឡើយ៖ «សម្រាប់​សមត្ថកិច្ច នេះ​មិនមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួបជុំគ្នា សម្ដែង​មតិ​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​យន្តការ​អនុវត្ត​ច្បាប់ ក្នុង​ការ​ទប់ស្កាត់​រាល់​អំពើ ឬ​សកម្មភាព​ដែល​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម វា​ជា​សកម្មភាព ដែល​បង្កប់​ទៅ​ដោយ​ចេតនា​ទុច្ចរិត ហើយ​មាន​អង្គការ​ចាត់តាំង រៀបចំ​ក្នុង​ការ​បង្ក​ភាព​ចលាចល​ក្នុង​សង្គម។ ចំណែក​ការ​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​នោះ គឺ​រដ្ឋាភិបាល​គ្មាន​សមត្ថកិច្ច​អ្វី លូកលាន់​កិច្ចការ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»

ប្រតិកម្ម​របស់​លោក ជិន ម៉ាលីន ធ្វើឡើង​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​មួយ​ក្រុម របស់​អង្គការសហប្រជាជាតិ ដែល​ចេញ​កាលពី​ថ្ងៃទី២៦ ខែ​កក្កដា ដោយ​រម្លឹក​របប​លោក ហ៊ុន សែន សាជាថ្មី​ថា សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព គឺ​មិន​អាច​ខ្វះ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បាន​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី២៦ ខែ​កក្កដា​នោះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ចំនួន ៥​រូប រួម​ទាំង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង បាន​ដាស់តឿន​ក្រើន​រម្លឹក​របប​លោក ហ៊ុន សែន ថា ការ​បញ្ចេញមតិ និង ជជែក​គ្នា​ដោយ​ចំហ លើ​បញ្ហា​អ្វី​ក៏ដោយ រួម​ទាំង​បញ្ហា​រសើប​ផង គួរ​លើកទឹកចិត្ត ព្រោះ​វា​ជា​មធ្យោបាយ​លើកស្ទួយ​ការចូលរួម​មតិ ជំរុញ​ភាព​ច្នៃប្រឌិត និង​លើកកម្ពស់​ការ​ជជែក​វែកញែក​គ្នា ជុំវិញ​បញ្ហា​នយោបាយ និង​សង្គម ដែល​ទាំងនេះ សុទ្ធ​តែ​មាន​ភាព​ចាំបាច់ មិន​អាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា បោះជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​សេចក្ដី​សុខ​សន្តិភាព​យូរអង្វែង​។

សារ​នេះ ធ្វើឡើង​ក្រោយ​របប​លោក ហ៊ុន សែន ចាប់​យុវជន​ពីរ​រូប គឺ​លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ទៅលើ​អ្នក​ទាំងពីរ ជុំវិញ​ការអនុវត្ត​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ចូលរួម​ដោយ​សន្តិភាព ក្នុង​ការ​រម្លឹក​បុណ្យខួប​បី​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ក្រុម​អ្នករាយការណ៍​ពិសេស​ទាំងនេះ ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​របប​នេះ ថា កំពុង​មាន​គោលដៅ ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ និង​ជួប​ប្រជុំគ្នា​ដោយ​សន្តិវិធី​។ ពួកគាត់​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ដូច្នេះ​តទៅទៀត​។

ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​លើក​មុនៗ របស់​អ្នកស្រី រ៉ូណា ស្មីត និង​អ្នករាយការណ៍​ពិសេស​ឯទៀត​របស់​អង្គការសហប្រជាជាតិ ពួកគាត់​ក៏បាន​ក្រើន​រម្លឹក​របប​នេះ ឱ្យ​ងាក​មក​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ផង​ដែរ។

សារ​រម្លឹក​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​របស់​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​នីតិវិធី​ត្រួតពិនិត្យ និង វាយតម្លៃ​ស្ថានការណ៍​ស្រុក​ខ្មែរ របស់​សហភាព​អឺរ៉ុប រយៈពេល​ប្រាំ​មួយ​ខែ​ដំបូង ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី១២ ខែ​សីហា​ខាងមុខនេះ​។ សហភាព​អឺរ៉ុប នឹង​ឈាន​ទៅ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ នៅតែ​មិន​ប្រសើរ​ឡើងវិញ។

អ្នករាយការណ៍​ពិសេស និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រក​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​គ្មាន​ភាព​ប្រសើរ​ឡើងវិញ ជិត​ពីរ​ឆ្នាំក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដីធ្លី និង សហជីព​កម្មករ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "មន្ត្រី​របប​លោក ហ៊ុន សែន ថា​សារ​របស់​មន្ត្រី ​អ.ស.ប​ មិន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា"

  1. so socheath says:

    Send to facebook
    សញ្ជឹង ថ្ងៃអាទឹត្យ (ត)
    *******
    ដូចការសន្យា ថ្ងៃអាទឹត្យនេះ យើងបន្តរឿងរ៉ាវរបស់យើង ទាក់ទងជាមួយអាល្ងើពីរក្បាល
    ដែលជាអ្នកនយោបាយចោលម្សៀត ដែលចេះត្រឹមតែ អនុវត្តន៍ នូវការភូតភរ បោកប្រាស
    ញុះញង់អុចអាល លាភពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺ អាដង្ខៅបាតុកម្ម
    សមរង្ស៊ី និងអាយ៉ងគោមួយរយ កឹម សុខាបន្តទៀត ។
    មើលឃើញច្បាស់ ពីភាពមិនអាចយកជ័យជម្នះបាន តាមរយះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគណបក្សនយោបាយចូលរួម
    ប្រគួតប្រជែងយ៉ាងច្រើននោះ អាយ៉ងគោមួយរយ ក្រោយការសម្រួលពីសម្តេចតេជោ
    ហ៊ុនសែន តាមផ្លូវច្បាប់ ដើម្បីឲ្យមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីវាបានជ្រកពួនដូចជាកណ្តុរក្នុងលូ គេចចេញពីផ្លូវ
    ច្បាប់ ក្នុងករណីប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះផ្ទាល់នោះ អាយ៉ងគោមួយរយកឹម សុខា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេស
    អូស្ត្រាលី ក្នុងហេតុផល ប្រមូលមូលនិធិក្រៅប្រទេស ដើម្បីជួយទ្រទ្រង់ដល់ការឃោសនា
    បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ អាល្ងើពីរក្បាលនេះ តែងទុកគណបក្សសង្គ្រោះ
    គឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់
    កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពាន
    លើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័ត
    ច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាល អាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុងនិយាម
    នៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ សម្តេចចង់ឱ្យតួអង្គ
    ទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    (នៅមានត)

  2. Anonymous says:

    HASSSSS…. I hated the word NHOS NHOUNG and not reflecting the true situation in Cambodian. the word NHOS NHOUNG equal jailing and killing and the word not reflecting a true situation in Cambodia is an excuse from that word NHOS NHOUNG did I say it right Mr????

  3. Anonymous says:

    HASSSSS…. I hated the word NHOS NHOUNG and not reflecting the true situation in Cambodian. the word NHOS NHOUNG equal jailing and killing and the word not reflecting a true situation in Cambodia is an excuse from that word NHOS NHOUNG did I say it right Mr???? I quest twelve and one dozen or the same right Mr AH CHESS . please do not getting angry at me if my shoot is right on that target .

  4. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ(ត)
    …….
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តេីមប្រេីយុទ្ធសាស្ត្រចំនួនបី
    គឺទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកសុី
    ទី២-គៀងគរកម្លាំងដេីម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍
    ពណ៌ និងទីបី បេីមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រេីប្រាស់
    កម្លាំងដែលនៅសេសសល់ ដេីម្បីធ្វេីវិទ្ធស្សនាបង្ករហេតុ
    តាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់
    ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តេីមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ផ្តេីម
    ដាក់បន្ទុកលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងលេីផ្នែកសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោម
    អំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនេះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជន អតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុង
    ការប្រព្រឹត្តទង្វេីល្មេីសច្បាប់ មានលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រេីប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពានដេីរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលេីករណីមួយចំនួនដែលច្បាប់បានហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វេីបង្ក្រាបបទល្មេីសទាំងនេះថា
    ជារឿងនយោបាយ ។
    ផ្តេីមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខា បានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះ
    គឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋភិបាលហ៊ុនសែន មិន
    អាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិក
    ជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូ
    ដែលខុសប្លែកពីសមរង្សុី ដែលអានេះដឹងខ្លួនថាធ្វេីខុសច្បាប់
    ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួល
    ឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែន
    ដេីម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។
    ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លេីអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុង
    សភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបាន
    ហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    សុីចាយ ផឹកសុី ស្រីញីអូនបងផង ធ្វេីជាសេដ្ឋីនយោបាយផង
    កឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្ត
    នូវអំពេីឃុបឃឹតជាមួយបរទេស ដេីម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហេីដែលត្រូវទទួលទោសជាប់គុករហូតដល់សព្វថ្ងៃនេះ។
    (នៅមានត)